(កំពង់ធំ)៖ ដីព្រៃចំនួន៧០ហិចតា ស្ថិតនៅក្នុងព្រៃ សហគមត្រូវបាន ឈ្មួញនាំគ្រឿង ចក្រមកឈូសឆាយ ដីព្រៃ ដោយ អានា ធិបតេយ្យ តែគេពុំឃើញមានការ ទប់ស្កាត់ ការពារដីព្រៃនោះទេ បែរជាឈ្មួញវាទទីដី របស់រដ្ឋយកមក ធ្វើជាកម្មសិទ្ធ ខណៈ ពេលដែល លំលេងគ្រឿង ចក្រលឺលាន់ ពេញព្រៃ តែមិនរំខាន ដល់សមត្ថកិច្ចមេ ព្រៃ ឬបរិស្ថាន ដោយសារ តែ អង្គ ភាព ទាំង២នេះចាំ មើកបណ្តាំគ្នា ។ជាក់ស្តែងនៅរសៀល ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០១៧ គ្រឿងចក្រ មួយគ្រឿង បាន ធ្វើ សកម្មភាព ឈូសឆាយដី ស្ថិតនៅក្នុង ព្រៃសហគម ក្នុងភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទ បាល័ង្គ ខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាកំលាំង សម្ងាត់ចុះ ស្រាវជ្រាវនិងសួរនាំ ម្ចាស់ដី ដោយសារមាន ប្រជាពលរដ្ឋ បានអះអាង ថា មាន ការឈូស ឆាយដី ចូលដីរបស់រដ្ឋ ដោយបានអែបអាង យកប្លង់ដី៣២ហិចតាមកឈូសដល់ ទៅ៧០ហិចតា លោកព្រះ រាជអាជ្ញា បានឲ្យកំលាំង ដកកូនសោរគ្រឿងចក្រសិន ហើយឲ្យម្ចាស់ដី យកឯកសារ មកតុលាការដើម្បីបញ្ជាក់ តែ ត្រូវបាន ឈ្មួញជើងខ្លាំង មើលងាយប្រមាថ ថ្នាក់ដឹកនាំ ហើយទាញដំបងរករឿងវាយកំលាំងស្រាវជ្រាវស្ទើរឡើងឡានមិនទាន់។
តាមប្រភពព័ត៌មាន ពីតៃកុងគ្រឿងចក្រ បានឲ្យដឹងថា ម្ចាស់គ្រឿងចក្រមានឈ្មោះ ស៊ិន លីម រស់នៅឃុំប្រាសាទ បាល័ង្ល ខេត្តកំពង់ធំ លុះដល់ថ្ងៃទី៦ សមត្ថកិច្ច មាននាយផ្នែករដ្ឋបាលព្រៃឈើស្ទោង និង នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ចុះទៅទីតាំងដីដើម្បីធ្វើការ វាស់វែង ចុច GPS ដើម្បីកំណត់ក្បាលដី តាមបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជ អាជ្ញា អម សាលា ដំបូងខេត្តកំពង់ធំ តែនៅពេលដែល ទៅដល់ ស្រាប់តែGPS បែរទៅជាអស់ថ្មទៅវិញ ប្រើការមិនកើត ជាហេតុធ្វើឲ្យមាន ការសង្ស័យជាល្បិច ដោយចេតនា ឬ អចេតនា ព្រោះឈ្មួញមានដី៣២ហិចតា ដល់ទៅឈូស៧០ហិចតា ហើយឈូសដោយរលូន និងពុំមានក្បាលដីបញ្ជាក់ត្រឹមត្រូវ ។
មហាជនមានការសង្ស័យថា ឈ្មួញឈ្មោះ ស៊ិន លីម គឺជាអ្នកឈូសឆាយដី ដោយពុំមានការសុំច្បាប់អនុញ្ញាតិ ហើយក៏ ពុំមាន ការខ្លាច ញញើតច្បាប់នោះទេ ដោយសារលោក ស៊ិន លីម បានលួចយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដោយពុំខ្លាច ញញើតច្បាប់ បន្តិចឡើយ ដោយអះអាងថា មានការជិតស្និទ្ធ និងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវហ៊ុន ម៉ាណា រួមទាំងមេធាវីជាន់ខ្ពស់ទៀតផង ៕
Recent Comments