ខេត្តព្រះវិហារ៖ ឈ្មួញដឹកជញ្ជួនឈើ ជើងខ្លាំងពីនាក់បងប្អូន ហៅ អា កូន ត្រេន បានធ្វើសកម្មភាព ដឹក ជញ្ជួន ឈើឆ្លងកាត់ ស្នាក់ការ រដ្ឋបាល ព្រៃឈើជាច្រើន កន្លែង និងមន្ត្រីជំនាញស្ថាប័ន ពាក់ព័ន្ធជាច្រើន ទៀត។ សេចក្ដីរាយការណ៍ អះអាងថាឈើ ដែលឈ្មួញពី នាក់បងប្អូនហៅ អាកូនត្រេនបានដឹក ជញ្ជួនចេញពី ស្រុកគូលែនខេត្ត ព្រះវិហារចូល ទៅ កាន់ខេត្ត សៀបរាម យកលក់ដាក់ ដេប៉ូនិងលក់ បន្តឈ្មោះ( ចែ ទូច ) ត្រូវជាប្អូនរបស់ (យាយម៉ាប់)អ្នក ទាំងពីរមានដេប៉ូលក់ ឈើផ្សេងៗពីគ្នានៅទល់មុខគ្នា ដើម្បីទទួលទិញ និងលក់បន្តក្នុងក្រុង សៀមរាប ខេត្តសៀមរាប ។ដែលឈ្មួញខាង លើទទួល ប្រមូល ទិញ ពីប្រជាពលរដ្ឋ ដែលបានទៅ កាប់បំផ្លាញនៅក្នុងព្រៃ ដឹក ជញ្ជួនឈើរបស់គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋ បាលព្រៃឈើ ! ឬស្ថាប័នពាក់ព័ន្ធបាន រលូន ដោយពួកគេ បានបង់ពន្ធរួចរាល់អស់ ទៅហើយ ។នៅមានឈ្មួញ ជាច្រើន ទៀត ដែល បានកំពុងដឹក ជញ្ជូនឈើចូលមក ក្រុងសៀមរាប ជារៀងរាល់ថ្ងៃមាន ដូចជាឈ្មោះ គង់ ពីនាក់ប្តីប្រពន្ធ នឹង ឈ្មោះ តា ខន អ្នកទាំងនេះកំពុង តែសម្រុកដឹកដើម្បី អោយឆាប់អស់ព្រោះ ព្រៃឈើសព្វថ្ងៃកំពុង ប្រឈរមុខនឹង ឈ្មួញកាប់ បំផ្លាញ ជារៀងរាល់ថ្ងៃ។ មហាជនបាននិយាយរិះគន់ថា សកម្មភាព នេះ ប្រហែលជា មន្ត្រីពាក់ព័ន្ធទាំង នោះ មិន ជ្រាបទេមើល ទៅ ! ឫមួយពួកគេ ត្រូវរ៉ូវគ្នា ធ្វើជា មិនដឹង យកលុយចែក គ្នាដាក់ហោប៉ៅរៀងៗ ខ្លូនប៉ុណ្ណោះ ។បទល្មើសដឹកជញ្ជូនឈើខាងលើនេះប្រជាពលរដ្ឋសូមអាជ្ញាធរជំនាញពាក់ពន្ធ័ត្រួតពិនិត្យនិងធ្វើការ បង្រាបឈ្មួញខាង លើនេះផង ។ជាពិសេស លោក (ម៉ុង ប៊ុនលិម)ដែលទើបនឹងឡើងកាន់តំណែងជំនួសលោក (ទាគឹមសុទ្ធ) ចាត់វិធាន ការបង្ក្រាប ។គេនឹងរង់ចាំមើលថាតើលោកអាចនឹងបញ្ចេញកម្លាំងរបស់លោកដើម្បីបង្ក្រាបឈ្មួញ ទាំងនេះឬទេឬថា ខ្លាចបែកឆ្នាំងបាយ។ពាក់ព័ន្ធព័ត៌មានខាងលើនេះស្វាគមន៍រាល់ការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕
Recent Comments