មេ​ឈ្មួញ​​ល្បីឈ្មោះ​​ម៉ា​ស្រុក​​ខ្មែរ​ប៉ោ​ឌី ​ដឹកជញ្ជូន​ប្រេងហ្គាស​តាមច្រក​​តំបន់​៤០​០​ទាំង​​យប់​​​​ទាំង​​ថ្ងៃ

ខេត្តបាត់ដំបង ៖មានការលើក ឡើងថាមេឈ្មួញ ឈ្មោះប៉ោ ឌី និង មេឈ្មួញ  មួយចំនួន ទៀត កំពុងតែ ធ្វើ សកម្មភាព ដឹក ជញ្ជូនប្រេង  និងហ្គាសសង្ស័យ  គេចពន្ធ ចូលតាម  ច្រកតំបន់៤០០  យ៉ាងពេញបន្ទុក  ដោយមិនមានការ  ទប់ស្កាត់ និង បង្ក្រាប  ពីសមត្ថកិច្ច  ពាក់ព័ន្ធនៅ  ច្រកតំបន់៤០០ឡើយ ។
សេចក្ ដីរាយការណ៍  បានឲ្យដឹងថា ឈ្មួញអាច  រកស៊ីខុសច្បាប់  បាន គឺដោយសារ  តែមន្រ្តីជំនាញ  មានការ ឃុបឃិត បើកដៃ  ព្រោះ បើមន្រ្តីជំនាញ   ធ្វើការត្រឹមត្រូវ   តាមតួនាទីឈ្មួញ   មិនអាចប្រព្រឹត្ត   បទល្មើសសេដ្ឋកិច្ច   ជារៀងរាល់ថ្ងៃ បាន ឡើយ។
គួរបញ្ជាក់ថា  សម្ដេចតេជោហ៊ុនសែន  បានចេញបញ្ជា ដល់កងកម្លាំង គ្រប់ប្រភេទ  និងអាជ្ញាធរ ដែនដី  ឱ្យចូលរួម ប្រតិបត្តិការ  បង្ក្រាបបទល្មើស  គ្រប់ប្រភេទឲ ខាងតែបាន  ពិសេស បទ ល្មើសេដ្ឋកិច្ច។
តែជាក់ ស្តែងការ បើកប្រតិបត្តិការ  បង្ក្រាបដែល  បែងចែកចេញ  ជាពីរប្រភេទ  គឺប្រភេទទី ១ – លំដាប់ថ្នាក់ជាតិ ដោយ អន្តរក្រសួង  ឯប្រភេទទី២- លំដាប់ថ្នាក់មធ្យម  ត្រឹមថ្នាក់ខេត្ត  ដែលមើលទៅ  ដូចជាគ្មានប្រសិទ្ធ  ភាពឡើយ  ព្រោះបទល្មើស សេដ្ឋកិច្ច នៅតាមបន្ទាត់ ព្រំដែននៅតែ បន្តកើតមាន ជាបន្តបន្ទាប់ នៅឡើយ។
សព្វថ្ងៃនេះច្រក  តំបន់៤០០ជាប់  ព្រំដែនកម្ពុជា-សៀម  ក្នុងភូមិសាស្រ្ត  ខេត្តបាត់ដំបង  កំពុងក្លាយ  ជាកន្លែង រក លុយខុស ច្បាប់  របស់ឈ្មួញខិលខូច  និងមន្រ្តីពុករលួយ។
ប្រជាពលរដ្ឋ នៅក្នុង ស្រុកសំឡូត  ខេត្តបាត់ដំបង  បានរៀបរាប់ថា ប្រេងសាំងនិងហ្គាស  សង្ស័យគេចពន្ធ  ភាគច្រើនត្រូវ បានមេឈ្មួញខ្មែរ និងសៀម សហការគ្នា ដឹកយកមកដាក់ តាមព្រំដែន នៅពេលថ្ងៃ ហើយនៅ ពេលយប់ ពួកគេបានដឹក បន្តយកទៅ ចែកចាយ នៅតាមដេប៉ូ សាំងផ្សេងៗទៀត នៅក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង និងបណ្តាខេត្ត ជិតខាងផងដែរ។
សេចក្ដីរាយការណ៍ពី  ស្រុកសំឡូត បានបញ្ជាក់ថា  ច្រកតំបន់៤០០  មិនត្រឹមតែមាន  ការនាំចូល  ប្រេងសាំង និងហ្គាស គេច ពន្ធនោះទេ  គឺថែម ទាំងមានករណី  នាំចូលទំនិញ  គេចពន្ធផងដែរ។
ដូច្នេះមន្រ្តីជាន់ខ្ពស់ នៅខេត្តបាត់ដំបង គប្បីបើកកិច្ច ប្រជុំជាមួយ មន្រ្តីជំនាញ នៅតាមបន្ទាត់ព្រំដែន ដើម្បីបើកការ ស៊ើបអង្កេតរឿង មិនប្រក្រតីខាងលើ នេះឲ្យបានឆាប់ និងមានប្រសិទ្ធភាព បើមិនដូច្នេះទេ ការប្រមូលពន្ធ រដ្ឋនឹងបន្តបាត់បង់ យ៉ាងច្រើនក្នុងមួយខែៗ៕

srnews-post713