លោក ​ផ្កា​យពីរ ​គង់​ រុន​ ប្រ​មូល​ទិញ​ឈើ​ប្រណីត​អ​នា​ធិប​តេយ្យ​ និង​បើក​សិ​ប្បកម្ម​ដ៏​ធំ​ក្នុងស្រុក​រវៀង

ខេត្ដព្រះវិហារ​ ៖​ ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​ដែល​ឋិត​នៅ​ខាងក្រោយ​សា​លា​ស្រុក​រវៀង​ប្រមាណ​​ជិត​​២០០​​ម៉ែត្រ​​  ត្រូវ​​បាន​​គេ​​ដឹង​​ថា​​ ម្ចាស់​​សិប្បកម្ម​​ខាង​​ លើ​​នេះ​​បាន​​ប្រមូល​​ទិញ​​ឈើ​​ប្រណីត​​ពី​​ ឈ្មួញ​​អនាធិបតេយ្យ​​ ភាគ​ច្រើន​​ពី​​ស្រុក​​ ជ័យ​​សែន​​ និង​​ស្រុក​​ឆែប​​ យក​​មក​​កែ​​ច្នៃ​​ ក៏​​ដូច​​ជា​​ស្ដុក​​ទុក​​ដឹក​​ជញ្ជូន​​មក​​ចែកចាយ​ នៅ​រាជធានី​ភ្នំពេញ​ ។​

សិប្បកម្ម​ឈើ​ខាងលើ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កម្មសិទ្ធិ​របស់​លោក​ គង់​ រុន​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​បាន​ឃុបឃិត​គ្នា​ ជាមួយ​អាជ្ញាធរ​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ ហើយ​ស្រប​ពេល​ដែល​លោក​ គង់​ រុន​ នេះជានគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ ប្រចាំការ​ទិស​ខេត្ដព្រះវិហារ​ផង​ នោះ​ កាន់តែ​គឃ្លើន​ក្នុង​ការ​ប្រមូល​ទិញ​ ឈើ​ខុសច្បាប់​ និង​គ្មាន​អ្នក​ប៉ះពាល់​ ។​

សមត្ថកិច្ច​បាន​រិះគន់​ថា​ លោក​ គង់​ រុន​ គឺ​នាយ​នគរបាល​មួយ​រូប​ មាន​លិខិត​ បេសកកម្ម​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ និង​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រចាំ​ទិស​ខេត្ដ​ ព្រះ​វិហារ​ ប៉ុន្ដែ​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​ ជួញ​ឈើ​ខុសច្បាប់​ដ៏​ធំ​នៅ​ស្រុក​រវៀង​ ខេត្ដព្រះវិហារ​ តាម​រយៈ​យក​អំណាច​ និង​ តួនាទី​គំរាម​កំហែង​ទៅ​លើ​សមត្ថកិច្ច​ អាជ្ញាធរ​ និង​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ ផ្ទុយ​ពី​គោល​ការណ៍​​របស់​អគ្គ​ ស្នងការ​នគរបាល​ជាតិ​ ។​ ជា​ពិសេស​ លោក​ គង់​ រុន​ បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ ទៅ​នឹង​បទបញ្ជា​លេខ​០១​របស់​រាជរ​ដ្ឋា​ភិ​បាល​ ស្ដី​ពី​ការ​បង្ការ​បង្ក្រាប​បទល្មើស​ ព្រៃឈើ​ ។​

​ទីតាំង​សិប្បកម្ម​ឈើ​ដ៏​ធំ​របស់​លោក​ គង់​ រុន​ យ៉ាង​ហោច​ណាស់​ក៏​ប្រើប្រាស់​ កម្មករ​ជា​ជាតិ​វៀតណាម​ជាង​២០​នាក់​ ហើយ​ក៏​ជា​កន្លែង​លាក់​ទុក​ឈើ​ប្រណីត​ សម្រាប់​ដឹក​ចេញ​មក​រាជធានី​ភ្នំពេញ​ ។​

មន្ដ្រី​សាលាស្រុក​រវៀង​បាន​និយាយ​ថា​  បើ​ទោះជា​ទីតាំង​សិប្បកម្ម​នៅ​មិន​ដល់​ ២០០​ម៉ែត្រ​ពី​សាលា​ស្រុក​នោះ​ក៏​ដោយ​ កុំ​ថា​ឡើយ​តែ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​រង​ នូវ​សំឡេង​ម៉ាស៊ីន​រំខាន​ដល់​ការ​ដេក​ពួន​ សូ​ម្បី​តែម​ន្ដ្រី​សាលាស្រុក​ក៏​ធុញទ្រាន់​ ក្នុង​ករណី​នេះដែរ​ ប៉ុន្ដែអាជ្ញាធរ​ស្រុក​មិន​ ចាប់​អារម្មណ៍​ទេ​ ដោយសារ​តែ​មេការ​ របស់​លោក​ គង់​ រុន​ ជា​ញឹកញាប់​បាន​គិតគូរ​សម្រាប់​ប្រយោជន៍​ណាមួយ​ដល់​ អាជ្ញាធរ​ស្រុក​រវៀង ។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ឯ​ សារូ​ អភិ​បាល​នៃ​គណៈ​អភិបាលស្រុក​រវៀង​ប្រហែល​ជា​មាន​ការ​ឃុប​​ឃិត​គ្នា​ជា​មួយ​លោក​ គង់​ រុន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែរ​ហើយ​មើល​ទៅ​?​។​ ដោយ​ឡែក​​ លោក​​​ គង់​ រុន​ ដែល​ជា​នគរ​ បាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ហើយ​ បង្កើត​មុខ​ជំនួញ​ឈើ​ខុស​ច្បាប់​​យើង​ មិន​អាច​ទាក់ទង​បាន​ទេ​ ដោយមិនមានលេខ​ទូរស័ព្ទ​ ។​

លោក​ អ៊ិ​ត​ ភូម្រា​ នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដព្រះវិហារ​ មិន​អាច​ទាក់ទង​ បាន​ទេ​ដោយមិន​មានលេខទូរស័ព្ទ​ ប៉ុន្ដែ​កន្លង​ទៅ​នាយ​ខណ្ឌ​រូប​នេះ​ធ្លាប់​បាន​ប្រាប់ថា​ទីតាំង​សិប្បកម្ម​ ខាងលើ​ បើ​តាម​លោក​ដឹង​ប្រហែលជា​ មានច្បាប់​បានជា​គេ​ហ៊ាន​ដំណើរ​អាជីវកម្ម​។​

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា​ ក្រៅ​ពីមុខ​របរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​ យក​មក​គរ​ទុក​នៅ​សិប្បកម្ម​របស់​ខ្លួន​ ឯ​ស្រុក​រវៀង​ លោក​ គង់​ រុន​ ក៏​មាន​តួនាទី​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ប្រមូលប្រាក់​ពី​ ក្រុម​ឈ្មួញ​ឈើខុសច្បាប់​ដើម្បី​ផលប្រយោជន៍​បុគ្គល​ និង​ដើម្បី​បង់​ជូន​ថ្នាក់លើ​ ។​

លោក​ គង់​ រុន​ កំពុង​តែ​លាតសន្ធឹង​អំណាច​របស់​ខ្លួន​ ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​នឹង​កិត្ដិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​ ជា​ពិសេស​បំពាន​ទៅ​នឹង​គោលការណ៍​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ខណៈ​គាត់​បាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ ប្រមូលប្រាក់​ពី​ឈ្មួញ​ឈើ​ខុសច្បាប់​ ប្រមូល​ទិញ​ឈើ​សម្រាប់​អាជីវកម្ម​ សិប្ប​កម្ម​របស់​ខ្លួន​នេះ​ជាដើម​ ៕

Wat-151018