ខេត្តពោធិសាត់៖ ឈ្មួញដឹកជញ្ជួនឈើជើងខ្លាំងដែលទើប តែលេចមុខ !បានធ្វើសកម្មភាព ដឹក ជញ្ជួនឆ្លងកាត់ ស្នាក់ការរដ្ឋបាលព្រៃឈើ ជាច្រើនកន្លែងនិងមន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធជាច្រើន ទៀតដោយអះអាងថា ! ឈើមានច្បាប់ ។ប្រភពបាននិយាយថា ឈើដែលឈ្មោះ (ទីត្រពាំងជង) បានដឹកជញ្ជួនចេញពី ខេត្តពោធិសាត់យកមកចែកចាយ តាមដេប៉ូក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង! ភាគច្រើនប្រមូលទិញ ពីប្រជាពលរដ្ឋផង និងកាត់ PC ពីក្រុមហ៊ុនផង ។ ឈ្មួញឈើ ឈ្មោះ (ទីត្រពាំងជង)បាននិយាយអះអាងថា ការដឹកជញ្ជួនឈើរបស់គេ ! ឆ្លងកាត់ ទីស្នាក់ការរដ្ឋបាលព្រៃឈើ ! ឬស្ថាប័នពាក់ព័ន្ធបាន រលូន ដោយសារឈើរបស់លោក មានច្បាប់ !បានបង់ពន្ធរួចរាល់អស់ទៅហើយ ។កាលពីកន្លងមកថ្មីៗនេះ !មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់និយាយប្រាប់ កាសែត«ចលនាសង្គម» ថា រាល់ការដឹកជញ្ជួន របស់ ឈ្មោះ(ទីត្រពាំងជង) ខាងលើគឺមានច្បាប់ត្រឹមត្រូវ !ដោយតម្រូវទៅតាមម្ចាស់ ដេប៉ូ និមួយៗនៅក្នុងខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំង កម្មង់ទិញ។មហាជនបាននិយាយរិះគន់ថា ក្នុង PC មួយ ដែលក្រុមហ៊ុនកាត់ ចេញឲ្យឈ្មូញដឹកជញ្ជួន ឈើ កន្លងមកសម្រាប់តែ មួយជើង ! ប៉ុន្តែ ឥឡូវ PC មួយឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែលជាមន្រ្តីពាក់ព័ន្ធទាំងនោះ មិនជ្រាបទេមើលទៅ ! ឫមួយពួកគេ ត្រូវរ៉ូវគ្នាធ្វើជា មិនដឹង យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លូន ៕
Recent Comments