មន្ត្រី​ជលផល​មិនបង្ក្រាប​ជនជាតិ​យួននេ​សាទល្មើស​ច្បាប់

ប្រជាពលរដ្ឋ​មូលដ្ឋាន ​បាន​បញ្ជាក់ថា  ពួក​ឈ្មួញ​យួន​ចុះ​ ធ្វើ​សកម្មភាព​នេសាទ​ចាប់​ត្រី  តាំងពីដើម​ខែវិច្ឆិកា  ឆ្នាំ​២០១៦  រហូតមកដល់​ពេលនេះ  ហើយ​ការ​ដែលមាន​ បទល្មើស​គ្រប់​ប្រភេទ​កំពុង ​កើនឡើង​យ៉ាងគំហុក  បានធ្វើ​ឲ្យ​ប្រជា​នេសាទ​ លក្ខណៈ​គ្រួសារ  កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង  ពី​ផលប៉ះពាល់​ដល់  ការបាត់បង់​ប្រភព ធនធាន​មច្ឆជាតិ ​នៅ​ឆ្នាំក្រោយៗ​ទៀ ត​ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា  ការប្រព្រឹត្ត​បទល្មើស​នេសាទ  ទ្រង់ទ្រាយ​ធំ​ នៅ​បឹង​ទន្លេសាប ​ច្រើន​ឆ្នាំ​មកនេះ  ភាគច្រើន​ជា​ជនជាតិ​យួន  ហើយ​ជនជាតិខ្មែរ​មិន​ហ៊ាន ​ដូច​យួន​នោះទេ ព្រោះ​យួន​គេ​ដឹងថា​មន្ត្រី​ជំនាញ​របស់​ខ្មែរ​ស៊ីសំណូក ដូចនេះ​ឈ្មួញ​យួន​យល់ច្បាស់​ត្រូវធ្វើ​ដូចម្តេច​។​

ក្នុង​សប្តាហ៍​នេះ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​បាន​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ជា​រៀងរាល់​យប់ មាន​បទល្មើស​នេសាទ​ប្រភេទ​វាយ​អួន និង​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ផ្សេងទៀត​កំពុងតែ​នេសាទ​ចាប់​ត្រី​ទាំង​តូច ទាំង​ធំ នៅ​តំបន់​ក្រ​ញា ក្បាល កោះ​ចោរ និង​នៅ​ច្រើន​កន្លែង​ផ្សេងទៀត ក្នុង​ដែន​នេសាទ​ទឹកសាប ខេត្តកំពង់ឆ្នាំង​។ ខណៈ​បទល្មើស​នេសាទ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹគ​គ្រេង​នោះ មន្ត្រីជលផល​ក៏​មិនទាន់​ធ្វើការ​បង្ក្រាប​នៅឡើយ​ ។​

​អ្នកនេសាទ​លក្ខណៈ​គ្រួសារ​ជា​ជនជាតិខ្មែរ​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​រាយការណ៍​ថា អ្នកនេសាទ​ជនជាតិ​យួន បាន​ប្រើ​ឧបករណ៍​វាយ​អួន​ចាប់​ត្រី​ដោយ​សេរី ខណៈ​មាន​អ្នកកាង​រត់ការ​បង់លុយ​ទៅ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន ទើប​គ្មាន​ការចុះ​បង្ក្រាប​ ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីជលផល​ខេត្តកំពង់ឆ្នាំង មិនបាន​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ព្រោះ​បទល្មើស​នេសាទ​កំពុងតែ​កើត​មានតែ​មន្ត្រី​ទាំងនោះ​បែរជា​ធ្វើ​មិនដឹងមិនឮ​ទៅវិញ​។​

ក្នុងពេលដែល​ឈ្មួញ​យួន​បាននិងកំពុង​មមាញឹក​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ ព្រម​ជាមួយនឹង​របាំង​ស្បៃ​មុង ចាប់​ត្រី​ចម្រុះ​យកទៅ​ធ្វើ​ចំណី​ត្រី​ឆ្តោ​ចិញ្ចឹម ក្នុង​បែ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរនោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានស្នើ​ដល់​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន គប្បី​ចុះមក​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ដល់​មូលដ្ឋាន​ផង គឺ​មិនត្រូវ​សម្ងំ​តែ​ក្នុង​សាលាខេត្ត ហើយ​រង់ចាំ​របាយការណ៍​ ​៕

fn-2016-12-08-10-58-17-6 fn-2016-12-08-10-58-18-7