ប្រភពពី សមត្ថកិច្ចនៅក្នុងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈពេលចុង ក្រោយនេះឈ្មួញឈ្មោះ ចែម៉ី ដែលអាងមានប្ ដីជាមន្ត្រីអាវុធហត្ថ កំពុងបង្កើនសកម្មភាពដឹកឈើ ចេញតាមច្រកអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះ ដោយ គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះចែម៉ី ដឹកជញ្ជូនឈើចេញ ទៅស្រុកយួន ជាយូរយារណាស់ មកហើយដោយឆ្លងកាត់ស្រុកបរកែវ ក្រុងបានលុង និងស្រុកអូរយ៉ាដាវ ចេញទៅស្រុកយួន តាមផ្លូវជាតិលេខ៧៨ដោយមានការ សម្របសម្រួលពីមន្ត្រីជំនាញ និងសមត្ថកិច្ចច្រើនស្ថាប័ននៅលើផ្លូវជាតិលេខ៧៨។ ក្នុងនោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ចអាវុធហត្ថជាដើម ទំនងជាទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះចែម៉ី ទើបជួយសម្របសម្រួលបើកផ្លូវឲ្យឈ្មួញម្នាក់នេះរកស៊ីដឹកឈើបានគ្រប់ពេលវេលាទាំងថ្ងៃទាំងយប់។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងខេត្តរតនគិរី បានឲ្យដឹងថាឈ្មួញឈ្មោះ ស្រីម៉ី ហៅចែម៉ី ដែលមានប្ដីជាមន្ត្រីអាវុធហត្ថ កំពុងតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តរតនគិរីទៅស្រុកយួន ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ លើសនេះទៅទៀតនៅពេលដែលអ្នកសារព័ត៌មានក្នុងខេត្តរតនគិរី តាមដានរឿងរ៉ាវរបស់ចែម៉ី ក៏ត្រូវឈ្មួញរូបនេះធ្វើការគំរាមកំហែងយ៉ាងក្រអឺតក្រទមដោយគ្មានញញើតអ្វីឡើយ។ ការដែលចែម៉ី ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួន គឺមានការឃុបឃិតជាមួយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ ទើបគ្មានការបង្ក្រាប។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងបានលុង និងស្រុកអូរយ៉ាដាវ បានឲ្យដឹងថាឈ្មួញឈ្មោះចែម៉ី ហាក់ដូចជាមានអំណាចយ៉ាងធំធេងក្នុងការប្រមូលទិញឈើប្រណីតនិងដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះដោយគ្មានការរំខានពីសមត្ថកិច្ច។ ក្នុងខណៈដែលឈ្មួញមួយចំនួនត្រូវសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់នោះ គឺឈ្មួញឈ្មោះចែម៉ី ដែលមានប្ដីជាមន្ត្រីអាវុធហត្ថ នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត។ ហេតុនេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះចែម៉ី ជាបន្ទាន់ព្រោះឈ្មួញម្នាក់នេះនៅតែប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីឡើយ។ ម្យ៉ាងទៀតការដែលឈ្មួញឈ្មោះចែម៉ី អាចបន្តដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក កំពុងធ្វើឲ្យព្រៃឈើក្នុងស្រុកបរកែវ ស្រុកកូនមុំ ស្រុកវ៉ើនសៃ និងស្រុកអណ្ដូងមាសជាដើមកំពុងប្រឈមនឹងសេចក្ដីវិនាសហិនហោចជាក់ជាមិនឡើយប្រសិនបើគ្មានចំណាតើការបង្រ្កាបអោយទាន់ពេលវេលានោះទេ(សូមចាំតាមដានភាគបន្តអ្នកណានៅពីក្រោយខ្នងមេឈ្មួញរូបនេះយើងបង្ហាញលេខទូរសព្វ៏និងឈ្មោះសួមលាក់បន្តិចសិន)៕
Recent Comments