សមត្​ថកិច្ចជំ​នាញខេត្តរតន​គិរី​ មិនហ៊ាន​បង្ក្រាប​ចែណាន​ជាដឹកឈ្មួញ​ឈើខុសច្បាប់​យ៉ាង​អនាធិបតេយ្យ

សកម្មជន​ព្រៃឈើ  និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា  រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក  ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។  មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី  សង្ស័យថា​លោក កែប កត់  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ចែ​ណាន ទើប​ឈ្មួញ​ម្នាក់នេះ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ចូលមក​ចែកចាយ​នៅ​ក្រុង​បាន​លុង និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រសិនបើ​ឈ្មួញ​ឈ្មោះ​ចែ​ណាន គ្មាន​ទំនាក់ទំនង​ជាមួយ​លោក កែប កត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទេនោះ គឺ​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មួញ​ម្នាក់នេះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ណាន នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​បណ្ដា​ស្រុក​នានា​យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​និង​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ក្រុង​បាន​លុង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ប្រភព​ខ្លះ​សង្ស័យថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ចែ​ណាន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី មួយចំនួន​ក៏​អាច​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឈ្មោះ ចែ​ណាន ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មួយ​រយៈពេល​កន្លងទៅ​នេះ​មាន​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​ណាន ដឹកឈើ​ប្រណីត​តាម​រថយន្ត​កាមរី​បា​ឡែ​ន មិនតិចជាង​២០​ជើង​ពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ចូលមក​ក្រុង​បាន​លុង ដើម្បី​ចែកចាយ​ឲ្យ​ឈ្មួញ​ក្នុង​ក្រុង​បាន​លុង​។ ជាងនេះទៅទៀត​ចែ​ណាន ក៏​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ក្រុង​បាន​លុង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ​ ​។ សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​តំបន់​ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ មិនដែល​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ចែ​ណាន នោះទេ​ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះដើរហឺហារ៕

a-som-po1-500x375 25 15239221_1133825163401866_336969181_n-copy