លោក ​សៅ ​ប៊ុនរិទ្ធ​ និង លោក ​លក្ខរមនា ​ជាន់កព​លករខ្មែរ​ចំណាក​បំផ្លាញ​សន្លឹក​ឆ្នោត​cpp?

ខេត្ត​បាត់ដំបង​៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឲ្យដឹងថា​?​បច្ចុប្បន្ននេះ លោក សៅ ប៊ុន​រិទ្ធ ប្រធាន​និង​លោក លក្ខរ​មនា អនុប្រធាន ប៉ូលិស អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង បាន​និង​កំពុងតែ​ត្រូវ ប៉ាន់​តាមរយៈ​ការ​បើកដៃ ឱ្យ​ពលករ​ខ្មែរ   ចំណាកស្រុក​ចេញ ទៅរក​ការ  ងារ​ធ្វើ​នៅ ក្នុង​ប្រទេស​ថៃ   ដោយ​ខុសច្បាប់​ជា​ថ្នូរ នឹង​ការ ទទួលបាន​លាភ​សក្កា​រះ​ចែក​គ្នា​ដាក់ ក្នុង​ហោប៉ៅ​តាមរបៀប​ពុករលួយ​ជា​ប្រព័ន្ធ  ។​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀត ថា​? លោក​សៅ  ប៊ុន​រិទ្ធ ប្រធាន  នគរបាល​ផ្នែក​អន្តោប្រវេសន៍  ច្រកទ្វារ​ជាតិ​ដូង​ខេត្តបាត់ដំបង​មាន កម្លាំង  ក្រោម​ការគ្រប់គ្រង​ដោយ​លោក​លក្ខរ​មនា​បាន បើក​ច្រក របៀង មួយទៀត​ដែល គេ​និយម ដាក់ ឈ្មោះថា ច្រក​ដើម​ចាន់​គីរី  ស្ថិតនៅ​ខាងលិច​ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ ដំបង ។​

​អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៎៍​លោក​លក្ខរ​មនា ដែល​ជា​ដៃស្តាំ របស់លោក សៅ ប៊ុន​រិទ្ធ  កំពុងតែ​ប្រមូល​ប្រាក់​ពី​ពលករ ចំណាកស្រុក​ដែល​មាន​បំណង  វិលត្រឡប់​មក​ពី​ធ្វើការ​នៅ ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ  ៣០០​បាត និង​ចេញ​ទៅ​ធ្វើ  ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស ច្បាប់​តាម​រយៈ​មេខ្យល់​ក្នុង​ម្នាក់ៗ  ចាប់ពី ២០០០​បាត ទៅ  ២៥០០​បាត ។​សេចក្តីរាយការណ៍​បាន​ឱ្យ  ដឹងថា ពលករ​ចំណាកស្រុក  ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ  ត្រូវបាន​ទាហាន​ថៃ ទារប្រាក់  ២០០​បាត និង​ត្រូវបាន​ក្រុម  ប៉ូលិស​អន្តោប្រសេវន៍​របស់ លោក សៅ ប៊ុន​រិទ្ធ ទាមទារ ប្រាក់​ចំនួន ៣០០​បាត​បន្ថែម ទៀត ទើប​ឱ្យ​ចូល​មក​ទឹកដី កំណើត​របស់​ខ្លួន​វិញ ។​
^
​ពលករ​ខ្មែរ​ប្រសិនបើ​មិន  បង់​លុយ​ទៅ​ឱ្យ​លោក​លក្ខរ​មនា​ដែលជា​ដៃស្តាំ​របស់ លោក សៅ ប៊ុនរិ​ទ្ធ​ទេ​? គឺ​មិន​អាច ចូល​មក​ស្រុក​កំណើត​ទាន់ពេល  វេលា​នោះទេ​? គឺ​ត្រូវបាន​អាជ្ញាធរ​ទាហាន​របស់​ថៃ គំរាម​ចាប់ វាយដំ​មិន​ខាន​ប្រសិនបើ​យឺត យ៉ាវ​នោះ​? ដោយ​ខ្លាច​អំណាច​របស់​លោក​លក្ខរ​មនា​និង​លោក  សៅ ប៊ុន​រិទ្ធ ពលករ​ខ្មែរ​បាន​សម្រេច  ចិត្ត​បង់លុយ​ឱ្យទៅ​ក្រុមប៉ូលិស អន្តោប្រវេសន៍​រូបនោះ​? តាម រយៈ​មេខ្យល់​របស់​ពួកគេ ។​បើ​តាម​សេចក្តីរាយការណ៍  បាន​បញ្ជាក់បន្ថែម​ថា លោក​លក្ខរ​មនា​និង​លោក  សៅ ប៊ុន​រិទ្ធ បាន​ដាក់​បណ្តាញ​មេ ខ្យល់​របស់​ខ្លួន​ជាច្រើន​នាក់ ដើម្បី​ប្រមូល​លុយ​យ៉ាង​ស្ងាត់ៗ ទើប​មិន​ល្បី​ដល់​ខាង​អង្គការ ប្រឆាំង​អំពើពុករលួយ​នេះ​គឺជា យុទ្ធវិធី​ថ្មី ដែល​ពួកគេ​នាំគ្នា  ច្របាច់​.​កព​លករ​ក្រីក្រ​ចំ​ណាក ស្រុក​តាម​ច្រករបៀង​តូចៗ​ដែល មួយថ្ងៃៗ​មាន​យ៉ាងតិច​ចំនួន  ២០០​នាក់ ។
​ប្រភព​បន្តថា  ពលករ​ខ្មែរ​ត្រូវ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ជា​កូនចៅ លោក សៅ ប៊ុន​រិទ្ធ ប្រើប្រាស់ ពាក្យ​គំរាម​ចាប់​បញ្ជូន​ទៅ​ស្នង ការ​ខេត្តបាត់ដំបង​ដាក់គុក បើ  មិន​ធ្វើ​តាម​ការបង្គាប់​របស់​មេ ខ្យល់​នោះ​ទេ​?​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​?​ចំពោះ​ករណី​ខាងលើនេះ​?​មិនមែន លោក​សុខ​ផល មេ​ប៉ូលិស​អន្តោ​ប្រវេ​សន៌​ម៉ា​ស្រុក​ខ្មែរ​មិន​ដឹង​ទង្វើ​របស់​លោក​លក្ខ​រម​នា​និង លោក​សៅ​ប៊ុន​រិទ្ធ នោះ​ទ​?​គាត់​ដឹង​ប៉ុន្តែ​គាត់​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ លោក​សៅ​ប៊ុន​រិទ្ធ នោះទេ​?​ពីព្រោះ​គាត់​ខ្លាច​បាត់បង់​លាភ​សក្កា​រះ​ពី លោក​សៅ​ប៊ុន​រិទ្ធ​និង​លោកល​ក្ខ​រមនា អញ្ចឹង​ហើយ​ចេះ​តែ​បិទ​ភ្នែក​បិទ​ត្រចៀក​ខ្លះ​ទៅ​ដើម្បី​ទទួលផល​ប្រយោជន៌​ពី លោក​សៅ​ប៊ុន​រិទ្ធ ទាន់​មាន​ឱកាស ខណះពេលដែល​ប្រទេស​កម្ពុជា​ជួប​នូវ​បញ្ហា​ស្មុគស្មាញ​រវាង​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​កំពុងតែ​ចង​ច​ញ្ចើម​ដាក់គ្នា​។​ដោយឡែក លោក​សៅ​ប៊ុន​រិទ្ធ​និង​លោកល​ក្ខ​រមនា អង្គភាពយើង​​មិនអាច​ទាក់ទង​សូម​ការបំភ្លឺ​លំអិត​ជុំវិញ​ករណី​ខាងលើ​នេះ​បាន​នោះ​ទេ​?​។​សូមបញ្ជាក់​ថា​?​ទង្វើ​របស់​លោក សៅ​ប៊ុន​រិទ្ធ និង​លោក លក្ខរ​មនា កំពង់តែ​បំផ្លាញ​សន្លឹកឆ្នោត​cpp​? ៕​

daung_saobunrit IMG-20161127-WA0011