ខេត្តកំពង់ស្ពឺ៖ បទល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សការពារ ជួរភ្នំក្រវ៉ាញនៅតែបន្តកើត ឡើងឥតឈប់ឈរដោយសារ មន្ត្រីបរិស្ថាន គឺជាអ្នកឃុបឃិតនិងបើកភ្លើងខៀវ ឲ្យមានបទល្មើស កាប់បំផ្លាញព្រៃឈើកើនឡើង ជារៀងរាល់ថ្ងៃ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរណាស់ពិនិត្យមើលភាព អសកម្មរបស់មន្ត្រីក្រោមឱវាទ របស់ខ្លួនខ្លះផង ។ ក្នុងខណៈដែលបទល្មើស បំផ្លាញព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ កំពុងកើតឡើងយ៉ាងរាលដាលព្រោះតែមក ពីមន្ត្រីបរិស្ថាន ជានាក់បើកដៃបើមិនដូច្នេះទេ ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងព្រៃឈើក្នុងតំបន់ការពារអភិរក្សជួរភ្នំក្រវ៉ាញ ចៀសមិនផុតពីសេចក្ដីវិនាសឡើយ។បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាឈើដែលគេកាប់ដឹកចេញពីតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងពីតំបន់ជួរភ្នំក្រវ៉ាញត្រូវឈ្មួញដឹកជញ្ជូនតាមច្រក់អូរត្រាវ នោះ គេឃើញគោយន្តកន្តៃនិងរថយន្តកែឆ្នៃជាច្រើនគ្រឿងដឹងឈើចេញពីដែនជំរកជារៀងរាល់ថ្ងៃ។ហើយយកមកដាក់នៅចំណុះស្ពានដែកស្ថិតនៅក្នុងឃុំត្រពាំងជោស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺដើម្បីធ្វើការដឹកបន្តទៅលក់អោយដេប៉ូរលក់ឈើអត់ច្បាប់មួយចំនួនក្នុងខេត្តកំពង់ស្ពឺ។ ប្រភពបានបន្តឲ្យដឹងទៀតថាមេឈ្មួញដ៏ធំម្នាក់នេះមានឈ្មោះ ឃឹម សុខជាមេឈ្មួញដុះស្លែក្នុងខេត្តកំពង់ស្ពឺដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តកំពង់ស្ពឺផងដែរ ៕
Recent Comments