ព្រះសីហនុ ៖ លោក{ ទៀវិចិត្រ} ដែលអ្នកខេត្តសីហនុ ស្គាល់ថា ជាឈ្មួញជើងខ្លាំង ខាងនាំចូលប្រេងគេចពន្ ធតាម ផ្ទៃសមុទ្រត្រូវបានមន្ត្រី ជលផលចាត់ទុកថា ជាបុគ្គលទី១នៅ ខេត្តព្រះសីហនុ ដែលបានទទួល លិខិតសរសើ រពីលោកអេងជា សាន្តមេរដ្ឋបាលជលផល ទូទាំងប្រទេស ក្រោមលេសថាលោកឧកញ៉ាក្មេងរូបនេះបានជួយសង្គ្រោះសត្វអណ្ដើកចំនួន១៣ក្បាលឲ្យទៅរស់ក្នុងទៅក្នុងសមុទ្រធម្មជាតិ។លោក នេន ចំរើន មេជលផលខេត្តព្រះសីហនុ បានចាត់ទុកលោកឧកញ៉ាទៀវិចិត្រថាជាបុគ្គលឆ្នើមព្រោះបានស្រឡាញ់ធម្មជាតិ ការថែរក្សាអភិរក្សមច្ឆាសមុទ្រដោយជួយសង្គ្រោះព្រលែងសត្វអណ្ដើរដែលស្ទើរតែផុតពូជទៅហើយនោះចំនួន១៣ក្បាលទៅក្នុងសមុទ្រធម្មជាតិវិញ។ទោះជាយ៉ាងណាមេជលផលខេត្តព្រះសីហនុមួយនេះមិនបាននិយាយឲ្យដឹងទេថាតើលោកទៀវិចិត្របានអណ្តើកសមុទ្រពីណាយកទៅលែងនោះឡើយ?។
ប្រការដែលគួរឲ្យសសើរចំពោះរដ្ឋបាលជលផលដែលគោរពស្រលាញ់លោកឧកញ៉ទៀវិចិត្រដែលជាឈ្មួញមានលុយពេកនោះគឺនៅល្ងាចថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៦ លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស ជលផលនិងមន្ត្រីអមដំណើរបាននាំគ្នាជិះឡានពីភ្នំពេញនាំយកលិខិតសរសើរមួយសន្លឹករបស់លោកអេងជាសាន្តប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល មកជូនលោកឧកញ៉ាទៀ វិចិត្រដល់ផ្ទះ។ក្រៅពីមេជលផលជួយឡង់សេលុបបំបាត់ភាពស្អុយឈ្មោះដែលជាឈ្មួញរកស៊ីនាំប្រេងគេចពន្ធថ្មីៗនេះទៀតប្រភពពីបណ្តាញសង្គមក៏បានបង្ហាញឲ្យដឹងថា៖លោកឧកញ៉ា វ័យក្មេងឈ្មោះទៀវិចិត្រដែលមានសាច់ញាតិសុទ្ធតែជាអ្នកមានអំណាចលើផ្ទៃមុទ្រដូចអារក្ស័ទឹកទទួលបានការតែងតាំងមួយថ្មីទៀតពីសម្តេចសាយឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជាតាមការឯកភាពរបស់លោកនាយឧត្តមសេនីយ៍ទៀបាញ់ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជាជួយខេត្តកោះកុងឲ្យធ្វើជាសមាជិកក្រុមការងារចេញលុយចុះជួយខេត្តកោះកុងផងដែរ។ឧកញ៉ាក្មេង ទៀវិចិត្រក្រៅពីជាឈ្មួញប្រេងគេចពន្ធគាត់ក៏ជាប្រធានគមនាគមន៍គ្រួសារមនុស្សធម៌អូរ(៣) ដែលជានិច្ចកាលគេតែងតែសង្កេតឃើញជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈដល់ជនក្រីក្រជនគ្មានទីជម្រក ចាស់ជរាក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យនិងគ្រោះធម្មជាតិផ្សេងៗដូចជាព្រះវេសន្តរក្នុងរឿងពុទ្ធិជាតកចឹងដែរ។ប្រការគួរកត់សម្គាល់ការឲ្យលិខិតសសើរនិងការតែតាំងឧកញ៉ាក្មេង ទៀវិចិត្រនេះបានកើតឡើងជាបន្តបន្ទាប់ក្រោយពេលលេចធ្លាយថា នៅខេត្តព្រះសីហនុលោកឧកញ៉ា វ័យក្មេងឈ្មោះទៀវិចិត្រគឺជាឈ្មួញធំម្នាក់រកស៊ីនាំប្រេងគេចពន្ធពីប្រទេសសៀមតាមផ្ទៃសមុទ្រចូលមកលក់ក្នុងស្រុកខ្មែរ។ប្រភពពតិមានពីអ្នករកស៊ីឲ្យដឹងថា៖ដោយសាមានសមត្តកិច្ចប្រដាប់អាវុធដែលជាមេអារក្ស័ទឹកសមុទ្រជាខ្នងបង្អែកឧកញ៉ាវ័យក្មេងរូបនេះបានយកទីតាំងយោធាមូលដ្ឋានសមុទ្ររៀមធ្វើជាកន្លែងឡើងប្រេងដែលនាំយកពីតំបន់លំហរសមុទ្រនិងឡើងតាមទំនប់រលកចាស់ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុនសូគីម៉ិចដើម្បីចែកចាយតាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្តរាជធានីបន្ថែមទៀត ។
ប្រភពព័តិមានពីអ្នករកស៊ីឲ្យដឹងថា៖ការដឹកជញ្ជូនប្រេងគេចពន្ធរបស់ឈ្មួញជាឧកញ៉ាវ័យក្មេងឈ្មោះ ទៀ វិចិត្រអ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់ និងចាត់ទុកថា មេឈ្មួញដ៏មហិមាគ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែង និងជាអ្នកមានមុខមានមាត់ដោយខ្នងបង្អែកដ៏រឹងមាំផងនោះត្រូវបានគេរាយការណ៍ថាបាននិងកំពុងពង្រីកឥទ្ធិពលនាំប្រេងគេចពន្ធរបស់ខ្លួនយ៉ាងអនាធិបតេយ្យមកល់កដូរដែលធ្វើឲ្យឈ្មួញឬអ្នកវិនិយោគរកស៊ីដោយភាពស្មោះត្រង់មានការក្តៅក្រហាយពីការរកស៊ីប្រជែងពាណិជ្ជកម្មមិនស្មោះត្រង់របស់ឧកញ៉ារូបនេះ។គេមិនដឹងថា ក្រោយពេលបានតែងតាំងជាក្រុមការងារកឧកញ៉ាក្មេងទៀវិចិត្រនៅបន្តរកស៊ីនាំប្រេងគេចពន្ធដើម្បីបានលុយមកចុះមូលដ្ឋានឬក៏ឈប់នោះទេដោយសារមិនអាចស្វែងរកការពន្យល់បានពីសមត្តកិច្ចខេត្តព្រសីហនុ។តែយ៉ាងណាសូមអបអរសាទរព្រោះលោកទៀវិចិត្រយ៉ាងហោចក៏បានយកលុយចំណេញពីការអត់ បង់ពន្ធប្រេងទៅចុះមូលដ្ឋានជួយអ្នកក្រៗដែរ៕
Recent Comments