មេ​ន​គរបាល​​សេដ្ឋកិច្ច​​ខេត្តកណ្តាល​​សួរ ​គឹម​លី ​កំពង់តែ​ត្រូវ​ប៉ាន់​ពី​ការ​ដាក់​កុង​ត្រូល​ជជុះ !

​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​និង​ការ ដឹកនាំ​របស់​លោក  អៀ​វ ចំរើន ស្នងការ​ខេត្ត​កណ្ដាល​យ៉ាងខ្លាំង ​។​ហើយ​ដែល​បញ្ហា​នេះ​គួរតែ ​លោក​ស្នងការ​និង​លោក ម៉ៅ ភិរុណ  អភិបាលខេត្ត​កណ្ដាល​គួរ តែ​ដាក់​ការពិនិត្យ​ ពី​សកម្មភាព​អនាធិបតេយ្យ ​របស់​នាយ​នគរបាល​សេដ្ឋកិច្ច​ក្រោម​ការដឹកនាំ​របស់​មេន​គ​របាល សួរ​គឹម​លី ជា​បន្ទាន់​ផង​។​

​បើ​តាម​សកម្មភាព​ចុះ​ដាក់​កុងត្រូលជជុះ​រំខាន​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​កោសរូស​អោយ​ប្រជាពលរដ្ឋ​បង់​លុយ​តាម​អំពើ​ចិត្ត​នេះ​គេ​បាន​ឃើញ​ស្ទើរ​នូវ​គ្រប់​ច្រកល្ហក​ដងផ្លូវ​ចូល​ទៅ​កាន់​រាជធានី​ភ្នំពេញ​ត​ភ្ជាប់​និង​ខេត្តកណ្ដាល​បណ្ដាល​ទាំងអស់​។​ដោយ​សកម្មភាព​ប្រដេញ​ចាប់​ក្រុម​ប្រជាពលរដ្ឋ​ឈ្មួញ​អោយ​បង់​លុយ​តាម​តែ​ទំនើងចិត្ត​នេះ​បណ្ដាលអោយ​ក្រុម​អាជ្ញាធរ​ដែនដី​ឈឺក្បាល​បំផុត​និង​សកម្មភាព​ផ្ទុយ​នឹង​គោល​ការ​ភូមិ​ឃុំ​សុ​វត្ថ​ភាព​បែបនេះ​។​

​តាម​ប្រភព​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​អោយ​ការរិយាល័យ​របស់​យើង​ដឹង​ទៀត​ថា​៖​អ្វីដែល​ធ្វើអោយ​គេ​ឈឺ​ក្បាល​នោះ​គឺ​សម្មភាព​ដាក់​កុងត្រូលជជុះ​តាម​ផ្លូវជាតិ​លេខ​២១B ពី​ក្រុង​តា​ខ្មៅ​ទៅ​កាន់​ច្រកទ្វារ​ព្រុំដែន​ជ្រៃ​ធំ​នោះ​កំពង់តែ​លួច​ដាក់​កុងត្រូលជជុះ​បង្ករ​ភាពអនាធិបតេយ្យ​ឡើង​វឹកវរ​ឡើង​។​ហើយ​បាន​សាង​បញ្ហា​យ៉ាង​ក្ដៅគគុក​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​អ្នករកស៊ី​អោយ​ស្អប់​ថ្នាក់ដឹកនាំ​មិនគួរបើ​លោកស្នងកា​រ អ៊ាវ ចំរើន មើលរំលង​ពី​សកម្មភាព​របស់​គាត់​នោះទេ​៕​    ​    ​ដោយ​ជ្រៃ​ធំ​

hesorkheng_maophirun_eavchomroeun