ល្បី​មាន​​អគ្គស្នង​ការ​រង​នគ​របាល​ម្នាក់​​ជា​ខ្នងបង្អែក​​កាង​ម៉ែ​អា​ម៉េង​ (​រឺ​យាយ​ប្រហិត​)​ និង​តា​គ្រួច​អោយ​​នាំ​ចូល​ចំណីអាហារ​ប៉ះ​ពាល់​សុខ​ភាព និង​​ទំនិញគេ​ចព​ន្ធ​មក​លក់​ចែកចាយ​ដល់​ទីផ្សារ​រាជ​ធានី​ភ្នំពេញ​ដោយ​រលូន​​គួរ​ណាស់​​មហា​ផ្ទៃ​ពិនិត្យ​!

ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ ទំនិញ​ផ្សេងៗ​នឹង​ទំនិញគេចពន្ធ​មួយចំនួន​ទៀត​តាម​ទូក​តូច​ធំ​ចេញពី​ផែ​ប្រទេស​ថៃ​មក​ឡើង​នៅ​តំបន់​ភូមិ​៤ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេ​មរ​ភូមិ​មិន្ទ​។​ហើយ​បន្ទាប់មក ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត​ព្រមទាំង​ទំនិញគេចពន្ធ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹក​តាម​រថយន្ត​ធំៗ​កាត់​តាម​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤ ចូល​មក​លក់​ចែកចាយ​ដល់​ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​បំផុត​ដោយ​គ្មាន​ឃើញ​រំខាន​ក្រុម​សមត្ធកិច្ច​សូម្បី​បន្ដិច​។​

​បើ​តាម​ប្រភព​ផ្ទៃក្នុង​ពី​អគ្គស្នងការ​នគរបាល​មហាផ្ទៃ​វិញ​បាន​ខ្សឹប​អោយ​ការិយាល័យ​យើង​ដឹង​ទៀតថា​៖​ភាព​ក្រអឺតក្រទម​ល្បីល្បាញ​ថា​៖​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​នេះ​អាច​ដំណើការ​ទៅបាន​គឺ​អាស្រ័យ​មាន​ខ្នងបង្អែក​កាង​ការពារ​ពី​អគ្គស្នងការ​រង​នគរបាល​មួយ​រូប​ទើប​រាល់​ការ​ដឹកទំនិញ​ចំណីអាហារ​ខូចគុណភាព នឹង​ករណី​ដឹកទំនិញ​បង់ពន្ធ​មិន​គ្រប់​គេចពន្ធ​គៃបំបាត់​ពន្ធ​រដ្ឋ​ស្រស់ៗ​នេះ​គេ​មិនដែល​ឃើញ មន្ត្រី​ជំនាញ កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ត្រួតពិនិត្យ ឬ​បង្ក្រាប ម្តងណា​ឡើយ​។ ​គឺ​ពួកគេ​ក្រុម​ជំនាញ​ទាំងនោះ​បាន​ទទួល​លាភ​ដាក់​ខែ​ប្រចាំ​ថ្ងៃ​ខែ​យ៉ាង​រលូន​គ្រប់ៗ​គ្នា​។​ហើយ​ដែល​ជំនាញ​ទទួលបាន​ផលប្រយោជន៏​ច្រើន​ជាង​គេ​នោះ​ដូច​ជា​មេ​កាំកុងត្រូល​ច្រកទ្វារ​ចាំ​យាម​ឈ្មោះ ជា នី នោះ​តែម្ដង​។​ក្រៅពី​នោះ​ជំនាញ​ពាក់ព័ន្ធ​ដូចជា​ក្រុម​នគ​បាល​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង​គយ​និង​ក្រុម​អាជ្ញាធរ​ដែនដី​សុទ្ធតែ​បាន​ប្រយោជន៏​ខុសច្បាប់​ពី​ក្រុម​ម៉ែអា​ម៉េង​និង​តា​គ្រួច​ទាំងអស់​។​

​ប្រភព​បានឲ្យដឹង​ទៀតថា​៖​ហើយ​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​ក៏​បាន​ក្លាយ​ធ្វើ​ជា​បង្អែក​ជួយ​កាង​សម្របសម្រួល និង ជួយ​កាង​មើល​ផ្លូវ​មុខ​ជំនួញ​របស់ ម៉ែ​អា​ម៉េង និង​តា​គ្រួច មិន​ឲ្យ​នរណា​ប៉ះពាល់​ថែមទៀត​ផង​ដែល​ករណី​ដុះ​ស្លែ​គៃបំបាត់​ពន្ធ​រដ្ឋ​ស្រស់ៗ​ហើយ​នាំ​ចំណីអាហា​ចូល​មក​លក់​បំផ្លាញ​សុខភាព​សា​ធារ​ណះក្នុង​រាជធានី​ភ្នំពេញ​បែប​នេះ​មិនគួរបើ​អគ្គស្នងកា​រ​នគរបាលជាតិ​និង​មហាផ្ទៃ​មើលរំលង​នោះទេ​។​

​ជាងនេះទៅទៀត ដូច​ដែល​មន្ត្រី​តូចតាច​បាន​បង្ហើប​ឲ្យដឹងថា​៖​ទីតាំង​ឡើង​ផលិតផល​ពី​សត្វ​ខុសច្បាប់ នៅ​ក្រុង​ខេ​មរ​:​ភូមិន្ទ​របស់​ឈ្មួញ ម៉ែ​អា​ម៉េង គឺ​មិន​ឃើញ​មាន​ការត្រួតពិនិត្យ ពី​ជំនាញ​ឲ្យបាន​ត្រឹមត្រូវឫ​គ្មាន​ការចុះ​ត្រូតពិនិត្យពីជំ​នាញ​អស់​នោះ​ទាល់តែ​សោះ​។​

​បញ្ហា​នោះ បើ​យោង​តាម​បទបញ្ជា​របស់​ក្រសួង​ពាណិជ្ជកម្ម​គឺ​បាន​កំណត់​ថា​៖​ការ​នាំចូល ផលិតផល​ពី​សត្វ​គ្រប់​ប្រភេទ​គឺ​ជា​រឿង​ខុសច្បាប់​។​នឹង​ហាម​នាំ​ចូល​ជា​ដាច់ខាត​ព្រោះ​វា​មាន​ផ្ទុក សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​និង​អាច​ចម្លង​ជម្ងឺ​ពី​សត្វ​ទៅ​មនុស្ស​ផងដែរ ក្នុងករណី​ដែល​មន្ត្រី​ជំនាញ​មិនបាន​ត្រួតពិនិត្យឲ្យ​ត្រឹមត្រូវ​ដូចជា​ក្រុម​ជំនាញ​កាំកុងត្រូល​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ​នៅ​ច្រកទ្វារ​ចាំ​យាម​ឈ្មោះ​ជា នី នោះ​គឺជា​គំរូ​ពុករលួយ​ដែល​គួរតែ​ត្រូវបាន​អគ្គនាយកដ្ឋាន​ជំនាញ​នេះ ចុះ​អង្កេត​និង​ដក​យក​មក​ដុះក្អែល​ជាបន្ទាន់​ផងដែរ​។​

​តាម​ប្រជាពលរដ្ឋ​បាន​រិះគន់​ដោយ​ឥត​សំចៃ​ថា​៖​ជា​រៀងរាល់ថ្ងៃ​គេ​បាន​ឃើញ​បន្លែ​ត្រី​សាច់មាន់ ទា និង ចំណិអាហារ​ខូចគុណភា​ព​ត្រូវបាន​ក្រុមមេ​ឈ្មួញ​នាំចូល ដូចជា សា្លបមាន់ ជង្គង់​មាន់ និង​ប្រហិត​គ្រប់​ប្រភេទ ដែល​ប្រើ​ជាតិគីមី និង​ខូចគុណភាព​ដឹកជញ្ជូន​នាំចូល​ពី​ប្រទេស​ថៃ​ចូលមក ខេត្ត​កោះកុង ដោយ​គ្មាន​ការត្រួតពិនិត្យ​នោះ​ទេ​។​

​មិនតែប៉ុណ្ណោះ ប្រភព​បង្ហើប​អោយដឹងទៀតថា​៖​មេ​ឈ្មួញ​ដែល​មាន​អំណាច​ធំ​ជាងគេ​ប្រចាំ​ច្រក​ទ្វារ​នេះ​គឺ​មានតែ​ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច នោះឯង ។ ដែល​មេ​ឈ្មួញ​ទាំង​ពីរ​នាក់​នេះ បាន​ក្លាយ​ជា​មេ​ឈ្មួញ កាង​រកស៊ី​ប៉ាវ​ផ្ដាច់មុខ​ដឹក​សា្លបមាន់ ជង្គង់​មាន់ ប្រហិត​គ្រប់​ប្រភេទ និង​ទំនិញគេចពន្ធ យ៉ាង​គគ្រឹកគគ្រេង ចូល​មក​កាន់​ទីផ្សារ​ក្នុងស្រុក​យ៉ាង​ល្បីល្បាញ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ ឫ​ធ្វើ​ដឹង​ធ្វើ​ឮ​នោះទេ​។​

​ជុំវិញ​ភាព​មិន​ធម្មតា​នេះ មិនដឹងថា ៖ តើ​មាន​អាថ៌កំបាំង​អ្វី​ជាធំ ហើយ​ក្រុម​ម៉ែ​អា​ម៉េង​និង​តា​គ្រួច បាន​ជះ​ទឹក​លុយ​ពុករលួយ​បាន​ពី​ការ​គៃបំបាត់​ពន្ធ​រដ្ឋ​នឹង​បំផ្លាញ​សុខភាព​សា​ធា​រណះ យក​ទៅ​បិទមាត់​អគ្គស្នងការ​រង​ម្នាក់​នោះ និង​មួយ​ខែៗ​ប៉ុន្មាន​ម៉ឺន​សែន​ដុល្លា​នោះទេ បានជា​គ្មាន​ជំនាញ​ណា​បង្រាប​ការរកស៊ី​ខុសច្បាប់រ​បស់​ម៉ែងា​ម៉េង​និង​តា​គ្រួច​នោះ​។​

​ដោយឡែក ប្រភព​ដដែល​ក៏​បាន​ឱ្យដឹងទៀតថា​៖​ពេល​ទូក​ធំ​-​តូច របស់​ម៉ែ​អា​ម៉េង​ហៅ​យាយ​ប្រហិត ចូលមក​ដល់​ម្ដងៗ​គេ​បាន​ឃើញ​រថយន្ត​យី​ឌុប​ធំៗ​បាន​ទយគូទ​លើកដាក់​សាច់​ប្រហិត ស្លាបមាន់ ជើង​មាន់ និង​សម្ភារៈ​ទំនិញ​ខុសច្បាប់​គេច​ពន្ធ​ជាច្រើន​មុខ​ទៀត​គ្រប​តង់​បិទ​ជឹត​ដឹកជញ្ជូន ទាំង​យប់​ទាំង​ថ្ងៃ ឆ្ពោះ​មក​កាន់​ឃ្លាំង​ទីផ្សារ​រាជធានី​ភ្នំពេញ​ដោយ​រលូន ក្រោម​អំណាច​របស់​អគ្គ​ស្នងការរង​មួយរូប ជា​អ្នក​កាង​ការពារ​យ៉ាង​មាន​សុ​វត្ថ​ភាព​បំផុត ។ ហើយ​ដែល​ករណី​ល្មើស​ច្បាប់​បែបនេះ កើតឡើង​មាន ជា​យូរយា​មកហើយ ដែល​សូម្បី​តែ​រដ្ឋាករ​គយ​ក្នុង​ខេត្ត​នោះ​ក៏​សម្ងំ​ធ្វើជា​មិនដឹងមិនឮ​ដែរ ។ ហើយ​ដែល​ករណី​ធ្វើអោយ​ប៉ះពាល់​និង​សេចក្ដីថ្លៃថ្នូរ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ​បែប​នេះ​គួរ​ណាស់​តែ​លោក​ឧបនាយក​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ដាក់​ការស្រាវជ្រាវ​ជា​បន្ទាន់​ផង​ទៅ​។​ហើយក៏​មិន​ពិបាក​ស្រាវជ្រាវ​ដែរ​ព្រោះ​នូវលើ​គោក​គ្រាន់តែ​កោះហៅ​នគរបាល​ទទួល​ផែន ឈ្មោះ ម៉ៅ ចាន់​វិជ្ជា ឫ មេ​នគរបាល​ស​រដ្ឋកិច្ច​ខេត្ត សនងការ​ខេត្ត ឫ​ក៏ អភិបាល​ខេត្ត​កោះកុង​តែម្ដង​ទៅ​នឹង​លេចមុខ​ដឹង​។​ព្រោះថា​៖​អាថ៌កំបាំង​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​ស្រស់ៗ​នោះ​គ្មាន​នរណា​គេ​ទៅ​ហ៊ាន​យក​ទ្រូង​ពាំង​នោះទេ​៕

good_kohkong1-1 good_kohkong1-2