លោក​ ចេងដារ៉ាវុធ​ អតីត​ប្រធាន​ស្តីទីនា​យកដ្ឋាន​សុខុមាល​ភាពមនុស្ស​ចាស់នៃ​​ក្រសួងសង្គម​កិច្ចដង្ហើយ​ហៅលោក ​នាយករដ្ឋមន្ត្រី ​ហ៊ុនសែន​ អោយជួយ​រកយុត្តិធម៌​ជូនលោ​កផង

គេសង្កេត​ឃើញ​ថា  មាន​បុគ្គល​មួយ​ចំ​នួន​ នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​ មាន​បក្ខពួកនិយម ​ បណ្តាល​អោយ​មាន​ភាព​​ អយុត្តិ​ធម៌​ លើ​មន្ត្រីរាជ​ការ  ដូច្នេះ​លោក​ ចេង ដារ៉ាវុធ  (អតីត) ប្រ​ធាន​ស្តី​ទី​ នាយកដ្ឋាន សុខុមាលភាព មនុស្សចាស់នៃ ក្រសួងសង្គមកិច្ច  ក៏ជាអតីតអ្នកយកពត៌មាន នៅស្ថានីយ៍វិទ្យុ  និងទូរទស្សន៍ អប្បរា ចាប់ពីឆ្នាំ ១៩៩៥   ដល់ ២០០៣ ផងដែរនោះ​  បាន​ផ្ញើ​លិខ​ស្នា ​មួយ​ចំ​នួន​អោយ​​ខាង ​សារ​ព័ត៌មាន​យើង​ជួយ​ចុះ​ផ្សាយ​  ដែល​ជា​សារ​មួយ​ ផ្ញើជូន​ថ្នាក់​ដឹក​នាំ​អោយ​​ ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌ ​ជូណ​លោក​។

លោក ចេង ដារ៉ាវុធ  ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទថា ដោយ​សា​លោក ជាមនុស្សមានឆន្ទះបម្រើការងារ វិស័យសុខុមាលភាពមនុស្សចាស់។ ដូច្នេះទើបថ្នាក់ដឹកនាំស្នើសុំតែងតាំងពីប្រធានស្តីទីនៅប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់។ ប៉ុន្តែចាញ់គេត្រង់បក្សពួកនិងមិនចេះអែបអប ហើយមើលឃើញអ្វីនិយាយអញ្ជឹង បានជាមានបញ្ហាគេកំចាត់ចោល ព្រោះជាឆ្អឹងទទឹងក របស់ក្រុមបក្សពួកគេ។ លោក​ចេង​ដារ៉ាវុធ​ សូម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ ជួយចែក​រំលែក​(ស៊ែរ)អត្ត​បទ​នេះ​បន្ត ដើម្បី​ជា​សារ​ជូនមុខរាជរដ្ឋាភិបាលបាលអោយ​បាន​ដឹង​ និង​សូម​ជួយ​ផ្តល់​ភាព​យុត្តិ​ធម៌ជូន​រូប​លោក​ផង! អំពីការ​គ្មានតម្លា​ភាព បក្ខ​ពួក និង អយុត្តិធម៌។ ខាង​ក្រោម​នេះ​ជាសារដែល​លោក ចេង ដារ៉ាវុធ ផ្ញើជូន​ថ្នាក់​ដឹក​នាំ៖

សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន

ខ្ញុំបាទ​ ចេង ដារ៉ាវុធ បម្រើកាងារជាង ៣៦ឆ្នាំ (អតីត)ប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច គឺបន្ទាប់ពីរងភាពអយុត្តិធម៌អំពីការតែងតាំង ហើយរំលោភច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីដកតួនាទីបានជាមានការតវ៉ា ស្រាប់តែចាប់កំហុស លុបឈ្មោះពីមន្រ្តីរាជការ។  ខ្ញុំបាទបានដាក់លិខិតស្នើសុំ ក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ ប៉ុន្តែជាច្រើនខែគ្មានដំណោះស្រាយចំពោះ បញ្ហាដែលប្រតិកម្មតវ៉ា និងផ្សព្វផ្សាយ គឺផ្តើមចេញពីថ្នាក់ដឹកនាំទទួលបន្ទុក ស្នើសុំតែងតាំងពីប្រធាន ស្តីទីទៅប្រធាននាយកដ្ឋាន ឯកឧត្តម  វង សូត រដ្ឋមន្ត្រីក៏ បានឃើញ និងឯកភាពជូនលោក សួង ម៉េងឡុង អត្តនាយករដ្ឋបាល និងហិរញ្ញវត្ថុ (មុខការ) ប៉ុន្តែជំទាស់ ខ្ញុំបាទ

ក៏ប្រតិកម្មអំពីការមិនគោរពចំណាររបស់ថ្នាក់ដឹកនាំ  ស្រាប់តែប្រជុំគណៈអចិន្រ្តៃយ៍ គណៈបក្សក្រសួងដើម្បីដកតួនាទី ពីប្រធាននាយកដ្ឋានស្តីទីរុញទៅជាទីប្រឹក្សាក្រសួង។ បន្ទាប់បាត់បង់តួនាទីប្រធានាយកដ្ឋានស្តីទី ក៏ព្យាយាមដោះស្រាយ ជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែមិនបានសម្រេចក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌និងបក្ខពួក ព្រោះអយុត្តិធម៌បាត់បង់តួនាទី ដែលតស៊ូបម្រើការងារជាង ៣៦ឆ្នំាកន្លងមក។ ក្រសួងមុខងារសាធារណៈ យោងលិខិតក្រសួងសង្គមកិច្ច ប៉ុន្តែគ្មានសិក្សាស្វែងយល់អំពីការតវ៉ា ដោយសារអយុត្តិធម៌របស់លោក សួង ម៉េងឡុង អត្តនាយក រដ្ឋបាល និងហិរញ្ញវត្ថុ (ជំទាស់មិនព្រមគោរពចំណារថ្នាក់ដឹកនាំ) ។ ដូច្នេះទើបមានការតវ៉ា និងផ្សព្វ​ផ្សាយ​​រកយុត្តិធម៌ស្រាប់តែចាប់កំហុសលុបឈ្មោះពីមន្ត្រីរាជការ គឺអយុត្តិធម៌ ធ្ងន់ធ្ងរខ្លាំងណាស់។

ខ្ញុំបាទ ចេង ដារ៉ាវុធ (អតីត) ប្រធាននាយកដ្ឋានស្តីទីក្រសួងសង្គមកិច្ច គឺ គ្មានកំហុសគណៈបក្ស និងកំហុសវិជ្ជាជីវៈ ប៉ុន្តែក្រសួងសង្គមកិច្ចគឺគ្មានផ្តល់យុត្តិធម៌ សម្រាប់មន្ត្រីរាជការ តស៊ូបប្រើការងារដែលជិតចូលនិវត្ត។ ខ្ញុំបាទ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ដាក់លិខិតនៅខុទ្ទការល័យវិមានឯករាជស្នើសុំ ជួយផ្តល់យុត្តិធម៌ ឯកឧត្តមនាយកខុទ្ទកាល័យ ប្រគល់ជូនឯកឧត្តម ប៉ាវ ចាន់រ៉ា មេធាវីរដ្ឋាភិបាលសម្របសម្រួលដោះស្រាយ ប៉ុន្តែមិនទាន់បានដោះស្រាយផងគឺ ក្រសួងសង្គមកិច្ចសុំក្រសួងមុខងារសាធារណៈស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី លុបឈ្មោះពី មន្ត្រីរាជការបន្តទៀត។

សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរព មេត្តាផ្តល់យុត្តិធម៌អំពីការដកតួនាទីអនុប្រធាននាយកដ្ឋាន និងការតវ៉ារកយុត្តិធម៌ស្រាប់តែស្នើសុំលុប ឈ្មោះពីមន្ត្រីរាជការ សូមរក្សាក្របខ័ណ្ឌមន្ត្រីរាជការនិងតួនាទីវិញ ខ្ញុំបាទ តស៊ូបម្រើការងារជាង៣៦ឆ្នំា ស្រាប់តែជួបភាពអយុត្តិធម៌ និងបក្ខពួកបាត់បង់អត្ថប្រយោជន៍ និងប្រាក់សោធន៍និវត្តទាំងស្រុង ។

សូមអរគុណ

Hun Sen 2007