ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភាពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត ឃើញមានរថយន្តដឹកឈើទាំងតូចទាំងធំ ដឹកជញ្ជូនឈើទាំងយប់ ទាំងថ្ងៃយកទៅ លក់នៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិៈ ច្រកភ្នំក្រហម ច្រកភូមិឡុំ និងច្រក១៩ហៅច្រកបារី ។ ចំណែកសមត្ថកិច្ចគ្រប់ស្ថាប័ន ទាំងអស់ចាប់ថ្នាក់ខេត្ត ដល់ព្រំដែនអូរយ៉ាដាវគ្មាន ការទប់ស្កាត់ និង បង្ក្រាបរថយន្តដឹកឈើនេះទេ។ តាមប្រភព ប្រជាពលរដ្ឋដែលរស់នៅ តាមផ្លូវជាតិលេខ៧៨A ប្រជាពលរដ្ឋ ទាំងនោះសង្កេត ឃើញមន្ត្រី ជំនាញទាំងនោះ អង្គុយរាប់ក្បាល ឡានយកលុយ ឫមួយក៏តេទូរស័ព្ទយកលុយពីថៅកែឈើទាំងនោះដោយដាក់ខែ ដាក់ថ្ងៃ ធ្វើមានធ្វើបានមិនគិតពីការហិនហោចព្រៃឈើ ឬសម្បិត្តជាតិនោះទេ។ ជាក់ស្តែងមានឈ្មួញឈ្មោះណូ និងប្រពន្ធដែលជាមេឈ្មួញដុះស្លែម្នាក់នៅក្នុងខេត្តរតនគិរីដែលមានរថយន្តជាច្រើនគ្រឿងដូចជាម៉ាកបាឡែន និងសាំយ៉ុង ពណ៌ស ស្លាកលេខព្រះសីហនុ2A-2610ដែលសម្រុកដឹកឈើទាំងយប់ទាំងថ្ងៃពុំមានមន្ត្រីមេព្រៃចាប់ថ្នាក់សង្កាត់រដ្ឋបាលព្រៃឈើរហូតដល់លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើមិនហ៊ានចាប់រថយន្តដឹកឈើឈ្មោះណូនោះទេ ព្រោះបានទទួលលុយជារៀងរាល់ខែពីថៅកែឈើឈ្មោះណូនេះ។ប្រភពប្រជាពលរដ្ឋក្នុងក្រុងបាលុងគេសង្កេតឃើញឈ្មោះណូនេះពេលដាច់ខែម្តងៗបានស្ពាយកាបូបលុយជិះឡានអោយលុយគ្រប់ស្ថាប័នមានដូចជាប៉ូលិសសេដ្ឋកិច្ចខេត្តនិងក្រសួង ឌឺបេ ។ល។នេះជាសារមួយដល់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសជ្រាបជាពត៌មានដល់មន្ត្រីនៅខេត្តរតនគិរីព្រោះនៅពេលកន្លងមកបង្ក្រាបតែរថយន្តដឹកឈើណាដែលមិនបង់លុយអោយតែប៉ុណ្ណោះ។ពាក់ពន័្ធពត៌មានចោទប្រកាន់ខាងលើសារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕
Recent Comments