ល្បែង​ចាក់តាម​អនឡាញបាន​​ចាប់ផ្ដើម​បើក​ដំណើរ​កា​រព្រោងព្រា​តពេញរា​ជធានីភ្នំ​ពេញ​ដោយមិន​ខ្វល់អំពី​ច្បាប់

បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ មាន​ខ្នង​ក្រាស់ បែរជា​មាន​អ្នក​ផ្ដល់​ដំណឹង​ជា​មុន​ឲ្យ​បិទទ្វារ ឬ ​សមត្ថកិច្ច​ធ្វើ​ជា​មិនដឹង​ដើរ​បង្ហួស បើ​ទោះជា​ពលរដ្ឋ​ចង្អុលបង្ហាញ​ទីតាំង​ក្ដី​។បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រោយ​ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​មួយ​ប្រាវ​ដំបូង គេ​ឃើញ​ទីតាំង​កត់​ក​ន្ទុយលេខ​ទាំង​តូច​ទាំង​ធំ  ទាំង​មាន​ខ្សែ ទាំង​អត់​ខ្សែ  រួម​ទាំង​ទីតាំង​បើក​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​នៅ​ក្រុងភ្នំពេញ រាប់​សិប​កន្លែង​ផង បាន​ទាញ​ទ្វារ​ផ្អិ​ប​បណ្ដោះអាស​ន្ន​បាន​មួយ​ដង្ហើមចង្រិត​។ប៉ុន្តែល្បែងចាក់តាមអនឡាញគេ​ឃើញ​ល្បែងភ្នាល់បាល់កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ព្រោងព្រាត​ពេញ​រាជធានីភ្នំពេញដោ​យ​មិន​ខ្វល់​អំពី​ច្បាប់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ឡើយ  គឺ​ហាក់ដូចជា​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ណាមួយ​ពី​មន្ត្រី​អនុវត្ត​ច្បាប់​អីចឹង​ដែរ​។​ពលរដ្ឋ​បាន​លើក​ឡើង​ថា ទ​ង្វើ​ផ្គើន​បែប​​នេះ ក៏​ព្រោះតែ​ម្ចាស់​ទីតាំង​កន្ទុយលេខ ឬ​ម្ចាស់​ទីតាំង​ល្បែង​ហ្គេ​ម​ដែល​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​ទាំងនោះ អាង​ខ្សែ អាងខ្នង​សាច់ញាតិ​របស់​ខ្លួន​ជា​សមត្ថកិច្ច ឬ​ជា​មន្ត្រី​មា​ន​អំណាច​នៅ​ក្នុង​ក្រុងដែរ​។ពលរដ្ឋ​និយាយ​ថា បច្ចុប្បន្ន​ទាំង​ទីតាំង​កត់​កន្ទុយលេខ​ធំ​ៗ ទាំង​ទីតាំង​បើក​ល្បែង​ហ្គេ​ម និង​ល្បែង​នានា ដែល​បន្ត​ផ្ទាល់​ពី​បណ្ដា​កាស៊ីណូ ជ្រក​ស្លាក​អ៊ី​នធឺណិត​រាប់រយ​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ ភាគច្រើន​សុទ្ធតែ​ជា​សាច់ញាតិ​សមត្ថកិច្ច និង​មន្ត្រី​មាន​អំណាច​។ ហើយ​បើ​គ្មាន​ខ្សែ​ទេ មិន​អាច​បើក​ដំណើរការ​បាន​ឡើយ  តែបើ​ហ៊ាន​ដំ​ណើរការ​វិញ មួយ​ថ្ងៃ​មិន​ទាន់​ទេ សមត្ថកិច្ច​នឹង​ចុះ​បង្ក្រាប​យក​ស្នាដៃ​ភ្លាម​។ ដូច្នេះ​ហើយ​ទើប​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​ម្ដង​ៗ ធ្វើ​តែ​ទៅ​លើ​ទីតាំង​តូចតាច​គ្មាន​ខ្សែ​ទប់ទល់។  រីឯ​​ទីតាំង​ដែល​មាន​ខ្សែ​អាច​ដំណើរការ​បាន​ដោយ​រលូន​។ សមត្ថកិច្ច​ក្រុងភ្នំពេញ ហាក់​កំពុង​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​នៅឡើយ ក្នុង​ការ​អនុវត្ត​នូវ​ផែន​ការទប់ស្កាត់ ឬ​បង្ក្រាប​ល្បែងស៊ី​សង​សង​ខុសច្បាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទបញ្ជា​ដ៏​ក្ដៅ​គគុក របស់​សម្ដេច​ក្រឡាហោម ដែល​បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ក្រុង រាជធានី ​រួម​គ្នា​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កំពុង​រីក​ដូច​ផ្សិត​ឲ្យ​ខាង​តែ​បាន  ខណៈ​ការ​បង្ក្រាប​កន្លង​ ត្រូវ​ប្រជាជន​រិះគន់​ថា បាន​ធ្វើ​ឡើង​គ្រាន់តែ​គម្រប់​កិច្ច ធ្វើ​តែ​ទៅ​លើ​ទីតាំង​តូចតា​ច​គ្មាន​ខ្សែ​គ្មាន​ខ្នង បែប​បក្ខពួក​និយម និង​គ្មាន​តម្លាភាព​។សូមរំលឹកផងដែរថា សម្ដេច​ក្រឡាហោម ឧបនាយករ​ដ្ធ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដីណែនាំ និង​​បទបញ្ជា​ដ៏​ក្ដៅ​គគុក​មួយ កាលពី​ថ្ងៃ​ទី​២៦ តុលា កន្លង​ទៅ ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​គ្រប់​ខេត្ត ក្រុង រាជធានី ឲ្យ​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រប់​ល្បែងស៊ីស​ង​ខុសច្បាប់​ដែល​កំពុង​រីក​រាលដាល​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ខាង​តែ​បាន​។ មិន​គ្រាន់តែ​បង្ក្រាប​ទេ សម្ដេច​ក្រឡាហោម ថែម​ទាំង​បាន​បញ្ជា​ដាច់ខាត​ថា ត្រូវ​តែ​ចាប់ខ្លួន​ម្ចាស់​ទីតាំ​ង ឬ​មន្ត្រី​មាន​អំណាច​ណា​ដែល​ហ៊ាន​កាង​បន​ល្បែង​ខុសច្បាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​ទៀត​ផង បើ​ទោះជា​អ្នក​បើក​ល្បែង ឬ​អ្នក​កាង​ល្បែង​​នោះ​មាន​ឋានៈ ឬ​បុណ្យ​ស័ក្ដិធំ​ប៉ុន​មេឃ​ក្ដី​។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ខេត្ត ហាក់​មិន​ទាន់​បង្ហាញ​ភាព​ពេញលេញ​ក្នុង​ការ​ចុះ​បង្ក្រាប​បន​ល្បែង​​ខុសច្បាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម​នៅឡើយ​ទេ ៕

14914949_323868801316250_345443626_n