ខេត្តមណ្ឌលគិរី ៖សេចក្ដីរាយការណ៍ មកថាឈ្មោះទូហៀងហៅ យាយម៉ាប់ដែលត្រូវបាន គេអះអាងថាមាន តួនាទីជាសមាជិក ក្រុមប្រឹក្សាឃុំមេម៉ង់ និងជាឈ្មួញរកស៊ីឈើ ដុះស្លែល្បីល្បាញ យូរឆ្នាំមកហើយមិនមាន សមត្ថកិច្ច បង្ក្រាប ។យាយម៉ាប់ក៏ ជាម្ចាស់សិប្បកម្មកែច្នៃ ឈើប្រណិតដ៏ធំជាងគេក្នុង ខេត្តមណ្ឌលគិរីផងដែរ។ប្រជាលរដ្ឋ បានរិៈគន់យ៉ាងខ្លាំង ដល់សម្ថតិកិច្ចពាក់ព័ន្ធ ពិសេសខណ្ឌរដ្ឋបាលព្រៃ ឈើបើកដៃក្រោម ឡេសសិប្បកម្មកែឆ្នៃ ជាថ្នូរលាភ សក្ខារៈដ៍សន្ធឹកពីទូហៀង ហៅយាយម៉ាប់។ទោះបីប្រមុខរដ្ឋាភិបាលកម្ពុជាបានខិតខំទប់ស្កាត់រហូតដាក់ចេញនូវបទបញ្ជានិងបង្កើតគណៈកម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទ់ល្មើសព្រៃឈើខេត្តផ្នែកឦសាននៃប្រទេសកម្ពុជាដែលមាននាយឧត្តមសេនីយ៍សៅសុខាជាប្រធាន។ទន្ទឹមគ្នានោះផងដែរចៅហ្វាយខេត្តដែលជាអាជ្ញាធរនិងជាមេបញ្ជាការនៃគណៈបញ្ជាការឯកភាពសាម៉ីជាអ្នកទទួលខុសត្រូវដែលបណ្ដែតបណ្ដាយអោយមានបទល្មើសព្រៃឈើ។ទោះយ៉ាងណាយាយម៉ាប់ត្រូវបានគេមើលឃើញនៅតែសំរុកដឹកជញ្ជូនឈើយ៉ាងរលូនទាំងយប់ទាំងថ្ងៃដោយមិនញញើតសមត្ថកិច្ចណាឡើយ។សហគមន៏ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេម៉ង់ក៏ដូចជានៅក្នុងខេត្តមណ្ឌលគិរីទាំងមូលបានបង្ហើបឲ្យដឹងថាយាយម៉ាប់ដឹកជញ្ជូនឈើជ្រកក្រោមយីហោរសិប្បកម្មបានយ៉ាងរលូននេះក៏ដោយសារតែមានខ្នងបង្អែកនៅពីក្រោយគឺលោកវង្សសុខសេរីនាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីនិងលោកសំរ៉ងឌីវិចិត្រនាយផ្នែកដែនជំរកសត្វព្រៃភ្នំព្រិចផងដែរ។ជាអ្នកជួយសម្របសម្រួលក្នុងពេលមានសមត្ថកិច្ចចុះដល់កន្លែងម្ដងៗ។យាយយម៉ាប់រហូតមកដល់បច្ចុប្បន្ននេះកំពុងតែបង្កើនសកម្មភាពកាក់កបក្នុងការដឹកជញ្ជូនឈើប្រណិតពុំមានមន្ទ្រីជំនាញឬសមត្ថកិច្ចណាចាប់អារម្មណ៍ចុះបង្ក្រាបនោះឡើយ។ពាក់ព័ន្ធចំពោះសេចក្ដីរាយការណ៍ខាងលើគឺជាសារមួយដែលប្រជាពលរដ្ឋរស់នៅក្នុងឃុំមេម៉ង់ស្រុកកែវសីម៉ាតាមរយៈសារព័ត៌មានយើងផ្ញើជូនថ្នាក់លើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ក៏ដូចជាក្រសួងបរិស្ថានមេត្តាចុះត្រួតពិនិត្យដល់មន្ទ្រីក្រោមឪវាទរបស់ខ្លួនផង។ជុំវិញការចោទប្រកាន់ខាងលើការិយាល័យនៃស្នាក់ការកណ្ដាលសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕
Recent Comments