ទូរស័ព្ទ​ទំនើបៗ​គេចពន្ធចូ​លតាម​ច្រក​ព្រលាន​យន្តហោះ​ខេត្តសៀ​មរាប

ប្រភពពី​សមត្ថកិ ច្ច​មួយ​ចំនួន​បាន​ឲ្យ​ ដឹងថា ការបង្ក្រាប ​ឈ្មួញ​ជនជាតិ​ចិន​ ហុងកុង នៅ​ច្រក ​ព្រលានយន្តហោះ​សៀមរាប  កាលពី​ថ្ងៃទី​២០  ខែតុលា  ឆ្នាំ​២០១៦​នោះ  គឺ​រឹបអូស​បាន​ទូរស័ព្ទ​ប្ រភេទ​IPhone7  និង​IPhone  7Plus ចំនួន​ ៥៥​គ្រឿង  បើ​គិត​ជា​ប្រាក់​ គឺ​រាប់ម៉ឺន​ដុល្លារ ​។ ទោះជា​យ៉ាង ណា​ការនាំ​ចូល​ ទំនិញគេចពន្ ធ​និង​ទំនិញ​ខុស ច្បាប់​តាម​ ច្រក​ព្រលានយន្តហោះ​សៀមរាប ត្រូវគេ​វាយតម្លៃថា​កើតមាន​មិនចេះ​អស់​មិនចេះហើយ​នោះទេ ព្រោះ​មន្ត្រី​គយ​នៅ​ច្រក​នេះ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ នៅពេលដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បានដឹង​ពី​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ ទើប​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​សៀមរាប ក្រោម​ការគ្រប់គ្រង​រប​ស់លោក គង់ ផល្លា​គុណ ធ្វើជា​បង្ក្រាប​យក​ស្នាដៃ​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​។

រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​សៀមរាប ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​បានកើត​ឡើងជា​បន្តបន្ទាប់​។ ការដែល​លោក គង់ ផល្លា​គុណ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តសៀមរាប​ផងដែរ បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​ជួបនឹង​ឧបសគ្គ​ដោយ​ត្រូវ​មន្ត្រី​គយ​ចល័ត​តាម​បង្ក្រាប​ជាមិនខាន​។ អាច​និយាយបានថា ករណី​ឈ្មួញ​នាំចូល​ទូរស័ព្ទ​ទំនើបៗ​និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​តាម​ច្រក​ព្រលានយន្តហោះ​សៀមរាប គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។

កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​គយ​នៅ​ច្រក​ព្រលានយន្តហោះ​សៀមរាប បាន​ចាប់​ទូរស័ព្ទដៃ​ទំនើបៗ​៥៥​គ្រឿង​ដែល​ឈ្មួញ​នាំចូល​ពី​ហុងកុង​។ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នេះ​ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​ព្រលានយន្តហោះ​សៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា ប្រហែល​មកពី​ទំនាស់​ផលប្រយោជន៍​ទើប​ឈានដល់​ការបង្ក្រាប​។ ប្រសិនបើ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នោះ គឺ​ឈ្មួញ​អាច​នាំចូល​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ជាមិនខាន​។

14717053_557961077742254_4227748753688559932_n