សមត្ថ​កិច្ចតា​មចក្រ​ «បឹង​ឆ្នាំង»​ឃុបឃិត​ជាមួយ​ឈ្មួញរ​កស៊ីនាំ​សត្វមាន់​ចូលខុស​ច្បាប់

ប្រភពបាន ទម្លាយឲ្យដឹងថា សមត្ថកិច្ចនៅ តាមព្រំដែន  ក្នុងស្រុកកំរៀ​ង ខេត្តបាត់ដំបង បាន ឃុបឃិតជាមួយ ឈ្មួញរត់ ពន្ធនាំមាន់ចូលពីប្រទេសថៃ  ខុសច្បាប់ បានយក រថយន្ដពាក់ស្លាកលេខ  ខេមរភូមិន្ទ (ខ.ម) ទៅធ្វើកា រដឹកជញ្ជូ​ន  យកមកចែកចាយ ដល់រាជធានីភ្នំពេញ ដើម្បីបន្លាច សមត្ថកិច្ចនៅតាម ដងផ្លូវ ដោយសម្អាងថា ជារថយន្ដ របស់អង្គភាព  នៃកងកម្លាំងប្រដាប់អាវុធ។ប្រភពព័ត៌មានប​ន្តថា ក្រុមឈ្មួញបានលួចនាំចូលសត្វមាន់ ខុសច្បាប់ចេញពីប្រទេសថៃ តាមច្រករបៀងឈ្មោះ «បឹងឆ្នាំង» ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ​ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយទៅតាមកន្លែងលក់ដូរផ្សេងៗ ដោយមួយថ្ងៃៗ ត្រូវធ្វើការចែកចាយពី២២០ធុង ទៅ២៤០ធុងដាក់សត្វមាន់ ដែលធ្វើឲ្យមានប៉ះពាល់ដល់អ្នករកស៊ីស្របច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។បើតាមប្រភពព័ត៌មានខាងលើនេះ ក្រុមឈ្មួញបានប្រើរថយន្ដ ម៉ាក ISUZU ចង្កូរស្ដាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6567 ដែលអ្នកបើករថយន្ដនេះ អះអាង និងបន្លំជាអ្នករត់តាស៊ី ពីប៉ោយប៉ែត មកភ្នំពេញ។ ប៉ុន្ដែរូបគេគឺជាអ្នករកស៊ីឲ្យមន្ដ្រីអាវុធហត្ថជាន់ខ្ពស់ម្នាក់ ពាក់ផ្កាយ២​នៅភ្នំពេញ។សមត្ថកិច្ចទំនងជាមិនបានទទួលផលប្រយោជន៍ ពីក្រុមឈ្មួញទាំងនេះ បានសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការបង្ក្រាប និងទប់ស្កាត់នៃការលួចនាំចូល សត្វមាន់​ពីប្រទេសថៃ ជាបន្ទាន់។ពាក់ព័ន្ធពត៌មានចោទប្រកាន់ខាងលើសារពត៌មានយើងរង់ចាំបកស្រា​យរាល់ម៉ោងធើ្វការដើម្បីពត៌មានកាន់តែ​សុក្រិត្យ៕

2016-10-22-41