លោក សៅ ប៊ុនរិទ្ ធ ប៉ូលិស អន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិដូង ។ បច្ចុប្បន្នកំពុងត្រូវ ប៉ាន់តាមរយៈបើក ឱ្យពលករខ្មែរ ចំណាកស្រុកចេញ ទៅរកការ ងារធ្វើនៅ ក្នុងប្រទេសថៃ ដោយខុសច្បាប់ជាថ្នូរ នឹងការ ទទួលបានលុយ ចែកគ្នាដាក់ ហោប៉ៅផ្ទាល់ខ្លួន ។សេចក្តីរាយការណ៍អះអាង ថា លោកសៅ ប៊ុនរិទ្ធ ប្រធាន នគរបាលផ្នែកអន្តោប្រវេសន៍ ច្រកទ្វារជាតិដូងមាន កម្លាំង ក្រោមការគ្រប់គ្រង បើកច្រក របៀង មួយទៀតដែល គេនិយម ដាក់ ឈ្មោះថា ច្រកដើមចាន់គីរី ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ។ក្រុមប៉ូលិសអន្តោប្រវេសន៎៍ របស់លោក សៅ ប៊ុនរិទ្ធ កំពុងតែប្រមូលប្រាក់ពីពលករ ចំណាកស្រុកដែលមានបំណង វិលត្រឡប់មកពីធ្វើការនៅ ប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត និងចេញទៅធ្វើ ការនៅប្រទេសថៃដោយខុស ច្បាប់តាមរយៈមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ២០០០បាត ទៅ ២៥០០បាត ។សេចក្តីរាយការណ៍បានឱ្យ ដឹងថា ពលករចំណាកស្រុក ដែលត្រឡប់មកវិញក្នុងម្នាក់ៗ ត្រូវបានទាហានថៃ ទារប្រាក់ ២០០បាត និងត្រូវបានក្រុម ប៉ូលិសអន្តោប្រសេវន៍របស់ លោក សៅ ប៊ុនរិទ្ធ ទាមទារ ប្រាក់ចំនួន ៣០០បាតបន្ថែម ទៀត ទើបឱ្យចូលមកទឹកដី កំណើតរបស់ខ្លួនវិញ ។ពលករខ្មែរប្រសិនបើមិន បង់លុយទៅឱ្យក្រុមប៉ូលិស លោក សៅ ប៊ុនរិទ្ធ គឺមិនអាច ចូលមកស្រុកកំណើតទាន់ពេល វេលានោះទេគឺត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខានប្រសិនបើយឺត យ៉ាវនោះ ដោយខ្លាចអំណាច សៅ ប៊ុនរិទ្ធ ពលករបានសម្រេច ចិត្តបង់លុយឱ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍រូបនោះតាម រយៈមេខ្យល់របស់ពួកគេ ។បើតាមសេចក្តីរាយការណ៍ បានបញ្ជាក់បន្ថែមថា លោក សៅ ប៊ុនរិទ្ធ ដាក់បណ្តាញមេ ខ្យល់របស់ខ្លួនជាច្រើននាក់ ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗ ទើបមិនល្បីដល់ខាងអង្គការ ប្រឆាំងអំពើពុករលួយនេះគឺជា យុទ្ធវិធីថ្មី ដែលពួកគេនាំគ្នា ច្របាច់.កពលករក្រីក្រចំណាក ស្រុកតាមច្រករបៀងតូចៗដែល មួយថ្ងៃៗមានយ៉ាងតិចចំនួន ២០០នាក់ ។ ប្រភពបន្តថា ពលករខ្មែរត្រូវក្រុមប៉ូលិសអន្តោប្រវេសន៍ដែលជាកូនចៅ លោក សៅ ប៊ុនរិទ្ធ ប្រើប្រាស់ ពាក្យគំរាមចាប់បញ្ជូនទៅស្នង ការខេត្តបាត់ដំបងដាក់គុក បើ មិនធ្វើតាមការបង្គាប់របស់មេ ខ្យល់នោះ ។សារពត៌មានយើងមិនអាចទំនាក់ទំនងលោកសៅប៊ុនរិទ្ធពន្យល់បានទេ៕
Recent Comments