ប្រភពបានខ្សឹបថា លោក មាសវុទ្ធីនាយរងការិយាល័យ នគរបាលសេដ្ឋកិច្ច រាជធានីភ្នំពេញបានចាត់ តាំងឲ្យលោកសោមមុន្នីទទួល បន្ទុកការងារគ្រប់ គ្រងលុយកាក់ផ្នែកវិនិ យោគនិងអា ជីវកម្ម ដូចជាក្រុមហ៊ុន រោងចក្រសហ គ្រាសនិងភោជនីយដ្ឋានជាដើម ។ មានទីតាំង អាជីវកម្មសិប្បកម្មឃ្លាំងស្តុក ទំនិញខុស ច្បាប់រោងចក្រសហគ្រាសតូចធំ រាប់សិបកន្លែងសុទ្ធ តែត្រូវបង់ប្រាក់ ឲ្យលោកសោមមុន្នី ជារៀងរាល់ខែ ហើយ ប្រសិនបើខកខាន ក្នុងការបង់ប្រាក់ មុខជាត្រូវរំខានការរកស៊ី មានបញ្ហាមិនចេះចប់។
រាជធានីភ្នំពេញ៖ក្រុមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញបានអះអាងថា លោកមាសវុទ្ធីនាយរងការិយាល័យនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញនិងលោកសោមមុន្នីជាកូនចៅជំនិតបាននិងកំពុងធ្វើព្យុះភ្លៀងនាំឲ្យអ្នករកស៊ីមួយចំនួនមិនសប្បាយចិត្តជាពិសេសការប្រមូលលុយពីឃ្លាំងស្តុកទំនិញព្រោះជាធម្មតាតាមបណ្តារោងចក្រសហគ្រាសសិប្បកម្មឃ្លាំងស្តុកទំនិញខុសច្បាប់រាប់សិបកន្លែងសុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកមាសវុទ្ធីតាមរយះលោកសោមមុន្នី ដើម្បីចៀសផុតពីបញ្ហា កោសរូសផ្សេងៗ។
ជាគោលការណ៍អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យនគរបាលសេដ្ឋកិច្ចធ្វើការស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ក៏ដូចជាទប់ស្កាត់ការហូរចូលចំណីអាហារ ដែលមានជាតិពុល។ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែងមន្ដ្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោម ការគ្រប់គ្រងរបស់លោកយឹម សុជាតិ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវណោះទេ បែរជាយកស្បែកនគរបាលសេដ្ឋកិច្ចចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចបំផុត រហូតម្ចាស់ទីតាំងអាជីវកម្មមួយចំនួនគ្រោងប្តឹងទៅក្រសួងមហាផ្ទៃឲ្យជួយដោះស្រាយផងដែរ ?៕
Recent Comments