រឿង​គយ​ច្រក​ជាំស្រ​ងាំយក​លុយ​ពីឈ្មួញ​និងអាជីវ​ករដោយមិន​ចេញវិក្ក​យ​បត្រ?

ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​នាំចូល​ទំនិញ​តិចតួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​តែងតែ​ត្រូវ​មន្ត្រី​គយ​ច្រក​ជាំ​ស្រងាំ តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់ ប៉ុន្តែ​ពុំមាន​ចេញ​វិក្កយបត្រ​ ​។ ទន្ទឹមនឹងនេះ​លោក កែវ សារ៉ាន់ មេ​គយ​ច្រក​ជាំ​ស្រងាំ និង​លោក យូ សុធា​រិ​ទ្ធ ប្រធាន​ស្នាក់ការ​ច្រក​ជាំ​ស្រងាំ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ​?។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ការបាត់បង់​ចំណូល​ពន្ធគយ​នៅ​ច្រក​ជាំ​ស្រងាំ​ខ្លះ​ផង ព្រោះ​ការដែល​មេ​គយ​ច្រក​ជាំ​ស្រងាំ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ធំៗ​មិនអាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ជាំ​ស្រងាំ​បានឡើយ មានន័យថា​អ្វីៗ​កើតចេញពី​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិ​ច្ចគយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ​។

ថ្មីៗ​កន្លងទៅនេះ​ឈ្មួញ​និង​ក្រុមអាជីវករ​ ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​បើក​កកាយ​ពី​រឿង​មន្ត្រី​គយ​យកលុយ​ពី​ពួកគាត់ ហើយ​មិន​ចេញ​វិក្កយបត្រ​បង់ពន្ធ​តាមច្បាប់​ដល់​ពួកគាត់​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ករណី​មន្ត្រី​គយ​ច្រក​ជាំ​ស្រងាំ យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដោយ​មិន​ចេញ​វិក្កយបត្រ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ សារ៉ាន់ ប្រធានការិយាល័យ​គយ​ច្រក​ជាំ​ស្រងាំ​ជាបន្ទាន់​ ​។

សមត្ថកិច្ច​តូចតាច​នៅ​ច្រក​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​ជាំ​ស្រងាំ មានដូចជា ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ប្រភេទ ហើយ​ក៏មាន​សម្លៀកបំពាក់​ផងដែរ​។ ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក កែវ សារ៉ាន់ មិន​ចេញ​វិក្កយបត្រ​បង់ពន្ធ​ឲ្យ​ឈ្មួញ​ទេ ដោយ​ពួកគេ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​ ​៕

chanroth-817