សេចក្តីរាយការណ៏ ឲ្យដឹងថា លោកឧកញ៉ា ជឹម សុខបាននាំសត្វពាហនៈ ចេញចូលប្រទេស កម្ពុជា និង វៀតណាម ដែលធ្វើឲ្យលោក ឧកញ៉ាម្នាក់នេះ មានចំណូលយ៉ាងច្រើន ពីសត្វជ្រូក រស់ប្រភេទ ជ្រូកក្រហម ចំនួន ប្រមាណ ២១០ក្បាល ដែលឈ្មួញមានងារជា ឧកញ៉ាម្នាក់ដឹកជញ្ជូន ពីប្រទេសថៃ នាំចូលមកកាន់ ប្រទេស កម្ពុជាមានភាព មិនប្រក្រតី ត្រូវសមត្ថ កិច្ចពេទ្យសត្វ រាជធានីភ្នំពេញឆ្មក់ស្ទាក់ បង្ក្រាប ចាប់បាននៅត្រង់ចំណុចមុខវត្តអន្លង់ក្ងាន ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង០៥ និង២០នាទីព្រឹកនាថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៦នេះ ។ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ការប្រកបមុខរបរបែបខាងលើនេះ របស់លោកឧកញ៉ា ជឹម សុខ គឺកើតមានជាង២០ឆ្នាំមកហើយ ហើយមិនដែលមានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានក្អកនោះទេ រួមទាំងចៅហ្វាយខេត្តគ្រប់ជំនាន់ផងដែរ។ ព្រោះតែលោកឧកញ៉ា បានយកឈ្មោះកូនសម្តេចទៅដាក់ពីមុខ ។ សូម្បីតែអ្នកសារព័ត៌មានសួរអំពីមុខរបររបស់គាត់ ក៏គាត់ឆ្លើយថា គាត់មានតែមុខទេ ចំណែកមុខរបររកស៊ីសព្វថ្ងៃនេះ គឺជារបស់កូនសម្តេចទាំងអស់ ( Sic ) ។តាមសេក្តីរាយការណ៍ពីមន្ត្រីប្រចាំច្រកបានរៀបរាប់ថា ដើម្បីឲ្យមុខរបររបស់ខ្លួនប្រព្រឹត្តទៅដោយរលូននិងជោគជ័យនោះ លោកឧកញ៉ា ជឹម សុខ បានសហការបើកច្រករបៀងព្រំដែនមួយកន្លែងគឺច្រកទួលខ្លូត ស្ថិតនៅក្នុងភូមិទួលខ្លូត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាប់ព្រំដែនវៀតណាម ។ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា មុខរបរសំខាន់របស់លោកឧកញ៉ា ជឹម សុខ គឺនាំចូលជ្រូកពីប្រទេសវៀតណាម និងនាំ គោ ក្របី ចេញពីកម្ពុជាទៅវៀតណាមវិញ តាមច្រកនេះ ។ប្រភពបញ្ជាក់ថា លោកឧកញ៉ា ជឹម សុខ មានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្មនាំជ្រូកចូលក្នុងមួយថ្ងៃតែ២៥០ក្បាលប៉ុណ្ណោះ ។ ប៉ុន្តែឧកញ៉ារូបនោះ បាននាំចូលក្នុងមួយថ្ងៃរាប់ពាន់ក្បាលឯណោះ ហើយការនាំចូលនោះមិនមានការត្រួតពិនិត្យនោះទេ គឺគ្រាន់តែបង់លុយបន្តិចបន្តួចឲ្យមន្ត្រីការពារព្រំដែននិងមន្ត្រីជំនាញជាការស្រេច ។ ចំណែកមុខរបរមួយទៀតគឺនាំគោ ក្របីចេញពីកម្ពុជា ទៅប្រទេសវៀតណាម ហើយក៏គ្មានការបង់ពន្ធឬត្រួតពិនិត្យនោះដែរ ។ប្រភពខាងលើបានបន្ថែមថា មាត់ច្រករបៀងរបស់លោកឧកញ៉ា ជឹម សុខ ក៏ជាកន្លែងប្រមូលចំណូលសម្រាប់ លោកឧកញ៉ាផងដែរ ។ព្រោះថា បើក្រុមហ៊ុនណាឬមួយឈ្មួញណាមួយនាំចេញគោក្របីតាមច្រកនេះ គឺត្រូវបង់លុយឲ្យឧកញ៉ា ជឹម សុខ ដោយគោក្របីមួយក្បាលត្រូវបង់១០ម៉ឺនរៀល ហើយមិនចាំបាច់បង់ពន្ធចូលរដ្ឋនោះឡើយ ។ប្រភពព័ត៌មានពីមន្ដ្រីបសុពេទ្យដែលចូលរួមបេសកកម្មបង្ក្រាបការនាំចូលសត្វជ្រូកក្រហមពីថៃមានភាពមិនប្រក្រតីនេះបានឲ្យដឹងថា សត្វជ្រូករស់ជាង២០០ក្បាលនេះត្រូវបានឈ្មួញដឹកឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកឡែម ខេត្តបាត់ដំបង ដោយក្រុមហ៊ុន សុខ សារិទ្ធ មានជ័យ របស់លោកឧកញ៉ា ជឹម សុខ ដើម្បីយកមកធ្វើអាជីវកម្មកាប់សាច់លក់ចែកចាយលើទីផ្សារ ។ពាក់ព័ន្ធពត៌មានចោទប្រកាន់ខាងលើសារពត៌មានយើងរង់ចាំបំភ្លឺរាល់ម៉ោងធើ្វការពីលោកឧកញ៉ា ជឹម សុខ៕
Recent Comments