លោក​ សេក​ ឌុល ​នាយ​ប៉ុស្ដិ៍ន​គរបាល​ការពារព្រំដែន​គោកលេខ​៥០៩​ចាម់ឈើ​ខុសច្បា​ប់យកទៅ​អោយឈ្មូញ​យួនយ៉ាង​រំភើយ

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​លេខ​១​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មិនឃើញ​លោក សេក ឌុល នាយ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៩ ច្រករបៀង​ភូមិ​ភិ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប៉ុន្តែ​នៅពេល​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​គ្រាន់តែ​ដឹកឈើ​ស្រឡៅ​បន្តិចបន្តួច​តាម​ម៉ូតូ បែរជា​លោក សេក ឌុល ចាត់វិធានការ​បង្ក្រាប​រឹបអូស​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​កំរោល​តែម្តង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ អំពាវនាវ​ឲ្យ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ពិនិត្យមើល​សកម្មភាព​មិន​ប្រក្រតី​របស់លោក សេក ឌុល ខ្លះ​ផង​ព្រោះ​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ភិ​រូបនេះ កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើបាប​ប្រជាពលរដ្ឋ​។

លោក សេក ឌុល នាយ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៩(​ច្រករបៀង​ភូមិ​ភិ​) ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី កំពុង​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ពី​រឿង​ចាប់​ឈើ​ពួកគាត់​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​យកលុយ​ខ្លួនឯង​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​នៅ​ភូមិ​ភិ កាប់​ឈើ​ជាច្រើន​ដើម​រាំងផ្លូវ​ចេញពី​ភូមិ​ភិ ដោយសារតែ​ពួកគាត់​ខឹង​នឹង​លោក សេក ឌុល មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ភិ ចាប់​ឈើ​ពី​ពួកគាត់​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​។ បញ្ហា​នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក សេក ឌុល កំពុងតែ​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​រស់នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​ដឹកឈើ​ស្រឡៅ​បន្តិចបន្តួច​យកទៅលក់​ដើម្បី​បាន​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​ត្រូវ​លោក សេក ឌុល ចាប់​រឹបអូស​ពី​ពួកគាត់​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​ទទឹងទទែង​។ ជនជាតិដើម​ភាគតិច​ក្នុងភូមិ​ភិ បាន​រិះគន់ថា នៅពេល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ទាំង​ខ្សែៗ​មិនដែល​ឃើញ​លោក សេក ឌុល ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ម្តងណា​ឡើយ ប៉ុន្តែ​នៅពេល​ពួកគាត់​ដឹកឈើ​បន្តិចបន្តួច​តាម​ម៉ូតូ បែរជា​ត្រូវ​លោក សេក ឌុល ចាប់​រឹបអូស​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​តាម​អំពើ​ចិត្ត​។ អាច​និយាយបានថា លោក សេក ឌុល កំពុង​ធ្វើបាប​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន៕

13 Untitled-11 14