ប្រភពពីប្រជាពលរដ្ឋដែលចេញចូលតាមច្រកព្រែកចាក បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានគ្រឿងសមុទ្រនិងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតរាប់សិបតោនត្រូវឈ្មួញនាំចូលតាមច្រកព្រែកចាក ហើយមន្ត្រីកាំកុងត្រូលប្រចាំច្រកនេះ មិនត្រួតពិនិត្យគុណភាពតាមតួនាទីរបស់ខ្លួនឡើយ។ លើសនេះទៅទៀតទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ជាពិសេសទឹកស៊ុបជាដើមត្រូវឈ្មួញនាំចូលតាមច្រកព្រែកចាកស្រេចតែអំពើចិត្ត ដោយសារមានការឃុបឃិតជាមួយមន្ត្រីគយ មន្ត្រីកាំកុងត្រូល មន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប៉ុន្តែអ្វីដែលសំខាន់គឺការដែលឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយលុយទាំងនោះត្រូវហូរចូលទៅក្នុងហោប៉ៅមន្ត្រីពុករលួយ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ មិនត្រូវនៅស្ងៀមឡើយ។
មួយរយៈពេលកន្លងទៅនេះសមត្ថកិច្ចតូចតាចនៅច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានបង្ហើបឲ្យដឹងថាចៅហ្វាយនាយរបស់ពួកគេគឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាព និងគ្រឿងសមុទ្រដែលមានលាយសារធាតុគីមីពីស្រុកយួនចូលស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេង។ មន្ត្រីគយតូចតាចបានបង្ហើបឲ្យដឹងថា មេគយច្រកអន្តរជាតិព្រែកចាក កំពុងសប្បាយប្រមូលលុយពីការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់តាមច្រកព្រែកចាកកាន់តែច្រើនឡើងៗ។
ចំណែកប្រភពពីប្រជាពលរដ្ឋនិងក្រុមអាជីវកររកស៊ីនាំចេញនាំចូលទំនិញតាមច្រកព្រែកចាក ក៏បានឲ្យដឹងដែរថាមួយរយៈពេលកន្លងទៅនេះ ឈ្មួញមួយចំនួនបាននាំចូលគ្រឿងសមុទ្រដូចជា មឹក បង្គា ក្ដាមជាដើម យ៉ាងអនាធិបតេយ្យហើយមន្ត្រីកាំកុងត្រូលមិនត្រួតពិនិត្យគុណភាពទំនិញទាំងនោះទេ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីគយ និងកាំកុងត្រូលប្រចាំច្រកព្រែកចាក គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកព្រែកចាកម្នាក់ គឺជាឈ្មួញនាំចូលគ្រឿងសមុទ្រពីស្រុកយួនតែម្តង។ ការនាំចូលគ្រឿងសមុទ្រមានលាយសារធាតុគីមីដើម្បីរក្សាទុកឲ្យបានយូរ គឺអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋខ្មែរ ។

Recent Comments