ខេត្តកោះកុង ៖ បច្ចុប្បន្នក្នុងមួយថ្ងៃៗ មានជង្គង់មាន់ ស្លាបមាន់ និងប្រហិត សុទ្ធខូចគុណភាពនឹងមានបង្កប់ជាតិគីមី រាប់សិបតោនទៀតត្រូវបានឈ្មួញដ៏មានអំណាច ឈ្មោះ ម៉ែអាម៉េង ហៅយាយប្រហិត និង តាគ្រួច ត្រូវរ៉ូវឃុបឃិតជាមួយក្រុមសមត្ថកិច្ចនិងជំនាញលួចដឹកបង្កប់ជាមួយ ទំនិញផ្សេងៗនឹងទំនិញគេចពន្ធមួយចំនួនទៀតតាមទូកតូចធំចេញពីផែប្រទេសថៃមកឡើងនៅតំបន់ភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិមិន្ទ។ហើយបន្ទាប់មក ជង្គង់មាន់ ស្លាបមាន់ និងប្រហិតព្រមទាំងទំនិញគេចពន្ធទាំងនោះត្រូវបានឈ្មួញដឹកតាមរថយន្តធំៗកាត់តាមផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤ ចូលមកលក់ចែកចាយដល់ក្នុងទីផ្សាររាជធានីភ្នំពេញយ៉ាងរលូនបំផុតដោយគ្មានឃើញរំខានក្រុមសមត្ធកិច្ចសូម្បីបន្ដិច។
បើតាមប្រភពផ្ទៃក្នុងពីអគ្គស្នងការនគរបាលមហាផ្ទៃវិញបានខ្សឹបអោយការិយាល័យយើងដឹងទៀតថា៖ភាពក្រអឺតក្រទមល្បីល្បាញថា៖ការដឹកជញ្ជូនទំនិញខុសច្បាប់នេះអាចដំណើការទៅបានគឺអាស្រ័យមានខ្នងបង្អែកកាងការពារពីអគ្គស្នងការរងនគរបាលមួយរូបទើបរាល់ការដឹកទំនិញចំណីអាហារខូចគុណភាព នឹងករណីដឹកទំនិញបង់ពន្ធមិនគ្រប់គេចពន្ធគៃបំបាត់ពន្ធរដ្ឋស្រស់ៗនេះគេមិនដែលឃើញ មន្ត្រីជំនាញ កាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ឬបង្ក្រាប ម្តងណាឡើយ។ គឺពួកគេក្រុមជំនាញទាំងនោះបានទទួលលាភដាក់ខែប្រចាំថ្ងៃខែយ៉ាងរលូនគ្រប់ៗគ្នា។ហើយដែលជំនាញទទួលបានផលប្រយោជន៏ច្រើនជាងគេនោះដូចជាមេកាំកុងត្រូលច្រកទ្វារចាំយាមឈ្មោះ ជា នី នោះតែម្ដង។ក្រៅពីនោះជំនាញពាក់ព័ន្ធដូចជាក្រុមនគបាលសេដ្ឋកិច្ចខេត្តនិងក្រសួងគយនិងក្រុមអាជ្ញាធរដែនដីសុទ្ធតែបានប្រយោជន៏ខុសច្បាប់ពីក្រុមម៉ែអាម៉េងនិងតាគ្រួចទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា៖ហើយមន្ត្រីនិងសមត្ថកិច្ចមួយចំនួនក៏បានក្លាយធ្វើជាបង្អែកជួយកាងសម្របសម្រួល និង ជួយកាងមើលផ្លូវមុខជំនួញរបស់ ម៉ែអាម៉េង និងតាគ្រួច មិនឲ្យនរណាប៉ះពាល់ថែមទៀតផងដែលករណីដុះស្លែគៃបំបាត់ពន្ធរដ្ឋស្រស់ៗហើយនាំចំណីអាហាចូលមកលក់បំផ្លាញសុខភាពសាធារណះក្នុងរាជធានីភ្នំពេញបែបនេះមិនគួរបើអគ្គស្នងការនគរបាលជាតិនិងមហាផ្ទៃមើលរំលងនោះទេ។
ជាងនេះទៅទៀត ដូចដែលមន្ត្រីតូចតាចបានបង្ហើបឲ្យដឹងថា៖ទីតាំងឡើងផលិតផលពីសត្វខុសច្បាប់ នៅក្រុងខេមរ:ភូមិន្ទរបស់ឈ្មួញ ម៉ែអាម៉េង គឺមិនឃើញមានការត្រួតពិនិត្យ ពីជំនាញឲ្យបានត្រឹមត្រូវឫគ្មានការចុះត្រូតពិនិត្យពីជំនាញអស់នោះទាល់តែសោះ។
បញ្ហានោះ បើយោងតាមបទបញ្ជារបស់ក្រសួងពាណិជ្ជកម្មគឺបានកំណត់ថា៖ការនាំចូល ផលិតផលពីសត្វគ្រប់ប្រភេទគឺជារឿងខុសច្បាប់។នឹងហាមនាំចូលជាដាច់ខាតព្រោះវាមានផ្ទុក សារធាតុគីមីប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងអាចចម្លងជម្ងឺពីសត្វទៅមនុស្សផងដែរ ក្នុងករណីដែលមន្ត្រីជំនាញមិនបានត្រួតពិនិត្យឲ្យត្រឹមត្រូវដូចជាក្រុមជំនាញកាំកុងត្រូលប្រព្រឹត្តអំពើពុករលួយដុះស្លែនៅច្រកទ្វារចាំយាមឈ្មោះជា នី នោះគឺជាគំរូពុករលួយដែលគួរតែត្រូវបានអគ្គនាយកដ្ឋានជំនាញនេះ ចុះអង្កេតនិងដកយកមកដុះក្អែលជាបន្ទាន់ផងដែរ។
តាមប្រជាពលរដ្ឋបានរិះគន់ដោយឥតសំចៃថា៖ជារៀងរាល់ថ្ងៃគេបានឃើញបន្លែត្រីសាច់មាន់ ទា និង ចំណិអាហារខូចគុណភាពត្រូវបានក្រុមមេឈ្មួញនាំចូល ដូចជា សា្លបមាន់ ជង្គង់មាន់ និងប្រហិតគ្រប់ប្រភេទ ដែលប្រើជាតិគីមី និងខូចគុណភាពដឹកជញ្ជូននាំចូលពីប្រទេសថៃចូលមក ខេត្តកោះកុង ដោយគ្មានការត្រួតពិនិត្យនោះទេ។
មិនតែប៉ុណ្ណោះ ប្រភពបង្ហើបអោយដឹងទៀតថា៖មេឈ្មួញដែលមានអំណាចធំជាងគេប្រចាំច្រកទ្វារនេះគឺមានតែឈ្មោះ ម៉ែអាម៉េង ហៅយាយប្រហិត និង តាគ្រួច នោះឯង ។ ដែលមេឈ្មួញទាំងពីរនាក់នេះ បានក្លាយជាមេឈ្មួញ កាងរកស៊ីប៉ាវផ្ដាច់មុខដឹកសា្លបមាន់ ជង្គង់មាន់ ប្រហិតគ្រប់ប្រភេទ និងទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង ចូលមកកាន់ទីផ្សារក្នុងស្រុកយ៉ាងល្បីល្បាញដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកជាមួយ ឫធ្វើដឹងធ្វើឮនោះទេ។
ជុំវិញភាពមិនធម្មតានេះ មិនដឹងថា ៖ តើមានអាថ៌កំបាំងអ្វីជាធំ ហើយក្រុមម៉ែអាម៉េងនិងតាគ្រួច បានជះទឹកលុយពុករលួយបានពីការគៃបំបាត់ពន្ធរដ្ឋនឹងបំផ្លាញសុខភាពសាធារណះ យកទៅបិទមាត់អគ្គស្នងការរងម្នាក់នោះ និងមួយខែៗប៉ុន្មានម៉ឺនសែនដុល្លានោះទេ បានជាគ្មានជំនាញណាបង្រាបការរកស៊ីខុសច្បាប់របស់ម៉ែងាម៉េងនិងតាគ្រួចនោះ។
ដោយឡែក ប្រភពដដែលក៏បានឱ្យដឹងទៀតថា៖ពេលទូកធំ-តូច របស់ម៉ែអាម៉េងហៅយាយប្រហិត ចូលមកដល់ម្ដងៗគេបានឃើញរថយន្តយីឌុបធំៗបានទយគូទលើកដាក់សាច់ប្រហិត ស្លាបមាន់ ជើងមាន់ និងសម្ភារៈទំនិញខុសច្បាប់គេចពន្ធជាច្រើនមុខទៀតគ្របតង់បិទជឹតដឹកជញ្ជូន ទាំងយប់ទាំងថ្ងៃ ឆ្ពោះមកកាន់ឃ្លាំងទីផ្សាររាជធានីភ្នំពេញដោយរលូន ក្រោមអំណាចរបស់អគ្គស្នងការរងមួយរូប ជាអ្នកកាងការពារយ៉ាងមានសុវត្ថភាពបំផុត ។ ហើយដែលករណីល្មើសច្បាប់បែបនេះ កើតឡើងមាន ជាយូរយាមកហើយ ដែលសូម្បីតែរដ្ឋាករគយក្នុងខេត្តនោះក៏សម្ងំធ្វើជាមិនដឹងមិនឮដែរ ។ ហើយដែលករណីធ្វើអោយប៉ះពាល់និងសេចក្ដីថ្លៃថ្នូររបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃបែបនេះគួរណាស់តែលោកឧបនាយករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដាក់ការស្រាវជ្រាវជាបន្ទាន់ផងទៅ។ហើយក៏មិនពិបាកស្រាវជ្រាវដែរព្រោះនូវលើគោកគ្រាន់តែកោះហៅនគរបាលទទួលផែន ឈ្មោះ ម៉ៅ ចាន់វិជ្ជា ឫ មេនគរបាលសរដ្ឋកិច្ចខេត្ត សនងការខេត្ត ឫក៏ អភិបាលខេត្តកោះកុងតែម្ដងទៅនឹងលេចមុខដឹង។ព្រោះថា៖អាថ៌កំបាំងពុករលួយគៃបំបាត់ពន្ធរដ្ឋស្រស់ៗនោះគ្មាននរណាគេទៅហ៊ានយកទ្រូងពាំងនោះទេ៕
ដោយឆ្លាមសមុទ្រ
Recent Comments