លោក ​នូវ​ ដារ៉ា ​មេន​គរបាល​ប្រឆាំងបទ​ល្មើសសេដ្ឋកិច្ចបញ្ជារឲ្យ​កូនចៅធ្វើអ្វីៗ​តាមអំ​ពើ​ចិត្ត

ខេត្តរតនគិរីប្:រភព​បាន​ឲ្យ​ដឹង​ទៀតថា​ការដែល​លោក ផែន ចាន់​វិបុល ហៅ​ឆើត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ ទើប​លោក នូវ ដា​រ៉ា ធ្វើ​មិន​ដឹងឮ​អ្វី​ទាំងអស់​ប្រភពពី​មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មួយរូប ឈ្មោះ ផែន ចាន់​វិបុល ហៅ​ឆើត គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់​ បញ្ហា​នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ករណី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ខេត្តរតនគិរី កំពុង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​លោក ផែន ចាន់​វិបុល ហៅ​ឆើត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​នីសា​ន់​២​បាំង ពណ៌​កណ្ដុរ​ប្រមេះ ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​កូន​មុំ ចូល​ក្រុង​បាន​លុង ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា​ឈើ​ប្រភេទ​ធ្នង់ បេង នាងនួន សុ​ក្រំ ដែលមាន​មុខកាត់​ធំៗ​នោះ​ត្រូវបាន​លោក ផែន ចាន់​វិបុល ហៅ​ឆើត ចាត់តាំង​កម្លាំង​ពលរដ្ឋ​នៅ​ឃុំ​តឺ​ន ស្រុក​កូន​មុំ ចូល​កាប់​នៅក្នុង​ព្រៃ​សហគមន៍ ហើយ​ពុះ​ច្រៀក​ជា​ក្ដារងឿ​និង​ដឹកជញ្ជូន​តាម​គោយន្ត​កែច្នៃ​ចេញពី​ព្រៃ​ចូល​ ភូមិ​។ បន្ទាប់មក​លោក ផែន ចាន់​វិបុល ហៅ​ឆើត ប្រើប្រាស់​រថយន្ត​នីសា​ន់​២​បាំង​ដឹកឈើ​ទាំងនោះ​ចេញពី​ឃុំ​តឺ​ន ចូល​ក្រុង​បាន​លុង ទាំងយប់​ទាំង​ថ្ងៃ​។

ប្រភពពី​មន្ត្រីនគរបាល​មួយចំនួន​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​លោក ផែន ចាន់​វិបុល ហៅ​ឆើត នៅតែ​អាច​ដឹកឈើ​ប្រណីត​ដូចជា ធ្នង់ បេង នាងនួន សុ​ក្រំ ចេញពី​ស្រុក​កូន​មុំ ចូលមក​ក្រុង​បាន​លុង​ស្ទើរ​រាល់ថ្ងៃ ដោយ​អាង​មាន​លោក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ជា​ខ្នងបង្អែក​។ លើស​នេះ​ទៅទៀត​លោក ផែន ចាន់​វិបុល ហៅ​ឆើត បាន​ចែករំលែក​ផលប្រយោជន៍​ទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ឲ្យ​ជំនួញ​ឈើ​ប្រណីត​របស់ខ្លួន​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភពពី​មន្ត្រីនគរបាល​ស្និទ្ធ​នឹង​លោក ផែន ចាន់​វិបុល ហៅ​ឆើត បាន​បញ្ជាក់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ខ្លាច​ឥទ្ធិពល​លោក នូវ ដា​រ៉ា ដែលជា​មេ​នគរបាល​សេដ្ឋកិច្ច​ខេត្តរតនគិរី ហេតុនេះ​ពួកគេ​សុខចិត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​ទទួលផល​ប្រយោជន៍​តិចតួច​ ពី​លោក ផែន ចាន់​វិបុល ហៅ​ឆើត ដើម្បី​កុំ​ឲ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ​៕

13865 13865_2