ខេត្តពោធិសាត់៖ ការចិញ្ចឹមត្រីឆ្ដោរល្មើស ច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រី ល្អិតយកមក ធ្វើជាចំណី ត្រីឆ្តោរទាំងនោះ ច្រើនឡើងៗ ដោយការប្រើ ឧបករណ៍នេសាទ ចាប់យកត្រីល្អិតច្រើន ជាងគេក្នុង បឹងទន្លេសាប ដូចជារបាំងលប(ប) សាច់សារ៉ូពណ៌ខឿវដាក់ យ៉ាងសង្ហារះ ព្រោងព្រាត នៅតាមមាត់បឹងទន្លេ សាប ក្នុងស្រុកក្រគគរ ខេត្តពោធិសាត់ ។ប្រភពពត៌មាន បានឲ្យដឹងថា លោក ពិន្ទវុទ្ឋីជានាយសង្កាត់រដ្ឋបាលជលផល ស្រុកក្រគគរ បានខំបើកភ្លើងខៀវឲ្យក្រុមអ្នកនេសាទត្រីខុសច្បាប់ ដោយប្រមូលលុយរាប់សិបលានរៀល ដើម្បីវិចជូនលោក ភុំវិមល នាយខណ្ទរដ្ឋបាលជលផលខេត្តពោធិសាត់ជាថ្នូរនឹងការដាក់ របាំងលប(ប)សាច់សារ៉ូពណ៌ខឿវ នៅក្នុងបឹងទន្លេសាប ដោយពុំមានការខ្វាយខ្វល់ពីការបាត់បង់មច្ឆាជាតិនោះទេ។ជាក់ស្តែងនៅ ក្នុងភូមិឃុំក្នុងស្រុកក្រគគរ ដែលជាបទល្មើសហាមឃាត់ត្រូវបានជនល្មើសដាក់ដោយសេរី រាប់រយម៉ែត្រធ្វើអោយទិដ្ឋភាពបឹងទន្លេសាបបាត់បង់ពូជមច្ឆាជាតិ។ តាមប្រភពពត៌មានពីប្រជានេសាទខ្មែររស់នៅឃុំកំពុងលួងនិយាយថា ការដាក់របាំងលបអានាធិតេយ្យ។ តាមអ្នកដែលប្រមូលទិញត្រីល្អិតច្រើនជាងគេយកទៅចែកចាយតាមប៊ែរ ឬក៏តាមស្រះដែលចិញ្ចឹមត្រីឆ្តោរត្រូវបានគេស្គាល់ឈ្មោះ ជនជាតិវៀតណាម បច្ចុប្បន្នរស់នៅភូមិឃុំស្រុកខេត្តដូចខាងលើការប្រើឧបករណ៍ប្រើប្រាស់ ក្នុងការនេសាទត្រីខុសពីច្បាប់រដ្ឋបាលជលផល។ជុំវិញការចោទប្រកាន់ថា លោក ពិន្ទវុទ្ធី បើកភ្លើងខៀវឲ្យអ្នកនេសាទខុសច្បាប់ ដើម្បីប្រមូលលុយចូលហោប៉ៅ និងផ្គាប់ផ្គន់មេ អ្នកសារពត៌មានមិនអាចសុំការបំភ្លឺពីលោកពិន្ទវុទ្ធី ប្រធានសង្កាត់រដ្ឋបាលជលផលស្រុកក្រគគរបានទេ។ទោះបីជាទូរស័ព្ទទៅ គាត់ក៏គាត់មិនដែលធ្លាប់បានលើកដែរ(០៨១ ៥៧៧៥៥៧)។ប៉ុន្តែមានប្រភពពត៌មានវាយតម្លៃផ្សេងៗ គ្នាចំពោះរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ ខ្លះនិយាយថាអសម្ថភាព ខ្លះទៀតនិយាយថាពុករលួយ ខ្លះទៀតនិយាយថា ធ្វើការគ្មានអាថ៌កំបាំង ព្រោះជុំវិញខ្លួនរបស់លោកពិន្ទវុទ្ធី អ្នកខ្លះគឺជាខ្សែរយៈរបស់អ្នកនេសាទ ដែលប្រើឧបករណ៍របាំងលប។ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសកម្ពុជាមានពាក្យ២ឃ្លានិយាយថា «បើចង់រកស៊ីឈើអោយសែនមេព្រៃ បើចង់រកស៊ីត្រីអោយសែនជលផល មិនបាច់រកក្បាលជ្រូក មិនចាំបាច់អុជធូប មិនចាំបាច់រកក្បាលមាន់ ក្បាលទា សែនតែនឹងដុល្លារកស៊ីបានហើយ »។ពលរដ្ឋអ្នករកស៊ីដាក់លប រាយមង ចងសន្ទូច ស្របច្បាប់សូមអំពាវនាវដល់លោក រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាចាត់វិធានការទៅ លើបទល្មើសខាងលើ នេះផងព្រោះកំពុងតែសប្បាយកើបលុយពីបទល្មើសបានជាមិនមានសកម្មភាព បង្រ្កាបបទល្មើសបែបនេះ៕
Recent Comments