សក​ម្មភាពរំ​លោភឈូ​សឆាយ​ដីព្រៃបំរុង​ចំណីអូរយក​ធ្វើជាក​ម្មសិទ្ធផ្ទា​ល់ខ្លួនបាន​កក្រើក​សារជាថ្មីនៅក្នុងភូមិសា​ស្ត្រ ស្រុក​ស្ទោងខេត្ត​កំពង់​ធំ

ខេត្តកំពង់ធំ ៖ ដីព្រៃបំរុង ចំណីមាត់អូរ ដែលជាកម្មសិទ្ធ របស់រដ្ឋ ត្រូវបានក្រុមឈ្មួញ ឃុបឃិតគ្នា ជាមួយ អាជ្ញាធរមូលដ្ឋាន នឹងមន្ត្រីជំនាញ បានយកគ្រឿងចក្រ ត្រាក់ទ័រ លួចធ្វើសកម្មភាព ឈូសឆាយ រំលោភ យកដី មកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួន នៅក្នុងកំឡុង ១សប្តាហ៏នេះ ស្ថិតនៅត្រង់ចំនុចអូរ តាច័ន្ទ ក្នុងភូមិសាស្ត្រឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ពូ ផល ជាម្ចាស់គ្រឿងចក្រ ត្រាក់ទ័រ ដែលបានយក មកឈូសឆាយ នៅលើផ្ទៃ នៅតំបន់មាត់អូរនេះ បាននិយាយ ប្រាប់អ្នកសារព័ត៍មានថា ដីនៅចំនុងខាងលើនេះ គឺគាត់បានទិញ ពីគេមួយផ្នែក និង១ផ្នែកទៀត គាត់ឈូសចូលដី មាត់អូរ ដើម្បីពង្រីកឲ្យបានធំ ងាយស្រួលធ្វើចំការ ព្រោះថា គាត់បានឃើញ ក្រុមគេផ្សេងៗទៀត ក៏យកគ្រឿងចក្រ មកឈូសឆាយដី ជួរមាត់អូរ ដូចគាត់ដែរ តែគ្មានអ្នកណា ហាមឃាត់ ទើបគាត់អនុវត្ត តាមក្រោយគេ មិនដឹងថា គេហាមឃាត់ទេ ។
ទាក់ទិនទៅនឹង ការឈូសឆាយដី ព្រៃបំរុង ចំណីមាត់អូរនេះ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បាននិយាយថា ដីនៅចំនុចខាងលើនេះ គឺគេមានច្បាប់ទម្លាប់ សញ្ញេទទួលស្គាល់ខេត្ត ក៏ប៉ុន្តែអាជ្ញាធរ មិនមែន អនុញ្ញាតិឲ្យគាត់ យកគ្រឿងចក្រ ទៅឈូសឆាយដី ព្រៃមាត់អូរនោះទេ គឺឲ្យគាត់ឈូសឆាយ តែលើផ្ទៃដីចំការ មានប្លង់ត្រឹមត្រូវ ស្របច្បាប់ ហើយលោក នឹងធ្វើការសួរ ទៅមូលដ្ឋាន ឃុំសិន តើមានករណី បែបនេះ មែនឬអត់ បើមានលោក នឹងធ្វើការទប់ស្កាត់ ។
ពាក់ព័ន្ធជាមួយ ការរំលោភឈូសឆាយ យកដីចំណីមាត់អូរ ធ្វើជាកម្មសិទ្ធនេះ លោក តឹប ញាតា នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ បានអះអាងថា បន្ទាប់ពីទទួលបាន ព័ត៍មាននេះភ្លាម លោកនឹងបញ្ជាឲ្យ កម្លាំងជំនាញ របស់លោក ចុះទៅពិនិត្យ ទីតាំងឈូសឆាយនោះ ប្រសិនបើមានគេ យកគ្រឿងចក្រ ទៅឈូសព្រៃចំណីអូរ ជាដីបំរុបរបស់រដ្ឋ មែននោះ លោកនឹងដឹកនាំ កម្លាំងផ្ទាល់ ចុះទៅឃាត់ គ្រឿងចក្រ នោះភ្លាម ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។
ទោះបីជាមានការអះអាង បែបនេះក៏ដោយ មហាជន បានរិះគន់ថា ដីព្រៃរបស់រដ្ឋ បាននឹងកំពុងធ្លាក់ ទៅលើជនខិលខូច និងអ្នកមានលុយ មានអំណាច១ចំនួន តែងតែឃុបឃឹតគ្នា ជាប្រព័ន្ធ តាមរយៈ សំណែនដុល្លា ទិញទឹកចិត្ត មិនខ្ចីធ្វើដឹងលឺ ជាពិសេសមន្ត្រី ជំនាញ រដ្ឋបាលព្រៃឈើ ៕

8147c017-1051-4bcd-a3e1-17d29d19e447