លោក ​ម៉ម ​ប៊ុន​ហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាលល្បីលក់​ទ្រព្យ​សម្បត្តិរដ្ឋ​និងទាំង​​ខាងពុករ​លួយ

ភ្នំពេញ:     ក្នុងនោះ​ការដោះដូរ​ទីតាំង​ក្រសួងសុខាភិបាល ក៏ដូចជា​បញ្ហា​លក់​មន្ទីរពេទ្យបង្អែក​ចំការមន និង​ដោះដូរ​ទីតាំង​មន្ទីរពេទ្យបង្អែក​ក្រុង ត្រូវបាន​គេ​ដឹងថា​ស្ថិតក្រោម​ការចាត់ចែងរ​ប​ស់លោក ម៉ម ប៊ុនហេង តែម្តងមន្ត្រី​តូចតាច​នៅក្នុង​ក្រសួងសុខាភិបាល បាន​លើកឡើងថា លោក ម៉ម ប៊ុនហេង គឺជា​រដ្ឋមន្ត្រី​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ពង្រឹង​វិស័យ​សុខាភិបាល ហើយ​មាន​ជំនាញ​តែ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម និង​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ ប្រសិនបើ​លោក ម៉ម ប៊ុនហេង មិន​បើកដៃ​ទេនោះ គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ច្បាប់​។

​កន្លងមក​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ធ្លាប់មាន​សេចក្ដី​សង្ឃឹមថា មន្ទីរពេទ្យបង្អែក​ចំការមន និង​បើកទ្វារ​ឡើងវិញ​ក្រោយពី​បិទ​ជួសជុល​អស់​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​។ ក៏ប៉ុន្តែ​ឥឡូវនេះ​ការរំពឹងទុក​របស់​ប្រជាពលរដ្ឋ​បានក្លាយ​ទៅជា​រឿង​ឥតន័យ ព្រោះ​អគារ​មន្ទីរពេទ្យបង្អែក​ចំការមន ឬ​ពេទ្យ​កាកបាទក្រហម​នៅ​ខាងត្បូង​វិមានឯករាជ្យ ត្រូវគេ​ជួសជុល​រៀបចំ​ទៅជា​ធនាគារឯកជន​មួយ​នាពេល​ឆាប់ៗ​ខាងមុខ​។ ដូច្នេះហើយ​ទើប​មន្ត្រី​ក្រសួងសុខាភិបាល និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រិះគន់​លោក ម៉ម ប៊ុនហេង ថា​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម និង​ពូកែ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្នុងខណៈដែល​វិស័យ​សុខាភិបាល​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ គឺ​ក្រសួងសុខាភិបាល ក៏ដូចជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​ក្នុង​ការពង្រីក​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​សេវា​សុខាភិបាល​។ ការដែល​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ជា​បន្តបន្ទាប់​ដូចជា អគារ​មន្ទីរពេទ្យ​ចំការមន ឬ​ពេទ្យ​កាកបាទក្រហម គឺ​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​ទៅនឹង​បញ្ហាលំបាក​ក្នុងការ​ទៅរក​សេវា ​ព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​អំពី​បញ្ហា​នេះ ព្រោះ​បច្ចុប្បន្ន​សេវា​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ​ត្រូវ​ប្រឈម​នឹង​ ការរិះគន់​យ៉ាងខ្លាំង ហើយ​លោក ម៉ម ប៊ុនហេង គ្មាន​សមត្ថភាព​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នោះទេ​។ លើស​នេះ​ទៅទៀត​តាម​មន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់​រិះគន់​ចំៗ​ថា​ភរិយា​លោក ម៉ម ប៊ុនហេង តែង​លូកដៃ​ចូល​កិច្ចការ​របស់​ប្ដី​យ៉ាង​ក្រអឺតក្រទម ហើយ​អាច​បញ្ជា​ឲ្យ​លោក ម៉ម ប៊ុនហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតផង​៕

12203