ក្រោយពី លោក កែវ សុខឃាងត្រូវបាន ផ្លាស់ប្តូរតំណែងកាលពីឆ្នាំ២០១៤សកម្មភាពលួចនាំប្រេងគេចពន្ធដោយ ឈ្មោះកែវទូចហៅ ចែ ០២ បានផ្អាកមួយរយៈ នៅខេត្តព្រោះសីហនុឈ្មោះ ទៀ វិចិត្រ និងចែកែវ ទូច ហៅចែ០២ ត្រូវបានគេស្គាល់ថាជាឈ្មួញពីរនាក់ដែលនាំចូលប្រេងសាំងគេចពន្ធតាម ច្រកស្ទឹងហាវមកលក់ចែកចាយតាមដេប៉ូនានាក្នុងខេត្តនិងមកភ្នំពេញ។ ចែកែវ ទូច ហៅចែ០២កាលពីលោក កែវ សុខឃាង ដែលជាំបងប្រុសគាត់នៅធ្វើជាមេគយចល័តទូទាំងប្រទេស នរណាក៏ដឹងដែរថា គាត់ជាមេឈ្មួញនាំទំនិញគេចពន្ធ និងប្រេងសាំង ដ៏ល្បីដែរ អាលូវ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា ចែ០២ ចាប់ផ្តើមវិលទៅរកមុខរបរ ចាស់ជាឈ្មួញនាំសាំងគេចពន្ធវិញហើយ។សកម្មភាពនាំសាំងគេចពន្ធផស់ ចែទូចគឺ ដឹកចេញពីទូកថៃនៅចំណុចលំហរសមុទ្រ ជិតកោះស្តេចពីទូកថៃ យកមកខេត្តព្រះសីហនុ។
ការពិតមុខរបរនាំប្រេងគេចពន្ធរបស់ចែកែវទូច មិនមែន សមត្ថកិច្ចជាច្រើនស្ថាប័ន ពិសេសគយខេត្តព្រសីហនុ មិនដឹងនោះ ទេតែគឺដោយសាចែទូចគាត់ចេះបែងចេកផលប្រយោជន៍ ។ ដោយឡែកឈ្មោះទៀ វិចិត្រ ដែលមានគោរម្យងារជាឧញ៉ាផងដែរគឺជាឈ្មួញដែលមានសមត្តកិច្ច ទទួលខុសត្រូវសន្តិសុខក្នុងផ្ទៃសមុទ្រជាខ្នងបង្អែក។ប្រភពពតិមាន ឲ្យដឹងថា៖ ឧកញ៉ាវ័យក្មេងរូបនេះ បានយកទីតាំងយោធាមូលដ្ឋានសមុទ្ររៀមធ្វើជាកន្លែងឡើងប្រេង ដែលនាំយកពីតំបន់លំហរសមុទ្រនិងឡើងតាមទំនប់រលកចាស់ ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុនសូគីម៉ិច ដើម្បីចែកចាយតាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្ត រាជធានីបន្ថែមទៀត ។
ការដឹកជញ្ជូនប្រេងគេចពន្ធរបស់ឈ្មួញជាឧកញ៉ាវ័យក្មេងឈ្មោះ ទៀ វិចិត្រ អ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់ និងចាត់ទុកថា មេឈ្មួញដ៏មហិមា គ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែង និងជាអ្នកមានមុខមានមាត់ ដោយខ្នងបង្អែកដ៏រឹងមាំផងនោះ ត្រូវបានគេរាយការណ៍ថាបាននិងកំពុងពង្រីកឥទ្ធិពល នាំប្រេងគេចពន្ធរបស់ខ្លួនយ៉ាងអនាធិបតេយ្យមកល់កដូរ ដែលធ្វើឲ្យឈ្មួញ ឬអ្នកវិនិយោគរកស៊ីដោយភាពស្មោះត្រង់មានការក្តៅក្រហាយពីការរកស៊ី ប្រជែងពាណិជ្ជកម្មមិនស្មោះត្រង់របស់ឧកញ៉ារូបនេះ ។ទាក់ទងនិងសកម្មភាពនាំប្រេងគេចពន្ធចូលតាមទំនប់រលកនេះលោក ឡុញ សុភាព ប្រធានស្នាក់ការគយ និងរដ្ឋាករទំនប់រលក បានបដិសេធប្រាប់កាសែតថា ចំពោះទីតាំងដែនដីដែលគាត់គ្រប់គ្រង មិនមានកប៉ាល់ប្រេងរបស់ឈ្មួញទាំងនោះទេបច្ចុប្បន្ន។ កាលពីមុនមានមែននៅស្ទឹងហាវ តែឥឡូវ សូមនិយាយថា អត់តែម្តង?! ។
ករណីឈ្មួញមានឥទ្ធិពលលួចនាំប្រេងគេចពន្ធចូលនេះប្រសិនបើ ថ្នាក់លើ នៅតែធ្វើមិនដឹងឯខាងស្ថាប័នគយ ខេត្តព្រះសីហនុ ពិសេសគយចល័តដែលបច្ចុប្បន្នមានលោកកើត សុធារ៉ាជាមេមិនមានវិធានការបង្ក្រាបទេនោះ ចំណូលថវិការរដ្ឋដែលបានពីពន្ធគយនាំចូលត្រូវបានបាត់បង់យ៉ាងខ្លាំង លើកលែងតែ បុគ្គលពាក់ព័ន្ធទាំនោះមានប្រយោជន៍នេះតែប៉ុណ្ណោះ ទើបពួកគេហ៊ានខុឃឹតគ្នាអនុវត្តផ្ទុយទៅនឹងគោលការណ៍របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាកររឹតបន្តឹងរបស់រាជរដ្ឋាភិបាល លើវិធានការទប់ស្កាត់រាល់ទំនិញគេចពន្ធហូរចូល ។
Recent Comments