ស្នង​ការ អាត់ ​ខែម ​ល្បី​កូរ​ជាមួ​យ​សម្បុក​​ល្បែង​បទល្​មើស​គ្រ​ប់ទឹក​១​​ខែៗ ប្រ​ឆាំង​​នឹង​​គោលការ​ណ៍​ភូមិ​-​ឃុំ​​សុវត្ថិភា​ព !

ខេត្ត​បន្ទាយមានជ័យ​ ៖ លោក អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ កំពុងតែ​ល្បី​បញ្ច្រាស​ខ្យល់​ប្រឆាំង និង​គោល ការណ៍​ក្រសួងមហាផ្ទៃ​ល្បី​ខាង​កូរ​ជាមួយ​បន​ល្បែង​សម្បុក​ល្បែង​បទល្មើស ស្ទើរ​គ្រប់​ប្រភេទ​ប្រមូល​លុយខ្មៅ​បាន យ៉ាង​គ្រប់ទឹក​ពី​ដៃ​ជើង បក្ខពួក​ដែល​ចុះ​ដើរ​ជម្រិត​ប្រមូល​លុយ​តាម​វង់ល្បែង​បៀ អាប៉ោង កន្ទុយលេខ សង្វៀន បញ្ជល់មាន់ ឆ្នោត​កត់​បាល់ ល្បែង​ប្រភេទ​អន​ឡាញ ហ្គេម​បាញ់​ត្រី យ៉ាង​ត្រូវប៉ាន់​បំផុត​រាប់សិប​ម៉ឺន​បាត រាប់ម៉ឺន ដុល្លារ ក្នុង​១​ខែៗ​ប្រឆាំង​នឹង​គោលការណ៍​ភូមិ​-​ឃុំ​សុវត្ថិភាព មិនគួ​របើ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត ត្រជាក់​ល្ហឹម និង​ក្រសួង​មហាផ្ទៃ មើលរំលង​ទង្វើ​សកម្មភាព និង​មហិច្ឆតា​ផ្តាច់ការ​ក្តោប​យក​បទល្មើស​សេដ្ឋកិច្ច​រស់ សម្រាប់តែ​គ្រួសារនិយម​របស់គាត់​នោះទេ ! ។​

​ប្រភព​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្ត​នេះ​មួយរូប បាន​ខ្សឹប​ឱ្យ​យើង​ដឹង​ទៀត​ថា លោក អាត់ ខែម មិន​ត្រឹមតែ​ពូកែ កុហក​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​មួយចំនួន​ប៉ុណ្ណោះ​ទេ ! សូម្បីតែ​មនុស្ស​ដែល​គាត់​ប្រើ​គេ​ឱ្យ​ក្លាយជា​ប្រយោជន៍​គាត់ ជោគជ័យ ហើយ​ក្តី​ក៏​គាត់​ស្នងការ​រូបនេះ ហ៊ាន​កុហក​ភរភូត​ដែរ ដោយសារ​គាត់​អាង​អំណាច​ជា​ស្នងការ​ខេត្ត (​កូតា CCP)​យ៉ាង​ក្រអឺតក្រទម​មើលមិនឃើញ​មន្ត្រី​ថ្នាក់ក្រោម ដែល​គាត់​ប្រើ​ទាល់តែសោះ និង​បាន​ធ្វើឱ្យ​មន្ត្រី​ថ្នាំងថ្នាក់​ជា ច្រើន ។​

​ជាងនេះទៅទៀត កេរ្តិ៍ឈ្មោះ​របស់​គាត់​ដែល​កំពុង​តែ​ល្បីល្បាញ​ទាំង​ខេត្ត​បន្ទាយមានជ័យ​ នោះ គឺ​ដាក់​បក្ខពួក ជា​មនុស្ស​របស់​គាត់​ឱ្យ​កាន់តែ​ប៉ុស្តិ៍​កន្លែង​ខ្លាញ់​ក្នុងការ​ក្តោប​ ប្រមូល​សេដ្ឋកិច្ច​យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​ចែក បក្ខពួក ។ ហើយ​ក៏​ដូចជា ល្បី​កំពុង​ចង់​បាន​តំណែង​ជា​អភិបាលខេត្ត​ក្នុងពេល​ដែល​ប្រិយភាព​របស់​ សេដ្ឋី គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ កំពុងតែ​រង្គោះរង្គើ​រឿង​ពុករលួយ​ប្រុង​លក់​បេនឡាន និង​សួនច្បារ​ទៅឱ្យ ក្រុម​ឈ្មួញ​ជា​បក្ខពួក​របស់​ខ្លួន​ហើយ​ត្រូវបាន​សមាជិក​ខេត្ត និង​ក្រុមប្រឹក្សា​ប្តឹង​ទៅ​មហាផ្ទៃ​ឱ្យ​ជួយ​ទប់ស្កាត់​នោះ ។​

​មិនតែប៉ុណ្ណោះ​ជាង ២​ឆ្នាំ ដែល​លោក អាត់ ខែម ចូល​មក​កាន់​តំណែង​ជា​ស្នងការ​ខេត្ត​ស្រុកកំណើត​វិញ​នេះ ថ្វីបើ​មាន​ការសរសើរ​ខ្លះៗ​ពី​អគ្គស្នងការ ប៉ុន្តែ​គុណវិបត្តិ​របស់​គាត់​ជាមួយ​សំបុក​បទល្មើស​សេដ្ឋកិច្ច បទល្មើស​សំបុក ល្បែង​ហ្គេម បៀ អាប៉ោង សង្វៀន​ជល់​មាន់ និង​ល្បែងភ្នាល់​តាម​អន​ឡាយ​ស្អេកស្កះ​ពេញ​ខេត្ត​ដូចជា នៅ​ទីតាំង​ធំៗ ជ្រក​ក្រោម​កាស៊ីណូ ហូ ហ្វា​ស្គិន​ធី​ង ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​សណ្ឋាគារ​សន្តិភាព​សែ​សិន សេរី សោភ័ណ្ឌ ជាដើម គឺ​សុទ្ធតែ​ជា ទីតាំង​បទល្មើស​ល្បែងភ្នាល់​តាម​អន​ឡាយ បៀ អាប៉ោង បញ្ជល់មាន់ ៘ ជាពិសេស​ដូចជា ល្បែង​ចាញ់​លក់​ផ្ទះ លក់​គោ​ក្របី ម៉ូតូ ឡាន​ជាដើម ដ៏​សំបូរបែប​មួយខែ​២​ដង និង​១​ថ្ងៃ ៣​ដង គឺ​ល្បែង​ឆ្នោត​ថៃ និង​ឆ្នោត​យួន ជាដើម នោះ គឺ​ឈ្មួញ​ហ៊ាន​បង់​ឱ្យ​ជំនាញ​ចាប់​បង្ក្រាប​ដូច​ជា មន្ត្រី​ប៉េអឹម និង​ប៉ូលិស ក្នុង​១​ខែៗ​រាប់សិប​ម៉ឺន​បាត និង​រាប់សិប​ម៉ឺន​ដុល្លារ ។ មានន័យ​បង្កើត​ចោរកម្ម ចោរលួច ចោរប្លន់ ចោរ​គាស់​ផ្ទះ ប្រឆាំង​នឹង​គោលការណ៍​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ធំ​ថ្នាក់ឡុះ ក្នុង​ខេត្ត​នេះ​គ្មាន​នរណា​ហា​រស្តី​រាយការណ៍​ឱ្យ​មហាផ្ទៃ​ដឹងឮ សោះ ដែល​គួរតែ​អគ្គស្នងការ​នគរបាល​ជាតិ ដាក់​ការ​សើ​ិ​ប៉ិ​អង្កេត​ជា​បន្ទាន់​ផង ។​

​ថ្ងៃ​នេះ​ដែល​ការិយាល័យ​របស់​យើង​ព្យាយាម​សុំ​បំភ្លឺ​ពី​លោក អាត់ ខែម តាម​ទូរស័ព្ទ​ដែរ តែ​គ្មាន​អ្នក​លើក និង​ពុំ​អាច​ទំនាក់ទំនង​បាន ។​/ ដោយ​ ៖ ឆ្មាំទ្វារ​ព្រំដែន​

9530