លោក​ប៉ុនប៊ុ​ណ្ណាមេគ​យច្រកទ្វា​រត្រពាំងផ្លុង​កំពុងងុបងុល​ប្រព្រឹត្តអំពើ​ពុករលួយ

ខេត្តត្បូងឃ្មុំ៖ប្រភពបានទម្លាយចេញពីមន្ត្រី​​គយ​​ប្រចាំការ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង​​ឲ្យ​ដឹងថា លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ហើយបច្ចុប្បន្ននេះ​កំ​ពុង​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ។ជាពិសេស​លោក​ប្រធាន​ច្រក​រូបនេះ ពុំបាន​ខិតខំ​ពង្រឹង​និង​ធ្វើការ​ប្រមូល​ពន្ធ​តាម​ជំនាញ​បច្ចេកទេស នោះ​ទេ​ បែរជា​ទៅ​ឃុបឃិត ធ្វើ​តាមរយៈ​ការរួម​ដៃ​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ធំៗ ជាច្រើនរូប​បំបាត់​កិបកេង​នូវ​ចំណូល​ថវិកា​បង់ពន្ធ​ចូល​រដ្ឋ ដោយ​​មិន​​ខ្វល់​ពី​ការកែទម្រង់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រាជរដ្ឋាភិបាល អ្វី​បន្តិច​ទាល់តែសោះ​។
ប្រភពពីមន្ត្រី​គយ​ដដែល​បន្តថា ពួកគាត់​ចោទប្រ​កា​ន់​លោក ប៉ុន ប៊ុណ្ណា គឺមាន​ភស្តុតាង​គ្រប់គ្រាន់ ដោយសារ​ពីមុនមក​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ប្រមូល​ពន្ធ​បាន​ចំនួន ១១ ពាន់​លាន​រៀ​ល​ ទៅ ១៤ ពាន់​លាន​រៀល ក្នុង​មួយខែ។ ប៉ុន្តែ​ក្រោយពេល​លោក ប៉ុន ប៊ុណ្ណា ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ គឺ​ចំ​ណូ​ល​ពន្ធ​តាម​ច្រកទ្វា​នេះ បាន​ធ្លាក់​យ៉ាងគំហុក​រហូត មាន​ចំនួន​ត្រឹមតែ​ជាង ៦ ពាន់​លាន​រៀល ទៅ​៨​ពាន់​លាន​រៀល​តែប៉ុណ្ណោះ​។ ទាំង​នេះ​ គឺ​ដោយសារ​បច្ចុប្បន្ន​លោក ប៉ុន​ប៊ុណ្ណា កំពុង​ងុបងុល​សប្បាយ​កើប​លុយ និង​ការឃុបឃិត​កេង​ប្រ​វ័​ញ ជាមួយ​ឈ្មួញ ដោយ​មិន​​ធ្វើ​ការ​ប្រមូល​ពន្ធ​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​។
មន្ត្រី​គយ​ដដែល​បានបង្ហាញឯកសារថា​មានឈ្មោះ​​ម្ចា​ស់​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុន​ដឹកទំនិញ​យាយ​ញាប់​, ក្រុមហ៊ុន​ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ​ ឆេ​ង ទី និង​ក្រុមហ៊ុន​ដឹក​ទំ​នី​ញ ទី​ខ្មូត បាន​នាំចូល​ទំនិញ តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង គឺ​ឃុបឃិត​គ្នា​វាយតម្លៃ​ពន្ធ​ទាប និង​បង់ពន្ធ​មិន​​គ្រ​ប់​ចំនួន ហើយ​នៅមាន​ឈ្មួញ​ជាច្រើន​ទៀត​បាន​ឃុបឃិត​ជាមួយ​លោក​មេ​គយ ប៉ុន ប៊ុណ្ណា កេង​បន្លំ​ពន្ធ​ទៅលើ​មុខទំនិញ​ដែល​ពួកគេ​បា​ន​​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ផ្លុ​ង ក៏ដូចជា​ការនាំ​ទំនិញ​ចេញពី​កម្ពុជា​ផងដែរ​។​
ប្រភពពី​មន្ត្រី​គយ បានលើកឡើង​បន្ថែមថា តារាង​ត​ម្លៃ​ (​ក្រដាស​បញ្ជី​) អត្រាពន្ធ​៧​ភាគរយ ឡានតូច​ត្រូវ​បង់ពន្ធ​៩​លាន​រៀល បង់ថ្លៃ​បាយ​៥​លាន​រៀល​។ អត្រាពន្ធ​១៥​ភាគរយ ឡានតូច​បង់ពន្ធ​​​១០​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ទំនិញ​ចាប់​ហ៊ួ​យ​បូក អត្រាពន្ធ​៣៥​ភាគរយ ឡានតូច​បង់ពន្ធ​២២​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀ​ល​ ឡានតូច​ដូចគ្នា​ដែរ បង់ពន្ធ ៨,៥​លាន​រៀល ថ្លៃ​បាយ​១១​លាន​រៀល ស​សេរ​ទំនិញ​ផ្សេងៗ​អត្រា​៧​ភាគរយ កង់ឡាន ឡានតូច​បង់ពន្ធ​​២២​​លាន​រៀល ថ្លៃ​បាយ​៥​លាន​រៀល ត្រូវ​ស​សេរ​ជា​កង់ឡាន ហើយ​ប្រេងម៉ាស៊ីន (២០) បូក​ផ្សេងៗ ឡានធំ បង់ពន្ធ​៩​លាន​រៀល ថ្លៃ​បាយ ១​៥​​លាន​រៀល​។
​ចំពោះ​ទំនិញ​មាន​អត្រាពន្ធ​ខ្ពស់​បង្កប់​ជាមួយ ទំនិញ​​មា​ន​អត្រាពន្ធ​ទាប ត្រូវ​គិត​បង់ពន្ធ និង​ថ្លៃ​បាយ​តាម​ទំនិញ​អត្រា​ខ្ពស់​។ ទំនិញ (​ចាប់​ហ៊ួ​យ បូក​អត្រាពន្ធ ៣៥​ភាគរយ​) ចំនួន​៣​កុងតឺន័រ ត្រូវ​​ស​​សេរ​ពន្ធ​២២​លាន​រៀល ឡានតូច​១​កុងតឺន័រ និង​២​កុងតឺន័រ​ទៀត ស​សេរ​ជា​ទំនិញ​ផ្សេង បង់ពន្ធ ៨,៥​លាន​រៀល​ឡានតូច​។ ក្រៅពី​ទំនិ​ញ​​ខាងលើ ដែល​ឈ្មួញ​បាន​បង់ពន្ធ និង​ថ្លៃ​បាយ​ឲ្យ​លោក​មេ​គយ ប៉ុន ប៊ុណ្ណា ក៏​នៅមាន​ទំនិញ​ផ្សេងៗ​ទៀត ដែល​មេ​គយ​ច្រកទ្វារ​រូបនេះ​ បង្ខំ​​ឲ្យ​អ្នករកស៊ី​តូចតាច បង់លុយ​ឲ្យ​ខ្លួន​តាមតែ​ទំនើងចិត្ត​។ ក្នុងនោះ​ដូចជា​ឡាន​ដឹក ថ្នាំជក់​មួយគ្រឿង​បង់​ង​៣០​ដុល្លារ​, រថយន្ត​ដឹកឈើ​​​កៅស៊ូ បង់​៩០​ដុល្លារ​, រថយន្ត​ដឹក​ចំណី​សត្វ​បង់ ៣០​ដុល្លារ ពិសេស​រថយន្ត​ដឹក​ដំឡូង​មី មួយគ្រឿង​ត្រូវ​លោក ប៉ុន ប៊ុណ្ណា ជម្រិត​ទារលុ​យ ពី​​៣​ម៉ឺន ទៅ​៥​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ មាន​រថយន្ត​ដឹក​កសិផល​នាំចេញ​តាម​ច្រកទ្វារ​ប្រ​ពាំង​ផ្លុ​ង មិនតិចជាង​៣០០​ទៅ​៤០០​គ្រឿ​ង​នោះ​ទេ​។​
​ដោយឡែក​លុយ​ដាក់ចូល​កេះ​ខ្មៅ (​លុយ​សន្សំ​សម្រា​ប់​ផ្ត​ល់ជូន​មន្ត្រី​គយ​) ត្រូវ​លោក ប៉ុន បុ​ណ្ណា ដកយក​ក្នុង​មួយថ្ងៃ ពី​៦០០​ដុល្លារ ទៅ​៨០០​ដុល្លារ ដោយនិយាយ​ប្រាប់​មន្ត្រី​គយ​ថ្នាក់ក្រោម​​ថា ​យកទៅ​ជូន​ឲ្យ​មេៗ​ថ្នាក់លើ ហើយ​លុយ​ដែល​សន្សំ​នេះ ពុំដែល​សល់​បាន​ចែក​ដល់​មន្ត្រី​គយ​នៅ​ប្រចាំការ​នោះទេ​។ បើ​អ្នកណា​ហ៊ាន​សួ​រ ​លោក ប៉ុន ប៊ុណ្ណា តែង​គម្រាម​រករឿង​ដោះដូរ ឬ​ដក​ឲ្យ​ទៅ​អង្គុយ​អាន​កាសែត ស្ងៀម​តែម្តង​។
ជាមួយនឹង​បញ្ហា​នេះ មន្ត្រី​គយ​ដែល​រង​ការគៀបសង្ក​ត់ ​បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​រាជរដ្ឋាភិបាល​, លោក​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​អគ្គនាយក​គ​យ និង​អង្គភាព​ប្រ​ឆាំ​ង​អំពើពុករលួយ មេត្តា​មាន​វិធានការ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះទៅ​អង្កេត​ស្រាវជ្រាវ​ពី​ ការដឹកនាំ និង​សកម្មភាព​ការងារ​កិបកេង ឥត​សំចៃ ​ដែ​ល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ពិសេស​លោក ប៉ុន ប៊ុណ្ណា កំពុង​បង្ក​ភ្យុះ​ភ្លៀង​ធ្វើ​ឲ្យ​មានការ​លំបាក និង​បែកបាក់​សា​មគ្គី​​ដល់​មន្ត្រី​ថ្នាក់ក្រោម នៅក្នុង​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង​នេះ​ផងដែរ​។​​ទង្វើ​នេះ គប្បី​លោក​អគ្គនាយក​គយ និង​រដ្ឋ​ករ ក៏ដូចជា លោក ឱម យ៉ិន​ទៀ​ង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បញ្ហា​ពុកផុយ​នេះ​ផង​។​
​ជុំវិញ​ការលើកឡើង​ខាងលើសារពត៌មានយើង នៅ​មិន​ទាន់មាន​ការប​កស្រាយ​​បែបណា​ពី​លោក ប៊ុន ប៊ុណ្ណា ប្រធាន​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង បាន​ឡើយ៕

 

kunnhoem_omyentieng