ករណី​​បាត់​លុ​យ២៣​ម៉ឺន​ដុ​ល្លារ ដែល​​បែកធ្លាយ​​ដោយ​​មន្ត្រី​ប្រតិ​កម្ម​ទើប​ដឹ​ងគឺ​ជា​កា​រទទួល​ខុស​ត្រូវរ​បស់ឡាយ ​ម៉ា​រី​វ៉ូ តែ​​ម្នាក់​​គត់ !

​កាលពី​ព្រឹក​ថ្ងៃទី ២៣ កក្កដា កន្លងទៅនេះ បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ បរិវេណ​ទូរគមនាគមន៍​កម្ពុជា​នៅ​ចំណុច​ទូរគមនាគមន៍ កម្ពុជា ទីតាំង​លេខ​៩៥+៩៧ នៅតាម​បណ្តោយ​ផ្លូវ​១០៥ កែង​និង​ផ្លូវ​២៧៤ ភូមិ​០១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​ទាមទារ​ឱ្យ ក្រុមប្រឹក្សាវិន័យ​បើក​ការស៊ើបអង្កេត លើ​ករណី​បាត់​ថវិកា​របស់​ស្ថាប័ន​ជាង​២០​ម៉ឺន​ដុល្លារ ។

​ពាក់​ពន្ធ​នឹង​ករណី​ប្រមូលផ្តុំ​គ្នា​នោះ គឺជា​ការ​បែកធ្លាយ​រឿង​បាត់​លុយ ២៣​ម៉ឹន​ដុល្លារ ប្រសិន​ជា​មន្ត្រី​មិន​ប្រតិកម្ម គឺ​មិន​ដឹង​ទេ ! ហើយ​ដែល​ការ​ព្រោះ​ឈាម​ដាក់គ្នា គឺជា​ការ​ដោះ​សារ​មួយ ទម្លាក់​កំហុស​ពី​មួយ​ទៅមួយ មិន​ទំនង​ទាល់តែសោះ ហើយ​ដែល បញ្ហា​នេះ គឺជា​ការទទួលខុសត្រូវ​តែ​ម្នាក់​គត់ គឺ ឡាយ ម៉ា​រី​វ៉ូ ព្រោះ​តែ​គាត់​ជា​អគ្គនាយក និង​ជា​អ្នក​ដឹងឮ​ទាំង​អស់រឿង​ថវិកា ចំណូល​ចំណាយ​ទូទៅ​ដោយ​ពុំ​អាច​គេចវេស​បានទេ ! ។​

​ជាងនេះទៅទៀត ជុំវិញ​ក្រោយពី​មានប្រតិកម្ម សម្តែង​ការ​មិន​ពេញចិត្ត​របស់​បុគ្គលិក ក្រុមប្រឹក្សា​វិន័យ នឹង​ថ្នាក់ដឹកនាំ ក៏​បាន​ទម្លាក់កំហុស​ចោទ​ទៅ​លើ​អនុប្រធាន ហិរញ្ញកិច្ច ចំណូល ចំណាយ និង ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ នៃ ទូរគមនាគមន៍​កម្ពុ​ជា​ពី​នាក់​ថា បាន​ពាក់ព័ន្ធ​និង​ការបាត់ លុយ​ចំនួន​២៣ ម៉ឺន​ដុល្លា​នោះ​។​

​តាម​ក្រុម​តំណាង​និយោជិក​ទូរគមនាគម​ន៍​កម្ពុជា សុំ​មិន​បញ្ចោ​ញ​ឈ្មោះ បាន​ទម្លាយ​ឱ្យដឹងទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​ការ​បាត់ លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ទើប​បុគ្គលិក​ប្រមាណ​ជា​១០០​នាក់ បាន​លើក​គ្នា​តវ៉ា​ពាក់ព័ន្ធ​និង​ករណី​បាត់​លុយ​ជាង ២៣​ម៉ឺន ដុល្លារ ដោយ​ទាមទារ​ឱ្យ ថ្នាក់ដឹកនាំ​និង​ក្រុមប្រឹក្សា វិន័យ ស៊ើបអង្កេត​ជា​បន្ទាន់ដោយ​ពួក​គាត់​អះអាង​ថា ករណី បាត់បង់​ថវិកា​នេះ​ធ្វើឱ្យ​ខាត​ដល់​ប្រយោជន៍​បុគ្គលិក​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​ពាក់ព័ន្ធ​នឹង​ការ​ប្រតិកម្ម តវ៉ា​ពី​សំណាក់​បុគ្គលិក​អគ្គនាយក​ទូរគមនាគមន៍ កម្ពុជា​នោះ​ផងដែរ ផ្ទុយ​ពី​លោក ឡាយ ម៉ា​រី​វ៉ូ ទំនង​ដូច​ប្រឹង Lobby ខ្លាំងណាស់ មុខ​ខ្មៅ​អែរ​ដោះសារ​បែប​មិន​ទំនង​សោះ ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រី​បាន​កោះ ហៅ​ប្រមូល​ប្រជុំ​ផ្ទៃ ក្នុង​ភ្លាមៗ​ដើម្បី Lobby ពិភាក្សា​ជុំវិញ​ការបាត់​សាច់ប្រាក់​ចំណូល​ចំនួន​២៣០០០០​ដុល្លារ​(​ម្ភៃ​បី មឺន​ដុល្លា​អាមេរិក​)  ។ ក្រោយ​ពី​ការប្រជុំ​អស់​រយៈ​យ៉ាងយូរ ទើប​លោក​អគ្គនាយក​រូ​ប​នេះ​ទម្លាយ​ថា ចំពោះ​ការបាត់បង់​លុយ កាក់​របស់​ក្រុមហ៊ុន​ចំនួន​ជាង ២៣​ម៉ឺន​ដុល្លារ គឺ​មាន​ការពាក់ព័ន្ធ​ជាមួយ​បុគ្គល​ពីរ​នាក់​ខាងលើ​ជា​អ្នក​យក​ទី​១.​លោក ខឹម តេង​អឿន ជា​អនុប្រធាន​ហិរញ្ញកិច្ច ចំណូល ចំណាយ ថវិការដ្ឋ និង​ពីរ​គឺ លោក សែម សំអាង ជា​ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ​នោះ​ឯង​។​

​ដោយឡែក​ផ្ទុយទៅវិញ បើទោះជា​មាន​ការ​បៀម​ឈាម​ព្រោះ​ដាក់​គ្នា​យ៉ាងណា​ក៏ដោយ​ក៏​ធាតុ​ពិត​ប្រធាន​ផ្នែក និង​អនុប្រធាន ហិរញ្ញវត្ថុ​ខាងលើ​បាន​ទម្លាយ​ថា​រឿង​លុយ​នោះ គឺ​បាន​ប្រគល់​ទៅ​ឱ្យ​ប្រធាន​មួយ​ដែល​គេ​ពុំ​ទាន់​បញ្ចោ​ញ​ឈ្មោះ ប៉ុន្តែ​ក្នុង​រឿង នេះ​ទោះបីជា គេ​ដោះសា​រថា មាន​មេ​តាមៗ​ផ្នែក​ស្អេកស្កះ​ជា​អ្នកទទួលខុសត្រូវ​ក៏ដោយ​ក៏​ការ​បាត់​លុយ​ទាំង​ស្រស់ៗ​របស់​ទូរ គមនាគមន៍ ទាំងមូល​នេះ គឺ​គេច​ពុំ​ផុតពី​ការទទួលខុសត្រូវ​របស់​ប្រធាន ឡាយ ម៉ា​រី​វ៉ូ ដែរ ។​

​ជាងនេះទៅទៀត ក្រុម​មន្ត្រី​ក៏​បាន​ស្នើសុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​រដ្ឋមន្ត្រី​ក្រសួង​នេះ គួរតែ​ដាក់​ការស៊ើបអង្កេត យ៉ាង​ក្តៅគគុក​ពី​ករណី​នេះ ព្រោះថា អាច​មាន​ការកឹបកេង​យកលុយ​នោះ​តាមរយៈ​ខ្សែបណ្តោយ ហើយ​បើ​គ្មាន​ការ​ស៊ើប អង្កេត​ឱ្យ​បាន​ដាក់​លាក់​ទេនោះ អាច​ត្រឹម​បាន​ចាប់​មន្ត្រី​កំប៉ិចកំប៉ុ​កឱ្យទទួលខុសត្រូ​វ​ចំពោះ​កំហុសឆ្គង​របស់​ចោរ​ធំ​នូវ​ពីក្រោយ ប៉ុណ្ណោះ ។​

​មានការ​បង្ហើប​លើកឡើង​ទៀតថា រឿង​បែកធ្លាយ​ស៊ីដិចា់​លុយ​ចំណូល​រាប់សិប​ម៉ឺន​ដុល្លារ គឺជា​ការ​បែក​ពោះ​ស៊ីដាច់​មិន​ចែកគ្នា មួយ ដែល​ឈាន​ក្លាយទៅជា​ទំនាស់​ទម្លាយ​រឿងអាស្រូវ​នេះ​ចេញ ហើយ​បើ​គេ​ស្មាន​មិន​ខុស​ពី​ការសង្ស័យថា ជា​មេក្លោង​អាច ជាប់​ពាក់ព័ន្ធ​នូវ​ពីក្រោយ​ការ​បាត់​លុយ​ដ៏​សន្ធឹកសន្ធាប់​នោះ គឺ​ម៉ា​ហ្សៀ ឡាយ ម៉ា​រី​វ៉ូ គេច​មិន​ផុត​ពី​ការសង្ស័យ​នោះទេ ! ព្រោះថា គ្រាន់តែ​ឡើង​កាន់​អំណាច​ជា​អគ្គនាយក​ភ្លាម​ក្រអឺតក្រទម​មិនទាន់​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង បែរ​ជា​បែកធ្លាយ​រឿង អាស្រូវ​ពុករលួយ​ដល់​ទៅ​ពីរ​លើក​ទៅហើយ មើល​ទៅ​តំណែង​របស់​គាត់​ទំនង​ជា​ពុកផុយ​ហើយ ឮ​លៀងៗ​មក​ថា អោក បូរ៉ា ដែល​ជា​អគ្គនាយក​ប្រៃសនីយ៍​កម្ពុជា​នោះ ទំនង​ជា​ស្រេកឃ្លាន​កន្លែង​ខ្លាញ់​មួយ​នេះ​ណាស់​..!​។​/

image10