មេកា​រក្រុមហ៊ុន​ CRD ​ឈ្មោះ សូលី ​កាប់ឈើក្នុ​ងព្រៃស​ហគមន៍និងលួល​ដាក់ម៉ា​ស៊ីន​រ៉ៃខ្នាតយ​ក្ស

ខេត្តរតនគិរី ៖ តាម​ប្រភព ពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា មេការ​ក្រុមហ៊ុន CRD ដែល​គេ​ស្គាល់ឈ្មោះ សូលី សញ្ជាតិ​ខ្មែរ មើល​ការខុសត្រូវ ឲ្យ​ក្រុមហ៊ុន​ចិន CRD ហើយ​ក្រៅពី​មើល​ការងារ នៅក្នុង​ក្រុមហ៊ុន ឈ្មោះ សូលី បាន​ឆ្លៀតឱកាស ចូលទៅ​លួច​កាប់​ឈើ ក្នុង​ដែន​ព្រៃ​សហគមន៍ ដើម្បី​អារ​ជ្រៀក ហើយ​ដឹកជញ្ជូន​ឈើ ចេញទៅ​លក់ បាន​យ៉ាង​រលូន ដោយ​ជ្រក​ក្រោម​ស្លាក និង​អាជ្ញា​ប​ណ្ណ័​ត្រឹមត្រូវ ធ្វើ​ឲ្យ​អាជា្ញធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​សើម​មាត់​សើម​.​ក ។​

ឈើ​​ហ៊ុ​ប​​មូល ប្រ​ភេទ​​ឈើ​ក្រ​ហម កំពុង​​ដឹក​ជ​ញ្ជូន​​ចេញ​ពី តំបន់​​ព្រៃ​ស​ហ​គ​មន៍ ស្ថិ​​ត​​​ក្នុង​ភូ​មិ​​កាំ ឃុំ​​ល្អក់ ស្រុ​ក​អូ​រ​ជុំ ខេត្ត​រត​ន​គិរី ត្រូវ​បា​ន​ប្រ​ជា​ពល​រដ្ឋ ប្រទះ​ឃើ​ញ​ កា​លពី​​ថ្ងៃ​ទី​២​១ ខែក​ញ្ញា ឆ្នាំ​​២​០១៥ ដោ​យ​​ជ្រក​​នៅ​ក្នុង ក្រុម​ហ៊ុនCRD ដី​សម្បទាន​សេដ្ឋកិច្ច ដាំ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ ដើម្បី​ធ្វើជា​ខែល​បិទបាំង ការ​លួច​កាប់បំផ្លាញ​ឈើ នៅក្នុង​ព្រៃ​សហគមន៍ ខាងលើនេះ​។​

​ ​ប្រភព​បាន​បន្តថា នៅក្នុង​ក្រុមហ៊ុន ខាងលើនេះ មាន​ដាក់​ម៉ាស៊ីន​រ៉ៃ ខ្នាត​យក្ស ជាច្រើន​គ្រឿន បម្រុង​ត្រៀម​អារ និង​ជ្រៀក​ឈើមូល ដែល​លួច​កាប់បំផ្លាញ ឲ្យ​រលាយ​ពី​ព្រៃ​សហគមន៍ នាពេល​ដ៍​ខ្លី​ខាងមុខនេះ​។ ហាជនបាន​សំណូមពរ​ដល់ អភិបាលខេត្ត មេត្តា​បើក​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន CRD ខាងលើនេះ​ផង ថា​តើ​ក្រុមហ៊ុន​ទាំងនេះ មានច្បាប់​និង​អាជ្ញា​ប​ណ្ណ័ លួច​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់ហាមឃាត់ ជា​ព្រៃ​សហគមន៍ យ៉ាង​អាធិបតេយ្យ ឬក៏​យ៉ាងណា​ ​៕

W@t-2809499