បែក​ធ្លាយ​ក្រុ​ម​មេព្រៃ​​ចាប់​ឃាត់​ក្បូន​​អូស​ឈើរ​យៈពេល​​បាន១​ថ្ងៃ​១​យប់ ​​​ស្រាប់​ត្រូវរ៉ូ​វ​ដោះលែង​វិញ​​ស្ងាត់ៗ !

ក្រចេះ ៖ បែកធ្លាយ​សកម្មភាព​នៃ​ការ​ចរាចរ​ដឹក​ជញ្ជូន​ឈើ​តាម​ដង​ទន្លេមេគង្គ ចាប់ផ្តើម​ដំណើរការ​ហើយ​នា​រដូវ​ទឹក​ឡើង​នេះ គឺ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រូបភាព​ដឹក​តាម​កាណូត​តូចធំ ឬ​តាម​ក្បូន​ព្យាង ដោយ​ធ្វើ​ការដឹកជញ្ជូន​ពី​ទន្លេមេគង្គ​លើ ឆ្លងកាត់​ខេត្ត​ក្រចេះ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​បាន​ដោយ​រលូន ។ ហើយ​ដែល​ថ្មីៗ​នេះ ត្រូវបាន​គេ​ទម្លាយ​ថា មេព្រៃ​រាប់​ក្បួន​ឈើ​គោះ​យក​លុយ​រាប់សែន​ដុល្លារ​យ៉ាង​ត្រូវប៉ាន់​បំផុត ។​

​តាម​ជាក់ស្តែង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ មាន​ក្បួន ឈើ​ស្រឡៅ​មូល រាប់រយ​ដើម ធ្វើដំណើរ​ចេញពី​ដង​ទន្លេមេគង្គ លើ​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ស្នាក់ការ​មន្ត្រី​ជំនាញ​រដ្ឋបាល​មន្ត្រី​ព្រៃឈើ​ខេត្ត​ក្រចេះ ជាច្រើន​កន្លែង សម្របសម្រួល ធ្វើដំណើរ​ទៅ​បាន​ដោយ​រលូន តែ​នៅ​តែ​គេច​មិន​រួច ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចាប​បង្ក្រាបបាន ។​

​ករណី​សង្ស័យថា មាន​បង្កប់​ឈើ​អារ​និង​ឈើមូល​ជាច្រើន​ម៉ែត្រគូប​ត្រូវបាន​ជំនាញ​ផ្នែក រដ្ឋបាល​ព្រៃឈើ​ក្រចេះ ចាប់​ឃាត់​អស់​រយៈពេល​១​យប់​១​ថ្ងៃ តែ​ត្រូវ​ដោះ​លេង ទៅវិញ​ស្ងាត់ៗ​នៅ​ប្រឡប់​ថ្ងៃទី​៦ ខែកញ្ញា​នេះ បន្ទាប់​ម្ចាស់​ក្បូន បាន​ព្យាយាម​ចរចា​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដោយ​ចំណាយ​លុយ​អស់​រាប់​សែន​ដុល្លារ បាន​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ពេញ មួយថ្ងៃ​១​យប់នោះ ។​

​តាម​ប្រភព​ពី​មន្ត្រី​និយាយថា ក្បូនឈើ​មួយ​នេះ​ត្រូវបាន​មន្ត្រី​ខណ្ឌ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ចាប់​អូស​ចូល​ខាង កាល​ពី​ប្រលប់​ថ្ងៃទី​៥​ខែ​កញ្ញា នៅ​ចំនុច មុខ​វត្ត​បុស្ស​លាវ ក្នុង​ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​បន្ទាប់ពី​គេ​សង្ស័យថា មាន​ការចរចា​តម្លៃ​គ្នា​មិន​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​លុយ​លាន​ដុល្លារ ។​

​ប្រភព​បន្តថា ការចាប់​ឃាត់​ក្បូន​នេះ​ក្រោម​បទ​មេព្រៃ​សង្ស័យថា មាន​បង្កប់​ឈើ​ជាច្រើន​ម៉ែត្រគូប ហើយ​ក្រោយពី​ចាប់ ឃាត់​រួច​មក គេ​សង្កេតឃើញ​ម្ចាស់​ក្បូនឈើ​នោះ​ស្វះស្វែងរ​ត់រក​ជួប​មេព្រៃ​នៅ​ទីតាំង ស្នាក់​ការ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៅក្បែរ​មណ្ឌល​សុខភាព​បុស​លាវ ហើយ​ការចាប់​ឃាត់​នោះ​ទៀត​សោធន៍ គ្រាន់​តែ​ចាប់​អូស​ចូល​ខាង គំរាម​គោះ​លុយ​ទុក ចរចា​គ្នា​ប៉ុណ្ណោះ ។ ព្រោះ​ពុំ​មាន​មេព្រៃ​រើ​ដើម្បី​ឆែកឆេរ​នោះទេ ដំណាក់កាល​ចុងក្រោយ​ចរចា​ត្រូវ​គ្នា គឺ​ដោយ​មន្ត្រី​ជំនាញ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម្នាក់ Lobby ឆ្លើយថា គ្មាន​ឈើ​បង្កប់​ដូច​ការសង្ស័យ​នោះទេ គឺ​ចប់ ហេ៎ស​..! គ្រប់ទឺ​កចាប់​គោះ​រាប់ សែន​ដុល្លារ ។​

​ដោយឡែក ប្រភព​ពី​អ្នក​ដែល​បាន​ចុះ មុជទឹក​ត្រួតពិនិត្យ​ក្បូន​នោះ បាន​និយាយថា ក្បូនឈើ​មួយ​នេះ​ត្រូវបាន​គេ​ចង់ បណ្តែត អូស​ពុកផុយ ដើម្បី​បំភាន់​ភ្នែក​ជាក់ស្តែង​ពី​លើ គឺ​មាន​ឈើមូល​ធំៗ​និង​ឈើ​អារ​ជាច្រើន​ពាន់​ម៉ែត្រគូប នៅ​បង្កប់​ពីក្រោម​ដឹក ចេញពី​ខេត្ត​ស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​។​

​ដោយឡែក ពាក់ព័ន្ធ​និង​ករណី​ឃុបឃិត​ចាប់​គោះ​យកលុយ​ដោះ​លេង​ក្បូនឈើ​ត្រូវបាន​បែកធ្លាយ​ខាងលើ ដែល​គេ​សង្ស័យថា មាន​បង្កាប់​ឈើ​រាប់សិប​ម៉ែត្រគូប​នោះ​មិន​អាច​សុំ​ការបកស្រាយ​ពី​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ទេ តែ​មជ្ឈដ្ឋាន​មួយចំនួន បានដាក់​ការសង្ស័យថា ការ​ដោះ​លេង​ក្បូនឈើ​នេះ អាច​និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ម្ចាស់​ក្បូនឈើ​រាប់សែន​ដុល្លារ ទើប​មេព្រៃ​ដោះ លេង​ទៅវិញ ស្ងាត់​ដោយ​មិន​មាន​ការឆែកឆេរ​បែបនេះ ហេ៎ស​..​គិត​ទៅ​ពិតជា​មេ​មាត់​ពង​លើ​ស្រូវ​មែន (Sic)​។​/
​សំបូរ​

ukrabun_chhengkimsun