លោក​ទូចយុទ្ធាប៉ូ​លិសសេ​ដ្ឋកិច្ចក្រ​សួងដាក់ប៉ុស្តិ៍​ជជុះគ្រប់ច្រក​ល្ហកបើកឡា​នប្រដេញ​ឡានដឹកទំ​និញយក​លុយតា​មរ​បៀបពុករ​​លួយ?

ខេត្តពោធិ៏សាត់៖ លោក ទូច យុទ្ធា ជាមន្ត្រីនគរបា​លសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រងការរិះគន់សម្តែងការមិនសប្បាយ ចិត្តពីសំណាក់ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំង​តូច ទាំងធំ ដែលត្រូវឆ្លងកាត់កុងត្រូលជជុះឈរជើងនៅស្រុកគគរ ខេត្តពោធិ៏សាត់ ចាំប្រដេញនិង ស្ទាក់ឡានដឹកទំនិញគ្រប់ប្រភេទ​ដែលមិនចូលបង់លុយតាមដងផ្លូវជាតិលេខ៥។
មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជារបស់លោ​ក ទូច យុទ្ធា ភាគច្រើន ចាត់តាំង ឲ្យមន្ត្រី ស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូលលុយ ពី ឡាន ដឹកទំ​និញ ឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ។ប៉ុន្តែ រឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចរបស់លោក ទូ​ច យុទ្ធា បានចេញទៅប្រមូលលុយ ថ្លៃ ក្បាលឡានដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមានធ្វើបាន។ មួយថ្ងៃៗមិនដឹ​ងជា យក ទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែ ទូច យុទ្ធា មានឥទ្ធិពលធំធេងណាស់​។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបងឆ្ល​ងកាត់ខេត្តពោធិ៏សាត់ បានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលមានលោក ទូច យុទ្ធា ប្រចាំ​ការនោះមិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញ ឲ្យចូ​លបង់លុយ ទៅតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ចក្រសួង ដែលមានភាព អនាធិបតេយ្យខ្លាំងជាងគេ គឺតាម​ដងផ្លូវជាតិលេខ ៥ ៕

 

12063721_1631192260485640_572372085801164024_n