លោក​ កែវ វណ្ណី​ប្រធានសា​ខាគយ​ខេត្តតាកែ​វគ្មានស​មត្ថភាពទប់​ស្កាត់បទ​ល្មើស​សេដ្ឋកិច្ច

ខេត្តតាកែវ:ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនិញគេចពន្ធ​នៅតែ​ហូរ​ចូល​ខេត្តតាកែវ​តាម​ ច្រករបៀង និង​ច្រកទ្វារ​អន្តរជាតិ​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​បាន​ដដែល ហើយ​ក្នុង​នោះគេ​សង្ស័យថា​បទល្មើស​សេដ្ឋកិច្ច​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ មន្ត្រី​គយ​ខិលខូច​ទៀតផង​ប្រភពព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា​ប្រធាន​សាខាគយ​ខេត្ត​កែវ​ឈ្មោះ កែវ វ​ណ្ណី គ្មាន​សមត្ថភាព​ទប់ស្កាត់​បទ​ល្មើ​សេដ្ឋកិច្ច និង​ភាពមិនប្រក្រតី​ជាច្រើន​ដែល​បានកើត​ឡើង​នៅ​ខេត្តតាកែវ​នោះទេ។​

​ការរិះគន់​ប្រធាន​សាខាគយ​ខេត្តតាកែវ លោក កែវ វ​ណ្ណី ថា​គ្មាន​សមត្ថភាព​ទប់ស្កាត់​ប​ទ​ល្មើស​សេដ្ឋកិច្ច​នោះ ព្រោះ​នៅ​ខេត្តតាកែវ​គេ​សង្កេតឃើញថា​មាន​ឈ្មួញ​កាន់តែ​ច្រើនឡើងៗ​បាន​ ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​ចូល​ប្រទេស​កម្ពុជា​តាម​ ច្រកទ្វារព្រំដែន​នានា​ដោយ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជិតខាង​មួយចំនួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនិញ​ភាគច្រើន​មាន​ដូច​គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់ គ្រឿងបន្លាស់​ម៉ូតូ និង​សម្ភារៈ​មានតម្លៃ​មួយចំនួនទៀត ដោយ​ឈ្មួញ​ទាំង​នោះបាន​ប្រើល្បិច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខិលខូច​បង្កប់ ​ទំនិញ​នៅក្រោម​បន្លែ​ផ្លែឈើ​ជាដើម​។​

​មិន​ត្រឹមតែ​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ ទំនិញ​ពី​ប្រទេស​យួន​ចូល​ប្រទេស​កម្ពុជា​ដោយ​មិនមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ តែ​ប្រធាន​សាខាគយ​ខេត្តតាកែវ​លោក កែវ វ​ណ្ណី ក៏​ត្រូវគេ​ដឹងថា​អ្នកចេញ​មុខ​កាង​ឲ្យ​មន្ត្រី​គយ​ចាស់ៗ​មួយចំនួន​ដែល​ត្រូវ ​ដល់​អាយុ​ចូលនិវត្តន៍​ផងដែរ ដែល​បញ្ហា​នេះ​ត្រូវគេ​ដឹងថា​ប្រធាន​សាខាគយ​ខេត្តតាកែវ លោក កែវ វ​ណ្ណី ចង់​រក្សាទុក​មន្ត្រី​ចាស់ៗ​ដែល​ងាយស្រួល​ធ្វើ​ការងារ​សម្ងាត់ៗ​ជាមួយ​គ្មា​ ។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ខេត្តតាកែវ​បានលើកឡើង​ថា​ការកែទម្រង់​ស៊ីជម្រៅ​របស់​ រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​តាំងពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នៅក្នុង​អាណត្តិ​ទី​៥​នេះ នៅ​ខេត្តតាកែវ​គ្មានអ្វី​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ផ្ទុយទៅវិញ​បទល្មើស​សេដ្ឋកិច្ច និង​បញ្ហា​អសកម្ម​ផ្សេងៗ​នៅក្នុង​ស្ថាប័នរដ្ឋ​នៅតែ​កើតមាន​ដដែល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ល្មម​ដល់ពេល​លោក អូន ព័ន្ធ​មុនី​រដ្ឋ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​គួរ​ត្រួតពិនិត្យ​លើ​មន្ត្រី​ពុករលួយ​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព​កែទម្រង់​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​៕

KA-33338881-180x126