លោក​ ស៊ា​ន ស៊ីវន មេ​បញ្ជាកា​រនគរបា​ល វរការពា​រព្រំដែនគោ​កលេខ ​៣០៣​នៅខេត្ត​ម​ណ្ឌលគិ​រីរងការ​រិះគន់ថាបើក​ដៃឱ្យជនជា​តិយួនចូល​កាប់​ឈើ

ប្រភព​ដដែល​បាន​ បញ្ជាក់ថា ក្នុងអំឡុង ពេល​ពី​២​ទៅ​៣​ថ្ងៃ​ក៏មាន​ត្រាក់ទ័រ  និង​គោយន្ត​កែច្នៃ​មាន​រ៉ឺម៉ក  មិនតិចជាង​២០​ទៅ  ៣០​គ្រឿង​ទេ  ដែល​បាន​ចូលមក​ទឹកដី​ កម្ពុជា ត្រង់ចំណុច​ភ្នំ​ សុង​មែ​វ ក្បែរ​ប៉ុស្តិ៍​៣  និង​នៅ​ចំណុច អូរ​ប៉ុល  និង​អូរ​អ​ន្ត្រែ​ង ក្បែរ​ប៉ុស្តិ៍​៤  និង​៥ ដើម្បី​កាប់  និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ប្រភេទ សុ​ក្រំ ផ្ចឹក យ៉ាង  អនាធិបតេយ្យ​សកម្មជន​ព្រៃឈើ  និង​ប្រជាពលរដ្ឋ​ខេត្ត មណ្ឌលគិរី បាន​រាយការណ៍​ ឲ្យ​ដឹងថា នគរបាល ​វរ​ការពារ​ព្រំដែន​គោក​ ៣០៣​នៅ​ខេត្តមណ្ឌលគិរី​ នៅតែ​បន្ត​បើកដៃ​ឱ្យ​ ជនជាតិ​យួន​ ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ ​ដដែល​បើទោះជា​មានការ​រិះគន់​  យ៉ាងណាក៏ដោយ​។​

ពាក់ព័ន្ធ​បញ្ហា​នេះ កម្លាំង​ល្បាត​របស់​យោធា​កងអនុសេនាធំ​ទី​៣ វរ​ការពារ​ព្រំដែន​គោក​លេខ​១០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​មណ្ឌលគិរី កាលពី​សប្តាហ៍​មុន​បាន​ចាប់​ជនជាតិ​យួន​ចំនួន​៤​នាក់ គោយន្ត​កែច្នៃ​១​គ្រឿង ម៉ូតូ​២​គ្រឿង​ម៉ាស៊ីន​កាត់ឈើ ២​គ្រឿង នៅ​ចំណុច​ភ្នំ​សុង​មែ​វ​នោះ ហើយ​បានប្រគល់​ឱ្យទៅ​នគរបាល​ការពារ​ព្រំដែន ប៉ុស្តិ៍​ម្រើ​ច ឬ​ប៉ុស្តិ៍​លេ​៣ ដើម្បី​រក្សាទុក និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ តែ​ក្រោយមក​លេច​ធ្លាយ​ព័ត៌មាន​ថា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ម្រើ​ច ឬ​ប៉ុស្តិ៍​លេខ​៣ បែរជា​ដោះលែង​ជនជាតិ​យួន​ទាំងនោះ​យ៉ាង​ស្ងៀមស្ងាត់​ទៅវិញ​។

​ជុំវិញ​បញ្ហា​នេះ ជនជាតិ​យួន​ត្រូវគេ​ដកស្រង់​សំដី​ដោយ​អះអាងថា ត្រូវ​ចំណាយ ប្រាក់​ក្នុង​គោយន្ត​១​គ្រឿង ពី​៨​លាន​ដុង​ទៅ​១០​លាន​ដុង តាម​តូច តាម​ធំ​ទើប​ទទួលបាន​ការអនុញ្ញាត​ឱ្យ ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ចេញពី​ទឹកដី​កម្ពុជា​បាន ។ ចំពោះមុខ​បញ្ហា​នេះ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ស៊ាន ស៊ី​វន មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ ៣០៣ កំពុង​ដើរ​ប្រមូល​លុយ​ពី​កូនចៅ​នៅតាម បណ្តា​ប៉ុស្តិ៍​ព្រំដែន​យកមក​ទប់ តំណែង​ព្រោះ​ព្រួយបារម្ភ​បន្ទាប់ពី​ករណី​មានការ​ផ្លាស់ប្តូរ​ស្នងការ​នគរបាល ​ខេត្ត​ថ្មី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការឃុបឃិត​កាប់​ឈើ​ខុសច្បាប់​។​

​គួររំលឹកថា លោក ស៊ាន ស៊ី​វន មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ ៣០៣ និង​បក្ខពួក​បាន​រង​ការចោទប្រកាន់ថា បាន​បើកដៃ​ឱ្យ​កូនចៅ​នៅតាម​បណ្តា​ប៉ុស្តិ៍​ព្រំដែន រក​ប្រយោជន៍ ដោយ​អនុញ្ញាតឱ្យ​ក្រុម​ឈ្មួញ​ជនជាតិ​យួន​ចូលមក​ទឹកដី​កម្ពុជា​កាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ​ច្រើនដង​មកហើយ តែ​រហូតមក​ដល់ពេលនេះ​លោក ស៊ាន ស៊ី​វន  នៅតែ​អាចឈរជើង​នៅក្នុង​មុខតំណែង​សព្វថ្ងៃនេះ​បាន​ដដែល​៕

10301