ប៉ៃលិន ៖ តាមពីមន្ត្រីទេសចរណ៍ខេត្តបានបង្ហើបប្រាប់អ្នកយក ព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល នៃការគ្រប់គ្រង់របស់លោក ហុង ឌុល ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ពុំដែលឃើញ មានការរីកចំរើនអ្វីគួរឱ្យកាត់ សម្គាល់នោះទេ ពិសេសលោក ប្រធានរូបនេះ ក៏ពុំសូវគិតគូរពី ការងារក្នុងមន្ទីរដែរ ព្រមទាំង ឃុបឃិតឱ្យមានបក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយយ៉ាងស៊ី ជម្រៅក្នុងមន្ទីរដែលធ្វើឱ្យរដ្ឋ ខាតបង់នូវថវិកាក្នុងមួយឆ្នាំៗ រាប់សិបលានរៀល ដែលមិន គួរលោក ថោង ខុន រដ្ឋមន្ត្រី មើលរំលងនោះទេ ! ។
ប្រភពព័ត៌មានបន្តថាលោក ប្រធានរូបនេះអាចនិងស៊ីឈ្មោះ របស់មន្ត្រីដើម្បីប្រព្រឹត្តនូវអំពើ ពុករលួយ ដោយខ្លួនឯងតែម្តង ប៉ុន្តែមុខងារពីរ និងមានឈ្មោះ ពីរដោយឈ្មោះ ទី១ ហុង ឌុល មានមុខងារជាប្រធានមន្ទីរទេស ចរខេត្តប៉ៃលិន និងទី២ឈ្មោះ សូ កង មានមុខងារជានាយក ប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន គេពុំដឹងថា តើរដ្ឋធម្មនុញ្ញមានអនុវត្តច្បាប់ បែបនេះអត់។
បើតាមប្រភពព័ត៌មាន ដដែលបានបន្តថា តាមសង្កេត មើលនៅក្នុងមន្ទីរហាក់បីដូចជា ពុំសូវមានមន្ត្រីមកធ្វើការងារ នោះទេសូម្បីតែការសំអាតទីធ្លា ក្នុងមន្ទីរក៏ពុំមានដែរ ករណី បណ្តោយឱ្យស្មៅដុះទ្របទ្រល់ ស្ទើរពេញបន្ទប់ធ្វើការទៀតផង ។
ករណីដ៏អាក្រក់នេះបណ្តាល មកពីការអសមត្ថភាពរបស់ ប្រធានមន្ទីររូបនេះមិនអើពើនិង បក្ខពួកនិយមព្រមទាំងឃុបឃិត កឹបកេងប្រាក់សម្រាប់បែងចែក ដល់មន្ត្រីនៅក្នុងមន្ទីរដែលបាន មកពីវិស័យឧស្សាហកម្មទេស ចរណ៍រាប់លានរៀល ក្នុងមួយ ឆ្នាំៗ តើក្នុងច្បាប់មានដែរឬទេ នៅពេលមនុស្សម្នាក់មានឈ្មោះ ពីរ ហើយជាប្រធានមន្ទីរផង នោះ ហើយបណ្តែតបណ្តោយ ឱ្យកើតមានទៅកើតសម្រាប់ មន្ត្រីតែម្នាក់ស្មើ និងឈ្មោះខ្មោច។
ក្រុមមន្ត្រីបានបង្ហើបប្រាប់ ទៀតថា ដូចជាករណីកឹបកេង លើប្រាក់ចំណាយផ្សេងៗរបស់ មន្ទីរដូចជា ប្រាក់សម្រាប់ទិញ សម្ភារៈរដ្ឋបាលប្រាក់បុណ្យជាតិ ប្រាក់ទទួលភ្ញៀវប្រាក់បេសកកម្ម ការចំណាយលើផ្នែកថែទាំរួម ទាំងលុយបេសកកម្មរបស់មន្ត្រី ព្រមទាំងការជួសជុល និងប្រាក់ មួយចំនួនទៀតដែលការកិបកេង ទាំងនេះក្នុងមួយឆ្នាំៗបាត់ប្រាក់ រដ្ឋអស់រាប់សិបលានរៀល បែរ ជាចូលតែហោប៉ៅគាត់តែម្នាក់ គត់ឯថ្នាក់លើបែរជាគាំទ្រគាត់ ទៅកើត ។
មានការលើកឡើងថា ចំពោះអ្នកដែលដឹងការពិតថា ប្រធានមន្ទីររូបនេះជាមន្ត្រីដែល ពូកែស៊ីហើយមិនសូវចេះធ្វើការ ទេ ។ បើនិយាយពីសមិទ្ធផល ក្នុងមន្ទីរវិញហាក់បីដូចជា ពុំ ទទួលបានលទ្ធផលជាដំកំភួនស្អី សោះក្រៅពីបក្ខពួក និងប្រព្រឹត្ត អំពើពុករលួយយ៉ាងគំរួអាក្រក់ បំផុតមិនគួរមើលរំលងគាត់ទេ!។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នក យកព័ត៌មានពុំអាចទំនាក់ទំនង សុំការបំភ្លឺពីលោក ហុង ឌុល ប្រធានមន្ទីរទេសចរណ៏ខេត្តប៉ៃ លិន តាមទូរសព្ទ័បានទេ ព្រោះ ទូរស័ព្ទមិនស្គាល់គាត់មិនលើក ទេ ! ៕
Recent Comments