អ៊ុក ​គឹម​លី ប្រ​ធាន​ស្នាក់​ការ​ទំនាក់ទំ​នង​ព្រំ​ដែន​កម្ពុជា​​-​ថៃ​ច្រក​អូរ​​ស្មាច់​ប្តឹង​ពល​រដ្ឋ​៣​នាក់​ទាំង​បំពាន​​ទៅ​តុលា​ការ​….​ប្រជាព​លរដ្ឋ​ប្តឹង​​បក​វិញ​​ទៅ​អង្គភា​ព​ប្រឆាំ​ង​អំពើ​ពុ​ក រលួយ​!

ខេត្ត​ឧត្តរមានជ័យ​ ៖ វា​ជា​រឿង​ដ៏​អាម៉ាស់មុខ ១ ដែល​លោក អ៊ុក គឹម​លី ត្រូវបាន​គេ​ស្គាល់​ថា គាត់​គឺជា​ប្រធាន ស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​នៃ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​នោះ បែរ​ជា​រង​ការចោទប្រកាន់ថា រំលោភ​ប្រើ​អំណាច ប្តឹង​ចោទ​លើ​ប្រជាពលរដ្ឋ ៣​នាក់ ទាំង​បំពាន​ទៅ​តុលាការ​ហើយ​នូវពេលដែល​លោក អ៊ុក គឹម​លី ជំពាក់​លុយ ប្រជាពលរដ្ឋ​នូវឡើយ ហើយ​ក៏​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​ប្តឹង​បក​វិញ ទៅ​អង្គភាព​ប្រឆាំ​អអំពើពុករលួ​យ​នោះ ។​

​តាម​ប្រជាពលរដ្ឋ ៣​នាក់​រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រញំង តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​លោក អ៊ុក គឹម​លី ប្រធាន ស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​អូរ​ស្មាច់​ប្តឹងទៅ​សាលាដំបូង​ខេត្ត ឧត្តរមានជ័យ ដោយ​ចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​ពី​បទ​ឆបោក ។ ហើយ​ដែល​ក្រុម​ប្រជាពលរដ្ឋ​អះអាងថា ជននេះ បាន​ប្រឌិត​រឿង​ប្តឹង​ប្រើ​អំណាច​គេចវេស​ពី​ការ​ជំពាក់​លុយ ៩៤០០​ដុល្លារ នោះ​ជា​ការ​គំរាម​ទុក​មុន​ដោយ​ខ្លួន​ប្រជា ពលរដ្ឋ​ទារលុយ​រឿង​ជួល​ឱ្យ​កាប់​ព្រៃ ។​

​បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​៣​នាក់​ដែល​រង​បណ្តឹង ចោទប្រកាន់​ទី​១-​ឈ្មោះ ជា រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​២-​ឈ្មោះ ណាត់ សុ​វណ្ឌី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឡុង ទក់​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ ។ ហើយ​បើ​តាម ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​ជា​រ៉ា​ថា កាលពី​ឆ្នាំ​២០១៣​លោក​មាន​ការពាក់ ព័ន្ធ​ជាមួយនិង​លោក អ៊ុក គឹម​លី ទិញ​ដី​ឱ្យ តែ​លុយ​កក់​មិនបាន​ធ្វើ​ក្រដាស​ស្នាម​នោះទេ ! ហើយ​ដោយ​សំអាង​អំណាច​បាន​ដើរ​យក​ដី​ប្រជាពលរដ្ឋ​រាប់រយ​ហិកតា តាម​អំណាច​ទិញ​ដី​កក់​នោះ​ទាំង​បំពាន​ច្បាប់ មក​ធ្វើជា​របស់​ខ្លួន​បណ្តាល​ធ្វើឱ្យ​ក្រុម​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ជាខ្លាំង និង​រង​ការបាត់បង់​ដីស្រែ​ជាច្រើន​គ្រួសារ ដោយសារ​តែ​ទង្វើ​បំពាន​ច្បាប់​របស់​លោក អ៊ុក គឺ​ម​លី ។

​ដូចជា លុះ​ក្រោយមក​បាន​ជួល​ពួក​លោក​ឱ្យមក ត្រួសត្រាយ​ព្រៃ​លើ​ដីស្រែ​ចម្ការ​មួយ កន្លែង​ស្ថិត​នៅក្នុង​ភូមិ​សាមគ្គី​ភូមិ​ត្រពាំងប្រិយ៍ ដែល​មាន​ចំនួន​១១៥​ហិកតា ។ ឱ្យ​ឈ្មួញ​ថ្លៃ​កាប់ឆ្កា ក្នុង​១​ហិកតា​តម្លៃ​១០០​ដុល្លារ​ដោយ បាន​ទទួល​ប្រាក់​កក់​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ២០១៣​ចំនួន​១៩០០​ដុល្លារ ដោយ​នៅ​ខ្វះ ថ្លៃ​ពលកម្ម​ចំនួន​៩៤០០​ដុល្លារ​ទៀត ។ គឺ​ឈ្មោះ អ៊ុក គឹម​លី មិនបាន​ឱ្យ​លុយ ថ្លៃ​ពលកម្ម​តាម​គ្រប់​ចំនួន​មក​ឱ្យ​ពួកគាត់ គ្រប់​ទេ​ហើយ​បែរជា​ប្តឹង​ពួកគាត់​ទៅ តុលាការ​ថែមទៀត ។

​គួរ​រំលឹក​ក្រោយ​បណ្តឹង​នេះ​អយ្យការ​សាលា ដំបូង​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ពួកគាត់​ទាំង ៣​នាក់ ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​កន្លងមកនេះ ។

​ផ្ទុយទៅវិញ ក្រុម​ប្រជាពលរដ្ឋ​ទាំង​៣​នាក់ ដែល​លោក​អ៊ុក គឹម​លី ប្តឹង​ចោទប្រកាន់​បាន​អះអាង​ថា​ខ្លួន​មិន បាន​ប្រព្រឹត្ត​អ្វី​ខុស​ហើយ​ជា​អ្នក​ស្អាតស្អំ ដូច្នេះ​ពួកគាត់​បាន​ប្តឹង​តប និង​លោក អ៊ុក គឹម​លី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​ផង​ដែរ កាលពី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បីឱ្យ អង្គភាព​នោះ​តាមដាន​ការចុះបញ្ជី​ទ្រព្យ សម្បត្តិ​និង​ដាក់​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​ដែល​លោក អ៊ុក គឹម​លី ប្តឹង មក​លើ​ពួក​គាត់​ថា​ជា​ការបំពាន​អាង​មាន អំណាច​មាន​លុយ​សូកប៉ាន់​និង​និយម​បក្ខពួក​ត្រូវរ៉ូវ និង​តុលាការ​ជាដើម នោះ ។​

​ដោយឡែក លោក អ៊ុក គឹម​លី ប្រធានការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ដោះសារ​ប្រាប់​អ្នក​សារព័ត៌ មាន​ឱ្យដឹងថា កាល​ដែល​រូបលោក​ប្តឹង​ឈ្មោះ​ទាំង​៣​នាក់​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរ មានជ័យ គឺ​ចង់ឱ្យ​តុលាការ​រក​យុត្តិធម៌ ជូន​លោក​ដែល​ពួកគេ​ទាំង​៣​នាក់​បាន យកប្រាក់​កក់​ថ្លៃ​លោក​ទិញ​ដី​រួច​ពួកគេ មិន​មាន​ដី​ឱ្យ​ទើប​លោក​មិនបាន​ឱ្យ​លុយ គ្រប់​ចំនួន​នោះ ។​

​ដោយឡែក ជាងនេះទៅទៀត​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ដែល​បាត់បង់​ដីធ្លី​បាន​រិះគន់ថា លោក អ៊ុក គឹម​លី ជា​មនុស្ស​ខិលខូច​ពុករលួយ​ប្រើ​អំណាច​យក​ដីធ្លី និង​ដើរ​បំពាន​បង្ខូច​ប្រជាពលរដ្ឋ​តាម​តែ អំពើ​ចិត្ត ។

​ជាក់ស្តែង​តាម​ការបកស្រាយ គឺ​គាត់​បាន​ប្រើ​អំណាច​ទៅ​រំលោភ​បំពាន យក​ដី​ប្រជាពលរដ្ឋ​១៤០​ហិកតា​ស្មើនឹង​២២​គ្រួសារ​នៅ​ភូមិ​-​ឃុំ​ខាងលើ​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​រឿង​ទាំងនេះ​បង្កទំនាស់ អូសបន្លាយ​ជាច្រើន​ខែ​ឆ្នាំ​មក​ហើយ​ទើប​អាជ្ញាធរ ស្រុក​ខេត្ត​កាត់​ទៅ​ឱ្យ​ប្រជា​ពល រដ្ឋ​វិញ ។ បច្ចុប្បន្ន​ឈ្មោះ អ៊ុក គឹម​លី​នៅ តែ​បន្តសកម្មភាព​វឹកវរ​ដូច​ពីមុន​ឥត ឈប់ឈរ​សោះ​ហើយ ដែល​បញ្ហា​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស្រាវជ្រាវ​រឿង​នេះ​ជា​បន្ទាន់​ផង ។​/
​ដោយ​ ៖ អ​រុណ

 

kosumsaroet_sorkheng