រឿង​លោក​ ​ឡាយ ​ម៉ា​រីវ៉ូ ​ជាអ្នកធ្វើ​​ឲបាត់​លុយ២​៣ម៉ឺ​នដុ​ល្លា​រមិនទាន់ច​ប់ទេ?

ជុំវិញ​ការបាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នោះ លោក សែម សំអាង និង​លោក ខឹម តេង​អឿន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​រួចមកហើយ​ថា លុយ​២៣​ម៉ឺន​ដុល្លារ​នោះ​ពួកគេ​ប្រគល់​ឲ្យ​ឈ្មោះ ណី សំកុល ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​កម្ម​ទទួលបន្ទុក​ប្រមូល​ចំណូល និង​បំណុល គ្រប់​ចំនួន​ហើយ​គ្រាន់តែ​មិនបាន​ធ្វើឯកសារ​ប្រគល់​ទទួល​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាមួយគ្នានេះ​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បាន​ត្រៀម​មេធាវី​រួចជាស្រេច ដើម្បី​ការពារ​ក្ដី​ទប់​ទល់នឹង​ការចោទប្រកាន់​របស់លោក ឡាយ ម៉ា​រី​វ៉ូ​។ ដូច្នេះ​គេ​រង់​ចាំមើល​លទ្ធផល​ចុងក្រោយ​ថា តើ​លោក ឡាយ ម៉ា​រី​វ៉ូ ត្រូវ​ទទួលលទ្ធផល​បែបណា​នៅពេល​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ការពិត​នៅក្នុង​តុលាការ​។

រហូតមកដល់​ពេលនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មិនទាន់​ចាត់វិធានការ​លើ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បិទបាំង​លុយ​២៣​ម៉ឺន​ដុល្លារ​នោះទេ​។ ផ្ទុយទៅវិញ​លោក ប្រាក់ សុខុន ដែលជា​បង្កើត​ក្រុមអធិការកិច្ច​ដើម្បី​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ ហើយ​លោក ឡាយ ម៉ា​រី​វ៉ូ កំពុង​ប្រឹងប្រែង​រក​វិធី​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ក្រោម​ឱវាទ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​។ ទោះជា​យ៉ាងណា​អាថ៌កំបាំង​ទាំងឡាយ​មិនអាច​បិទបាំង​បានទេ នៅពេលដែល​សំណុំរឿង​ត្រូវបាន​បញ្ជូន​ទៅដល់​តុលាការ មានន័យថា​ទង្វើ​ទាំងឡាយ​របស់លោក ឡាយ ម៉ា​រី​វ៉ូ នឹងត្រូវ​លាតត្រដាង​ទាំងអស់​។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់ថា បើ​ផ្អែកទៅលើ​ហេតុផល​និង​រឿងរ៉ាវ​ជាក់ស្ដែង គឺ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវ​តែ​ម្នាក់​គត់​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​។ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ គឺជា​អ្នក​លើក​បន្តុប​លោក ឡាយ ម៉ា​រី​វ៉ូ ឲ្យ​កាន់តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា និង​បណ្ដោយ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​នៅ​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​ផងដែរ ព្រោះ​បើតាម​ការអះអាង​របស់​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បានបង្ហាញ​ឲ្យ​ឃើញថា លោក ឡាយ ម៉ា​រី​វ៉ូ ជា​អ្នកទទួលខុសត្រូវ​ រឿង​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ​ ៕

image10