ឈ្មួ​ញ​ឈើ​ឈ្មោះ​ ឌី អាង​ខ្នង​អភិបាល​ស្រុក​ឱ​រ៉ា​ល់​ដឹក​ឈេ​យ៉ាង​​គឃ្លើន​បំផុត !

ពាក់ព័ន្ធ នឹង​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ជាមួយ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឌី ដែល​តែងតែ​ធ្វើ សកម្មភាព​ដឹក​ប្រភេទ​ឈើ​ប្រណីត​មកពី​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ចំណុច​ផ្លូវ​ស្ពានដែក ស្រុក​ឱ​រ៉ា​ល់ បាន​ដោយ​សេរី ក៏​ផ្ទុះ​ប្រតិកម្ម​ចេញ ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ តម្រូវ​ឱ្យ​មេ​ឈ្មួញ​ឈ្មោះ ឌី ចូលខ្លួន​ទៅ​បំភ្លឺ ប៉ុន្តែ​តាម​ការ​ឱ្យ​ដឹង ពី​ប្រភព​ផ្សេងៗ គឺ​មេ​ឈ្មួញ ឈើ​ដុះ​ស្លែ​ឈ្មោះ ឌី មិន​បាន​ចូល​ទៅ​បំភ្លឺ​ឡើយ ហើយ​បែរជា​គេចខ្លួន​ទៅ​ខេត្ត​កំពង់ចាម មួយរយៈ​រង់ចាំ​ឱកាស​ស្ងប់ស្ងាត់ ស្រាប់តែ​លេចមុខ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឌី មក​វាតទី​កាង​ឈើ​នៅ​តាម​ស្ពានដែក និង​ផ្លូវ​ជាំ​មក​សំរោង ក្នុង​ស្រុក​ឱ​រ៉ា​ល់ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះ​បង្ក្រាប​ជន​មុខសញ្ញា​នេះ​ទាល់តែ សោះ ដែល​គេ​សង្ស័យថា រឿង​កើត​ឡើង​គឺ​សមត្ថកិច្ច​ជា​អ្នក Lobby ឱ្យ​ឈ្មួញ​គេច​ខ្លួន​ក៏​អាច​ថា បាន​ទើប​ពេលនេះ គាត់​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដដែល  ។​

​តាម​ប្រភព​ពី​អ្នក​រកស៊ី​ឈើ​បានឱ្យដឹងថា ឈ្មោះ ឌី ដែល​អាច​ដឹក​ឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក ឱ​រ៉ា​ល់ បាន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​គាត់ ដោយ ព្រោះ​គាត់​មាន​ខ្នងបង្អែក​ការពារ​ពី​លោក ប៊ុត ប៊ុនធឿន អធិការ​ស្រុក​ឱ​រ៉ា​ល់ នោះឯង ។ ប្រភព​បាន​បន្តទៀតថា រយៈកាល​កន្លងមក ដែល​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឌី តែង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត ហើយ​ផ្គើន​ទៅនឹង​បទ​បញ្ជា​ថ្នាក់លើ និង​អ្នកសារព័ត៌មាន ទូរទស្សន៍ ដោយ​ប្រកាស​ឱ្យ​ថត​ចុះផ្សាយ​ម៉ា​សេរី​ផង​នោះ គឺ​ត្រូវបាន​គេ​អះអាង​ថា ផលចំណេញ​ពី​បទល្មើស ព្រៃឈើ គឺ​មាន​ចំណែក​ជាមួយ​អធិការ​ស្រុក​ឱ​រ៉ាល់​ផងដែរ ទើប​ភាព​ក្រអឺតក្រទម​របស់​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​រូបនេះ ប្រើ សំដី​ថ្លោស​ដាក់​អ្នកសារព័ត៌មាន​បែប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រោះថា បើ​ទឹក​ដី​នេះ​ឱ​រាល់​នេះ បើ​អធិការ ប៊ុត ប៊ុនធឿន មិន​ចាប់ តើ​នរណា​ហ៊ាន​ចាប់គាត់ ។​/

chhengkimsun_chhuachandoeun