ក្រុម​អធិការកិ​ច្ច​ក្រសួងប្រៃស​ណីយ៍និង​ទូរគមនាគ​មន៍មិន​ទាន់មានចំ​ណា​ត់កា​​​ររឿង​ លោក ឡាយ ម៉ារីវ៉ូ​ អគ្គនាយក​ទូរគមនាគ​មន៍កម្ពុជា​ ប្រព្រឹត្ត​អំពើពុក​រលួយ

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ក្រសួង​ប្រៃសណីយ៍ បាន​ឲ្យ​ដឹងថា ការដែល​លោក ឡាយ ម៉ា​រី​វ៉ូ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ជាក់ស្ដែង​នៅពេល​ចូលកាន់​តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍ មិនបាន​ប៉ុន្មាន​ផង​លោក ឡាយ ម៉ា​រី​វ៉ូ បាន​ប្រព្រឹត្ត​អំពើពុករលួយ នាំ​ឲ្យ​បាត់បង់​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ ហើយ​បុគ្គលិក​ស្ថាប័ន​ទូរគមនាគមន៍​កម្ពុជា ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជាច្រើនលើក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅពេល​អំពើពុករលួយ​របស់ ឡាយ ម៉ា​រី​វ៉ូ ត្រូវបាន​លា​ត្រដាង​ជា​សាធារណៈ បែរជា​លោក ប្រាក់ សុខុន មិន​ដកហូត​បុគ្គល​នេះ ចេញពី​តំណែង​ទេ ហើយ​បែរជា​បង្កើត​ក្រុមអធិការកិច្ច​ចុះ​ស៊ើបអង្កេត ដើម្បី​បិទបាំង​រឿងអាស្រូវ​នោះ​ទៅវិញ​។ ដូច្នេះហើយ​ទើប​គេ​គ្មាន​ជំនឿ​សូម្បីតែ​ប៉ុន​សរសៃសក់ ព្រោះ​សមាភាព​នៃ​ក្រុមអធិការកិច្ច​នោះ សុទ្ធតែជា​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ទាំងអស់ ដែល​ពួកគេ​អាច​បិទបាំង​អំពើពុករលួយ​។

រឿងរ៉ាវ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​អំពាវនាវ​ឲ្យ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​រូបនេះ​ជាបន្ទាន់​។ ដោយហេតុថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចមក បុគ្គល ឡាយ ម៉ា​រី​វ៉ូ កំពុង​ប្រើល្បិច​ទម្លាក់កំហុស​លើ​គេឯង ​ដោយ​គ្មាន​ការទទួលខុសត្រូវ​។ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា បាន​វាយតម្លៃថា នៅពេល​សំណុំរឿង​ទៅដល់​តុលាការ គឺ​លោក ឡាយ ម៉ា​រី​វ៉ូ មិនអាច​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​តទៅទៀត​ឡើយ ព្រោះ​ភស្តុតាង​ទាំងឡាយ​នឹងត្រូវ​លាតត្រដាង​ជា​សាធារណៈ​។

​ឥឡូវនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​បង្កើត​ក្រុមអធិការកិច្ច​ឲ្យ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី នៃ​ការគ្រប់គ្រង​ចំណូល​និង​ចំណាយ​របស់​ស្ថាប័ន​ទូរគមនាគមន៍​កម្ពុជា​។ ការបង្កើត​ក្រុមអធិការកិច្ច​នេះ បន្ទាប់ពី​មន្ត្រី​បុគ្គលិក​ស្ថាប័ន​ទូរគមនាគមន៍​ជិត​១០០​នាក់​ធ្វើ​ការតវ៉ា ឲ្យ​ស៊ើបអង្កេត​ជុំវិញ​រឿង​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ ដោយ​មិនដឹង​មូលហេតុ​។ ទោះជា​យ៉ាងណា​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា ពុំ​មានជំនឿថា ក្រុមអធិការកិច្ច​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អាច​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​នោះទេ​។ ដោយហេតុថា ក្រសួង​ប្រៃសណីយ៍​បង្កើត​ក្រុមអធិការកិច្ច​នេះ ដោយ​ពុំមាន​អន្តរក្រសួង ជាពិសេស​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម ​។

 

k-100x100