ខេត្តកំពង់ឆ្នាំង៖ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវ ពៅ រងការរិះគន់ថា ជាមន្ទីរគ្រួសារនិយមក្នុងការតែងតាំង កូនរបស់ខ្លួនចំនួន២នាក់ ជាប្រធានការិយាល័យសាធារណការ និង អនុប្រធាន គណនេយ្យរបស់មន្ទីរ និងពាក់ព័ន្ធអំពើពុករលួយ ដ៏ធ្ងន់ធ្ងរ របស់លោកកែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលត្រូវបានគេប៉ាន់ ប្រមាណជាទឹកប្រាក់ខ្ទង់លានដុល្លារ ពីគម្រោង ជួសជុលផ្លូវនៅក្នុងខេត្តកំពង់ឆ្នាំង។
ប្រភពបានបង្ហើបផងដែរថា លោកកែវ ពៅ ក៏មានទាក់ទងទៅនឹងការផ្តល់ប័ណ្ណបើកបរ រថយន្តដ៏ច្រើនលើសលប់ដោយសេរីដូចលក់ត្រីនៅផ្សាររបស់លោកកែវ ពៅនៅពេលកន្លងមក ស្ថិតិនៃការផ្តល់ប័ណ្ណបើកបររថយន្តសរុបក្នុងខែធ្នូ ឆ្នាំ២០១៤ កន្លង ទៅមានចំនួនសរុប ៣៤៥៣ សន្លឹកហើយ ដែលក្នុងមួយសន្លឹកលោកកែវ ពៅ ទទួលបាន៣០$។ដូច្នេះគ្រាន់តែក្នុងខែធ្នូនេះលោកអាចរកចំណូលបាន ជាង១០ម៉ឺនដុល្លារ ដប់ម៉ឺនដុល្លារ។
ទាក់ទងទៅនឹងការតែងតាំងកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ ឡេង រដ្ឋា ពីរឆ្នាំជាប់ៗគ្នាពីអនុប្រធានការិយាល័យសាធារណការឡើងទៅជាប្រធាន ការិយាល័យសាធារណការដែលជាកន្លែងខ្លាញ់និងកូនស្រីឈ្មោះ កែវ ដាលីន ជាអនុប្រធានគណនេយ្យ របស់មន្ទីរខណះពេលដែលឈ្មោះឡេង រដ្ឋានេះទើបតែចូលបំរើការងារ បានទើបតែពីរឆ្នាំប៉ុណ្ណោះដោយពុំបានគិតគូរពីមន្ត្រីចាស់ៗដែលមានស្នាដៃម្ភៃសាមសិបឆ្នាំមកនោះឡើយ។ដែលប្រការនេះបានធ្វើអោយមានការថ្នាំងថ្នាក់បែកបាក់សាមគ្គីផ្ទៃក្នុងជះឥទ្ធិពលដល់អង្គភាពយ៉ាងធ្ងន់ធ្ងរដោយគ្រប់គ្នាបានដាក់ឈ្មោះមន្ទីរនេះថាជាមន្ទីរគ្រួសារ។ ហើយដែលការតែងតាំងនេះផងដែរគឺបានផ្ទុយពី សហលក្ខន្កិកៈមន្ត្រីរាជការស៊ីវិលវាមិនដែលអ្នកណាធ្វើការបានតែពីរឆ្នាំឡើងតំណែងទាំងពីរឆ្នាំជាប់ៗគ្នាពីអនុការិយាល័យ ដល់ទៅប្រធានការិយាល័យនោះឡើយ។
សូមរំលឹកថាកន្លងមក លោក ទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានប្រកាសថា ប្រសិនបើឪពុកជា ប្រធានមន្ទីរ ហើយកូនរបស់ខ្លួនជាប្រធានការិយាល័យ ករណីនេះត្រូវមានម្នាក់លាលែងតំណែងចេញ មិនអាចនៅអង្គុយទាំង២នាក់ បានឡើយ គឺដើម្បីចៀសវាង ប៉ះពាល់ផលប្រយោជន៏របស់រដ្ឋ ក៏ដូចជាមានការថ្នំាថ្នាក់ពីមន្ត្រីក្រោមឱវាទនិងបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនិង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវពាក្យស្លោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចណ៍”។ផ្ទុយពីអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ហាមប្រាម ដាច់ខាតមិនអោយកើតមានក្រសួង និងមន្ទីរគ្រួសារខណះពេលដែលខ្លួនជាមេក្នុងការអនុវត្តន៍ច្បាប់។ករណីនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែធ្វើកាស៊ើបអង្កេតជាបន្ទាន់ផងដែរ ចៀសវាងរងការរិះគន់ថាបានតែត្រឹមធ្វើការព្រមានតែមិនហ៊ានអនុវត្តន៏។
សារពត៌មាននិងលើកយកករណី៣ដើម្បីធ្វើការផ្សាយនៅលេខក្រោយ ពាក់ព័ន្ធនឹងអំពើពុករលួយមានដូចជាទី១លើទឹកប្រាក់ ជាង ៤០០ពាន់លានរៀល(ជាង១លានដុល្លារ) ជាគម្រោងសម្រាប់ជួសជុលនិងថែទាំផ្លូវ ក្នុងខេត្ត ទី២គម្រោងស្នើសុំជួលជុលនិងថែទាំផ្លូវនៅរដូងប្រាំង ធ្លាយដល់រដូវវស្សា និងទី៣ គម្រោងសម្រាប់គ្រោះមហន្តរាយនូវរដូវវស្សា ដែលរឿងរ៉ាវទាំងឡាយនេះគឺមានពាក់ព័ន្ធនិងអំពើពុករលួយជាលក្ខណះប្រព័ន្ធចាប់តាំងពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ទីរ៕
Recent Comments