ពាក់ព័ន្ធ នឹងការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនជាមួយមេឈ្មួញឈើឈ្មោះ ឌី ដែលតែងតែធ្វើ សកម្មភាពដឹកប្រភេទឈើប្រណីតមកពីខេត្តពោធិ៍សាត់ ឆ្លងកាត់ចំណុចផ្លូវស្ពានដែក ស្រុកឱរ៉ាល់ បានដោយសេរី ក៏ផ្ទុះប្រតិកម្មចេញ ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ តម្រូវឱ្យមេឈ្មួញឈ្មោះ ឌី ចូលខ្លួនទៅបំភ្លឺ ប៉ុន្តែតាមការឱ្យដឹង ពីប្រភពផ្សេងៗ គឺមេឈ្មួញ ឈើដុះស្លែឈ្មោះ ឌី មិនបានចូលទៅបំភ្លឺឡើយ ហើយបែរជាគេចខ្លួនទៅខេត្តកំពង់ចាម មួយរយៈរង់ចាំឱកាសស្ងប់ស្ងាត់ ស្រាប់តែលេចមុខមេឈ្មួញឈើឈ្មោះ ឌី មកវាតទីកាងឈើនៅតាមស្ពានដែក និងផ្លូវជាំមកសំរោង ក្នុងស្រុកឱរ៉ាល់ ដោយពុំឃើញមានសមត្ថកិច្ច ណាហ៊ានប៉ះបង្ក្រាបជនមុខសញ្ញានេះទាល់តែ សោះ ដែលគេសង្ស័យថា រឿងកើតឡើងគឺសមត្ថកិច្ចជាអ្នក Lobby ឱ្យឈ្មួញគេចខ្លួនក៏អាចថា បានទើបពេលនេះ គាត់ធ្វើសកម្មភាពយ៉ាងគឃ្លើនដដែល ។
តាមប្រភពពីអ្នករកស៊ីឈើបានឱ្យដឹងថា ឈ្មោះ ឌី ដែលអាចដឹកឈើចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ស្រុក ឱរ៉ាល់ បានដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះគាត់ ដោយ ព្រោះគាត់មានខ្នងបង្អែកការពារពីលោក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ នោះឯង ។ ប្រភពបានបន្តទៀតថា រយៈកាលកន្លងមក ដែលមេឈ្មួញឈើឈ្មោះ ឌី តែងធ្វើសកម្មភាពដឹកឈើប្រណីត ហើយផ្គើនទៅនឹងបទបញ្ជាថ្នាក់លើ និងអ្នកសារព័ត៌មាន ទូរទស្សន៍ ដោយប្រកាសឱ្យថតចុះផ្សាយម៉ាសេរីផងនោះ គឺត្រូវបានគេអះអាងថា ផលចំណេញពីបទល្មើស ព្រៃឈើ គឺមានចំណែកជាមួយអធិការស្រុកឱរ៉ាល់ផងដែរ ទើបភាពក្រអឺតក្រទមរបស់មេឈ្មួញបទល្មើសព្រៃឈើរូបនេះ ប្រើ សំដីថ្លោសដាក់អ្នកសារព័ត៌មានបែប និងសមត្ថកិច្ចពាក់ព័ន្ធព្រោះថា បើទឹកដីនេះឱរាល់នេះ បើអធិការ ប៊ុត ប៊ុនធឿន មិនចាប់ តើនរណាហ៊ានចាប់គាត់ ។/
Recent Comments