ខេត្តក្រចះ ៖ ប្រភពបានដឹងថា សព្វថ្ងៃឈ្មួញសំរុក ទិញឈើនៅ ឃុំរលួស ជាច្រើនដោយ ប្រើមធ្យោបាយ ដឹកជញ្ជូន តាមរថយន្តទំនើបៗ ដូចជារថយន្ដ កាមរីបាឡែន ហាយឡិនឌឺ និងរថយន្ដយីឌុប ខ្នាតយក្យ ដឹកយ៉ាងគគ្រឹកគគ្រេង អ្នកខ្លះដឹកចេញពីរលួស ឆ្លងកាត់ភូមិស្រែស្បូវ ឃុំក្បាលដំរី និងអ្នកខ្លះដឹកឆ្លងកាត់ ក្រុមហ៊ុន ឆាយណាដាយណាមិក ជាពិសេសរថយន្តយីឌុប ខ្នាតយក្សឆ្លង់កាត់តាមក្រុមហ៊ុន ទាំងអស់។ អ្នកបើករថយន្ដស្ទូច បានប្រាប់ថាឈើធ្នង់ទាំងនេះ ជារបស់ ចែនី ហៅចែនី ការាស់សាំងស្ពានទេ រស់ភូមិរការកណ្ដាល សង្កាត់រកាកណ្តាល ក្រុងក្រចេះដែលល្បីឈ្មោះ ខាងរកស៊ីជំនួញឈើខុសច្បាប់ យូរឆ្នាំមកហើយ។
សកម្មភាពឈ្មួញ សំរុកដឹកឈើ ចេញពីឃុំរលួស ឆ្លងកាត់ក្រុមហ៊ុន ឆាយណាដាយណាមិក យកទៅលក់បន្ត នៅប្រទេសវៀតណាម កំពុងកើតមាន យ៉ាងអនាធិបតេយ្យ គ្មានអ្នកបង្ក្រាប ហើយនៅចំណុចផ្លូវចូល ក្រុមហ៊ុន ឆាយណាដាយណាមិក ក្នុងឃុំអូរគ្រៀង ស្រុកសំបូ ខេត្តក្រចេះ គេឃើញមានឈើ ប្រភេទធ្នង់ ជាច្រើនកំណាត់ នៅលើរថយន្ដស្ទូច បំរុងលើកដាក់ រថយន្ដយីឌុប។
ប្រជាពលរដ្ឋ រស់នៅក្បែមាត់ផ្លូវ ចូលក្រុមហ៊ុន ឆាយណាដាយណាមិក បានឲ្យដឹងថា ជារៀងរាល់យប់ មានរថយន្តយីឌុប ដឹកឈើលាន់ទ្រហឹងអឹងកង គ្មាននរណា អើពើបង្ក្រាបទេ។ លោកនាយសង្កាត់ រដ្ឋបាលព្រៃឈើអូរគ្រៀង បានប្រាប់អ្នកកាសែតថា ឈើនេះជាឈើរបស់ ចែនី តែឧកញ្ញាថៃ ជាអ្នករត់ផ្លូវរួចហើយ លោកមិនហ៊ានបង្ក្រាបទេ ព្រោះទឹកដីឧកញ៉ា ថៃ ៕
Recent Comments