លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ«ដើម្បីតស៊ូគោលនយោបាយរួម» ដែលគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ចង់ឲ្យគណបក្សនានាដែលគ្មានអាសនៈក្នុងរដ្ឋសភាកម្ពុជា ចងសម្ព័ន្ធនឹងគ្នា។ ប្រធានគណបក្សនេះ មានមូលហេតុមួយចំនួនដែលធ្វើឲ្យការចងសម្ព័ន្ធនេះ«ចាំបាច់សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ដែលគ្មានអាសនៈក្នុងរដ្ឋសភា»។
គោលបំណងនៃការប្រជុំនេះគឺ«ចងសម្ព័ន្ធគណបក្សដែលគ្មានអាសនៈក្នុងរដ្ឋសភា ដើម្បីតស៊ូគោលនយោបាយរួម»។ នេះបើតាមលិខិតអញ្ជើញដែលប្រមុខបក្សនៅក្រៅរដ្ឋាភិបាលទើបបង្កើតថ្មីខាងលើ បានផ្សាយលើហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ ពីរថ្ងៃក្រោយមក លោក សួន សេរីរដ្ឋា បានបំភ្លឺបន្ថែមថា ការជជែកនោះ«មិនមែនមានន័យថាហៅមកចងសម្ព័ន្ធធ្វើជាគណបក្សតែមួយទេ»។
គោលនយោបាយរួមដែលគណបក្សអំណាចខ្មែរបានចម្រាញ់ធ្វើជាមូលដ្ឋានសម្រាប់តស៊ូមតិរួមគ្នាជាមួយគណបក្សនានាដែលគ្មានអាសនៈនៅក្នុងរដ្ឋសភាកម្ពុជា មាន៥ចំណុច ក្នុងចំណោមនោះក៏មានដែរ៖ ១) ការទាមទារបង្កើតឲ្យបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យពិតប្រាកដ ២) ការទាមទារឲ្យពលរដ្ឋខ្មែរឯបរទេសបានបោះឆ្នោតនៅទីកន្លែងដែលពួកគេរស់នៅ និងធ្វើការ និង៣) ការទាមទារឲ្យមានច្បាប់កំណត់អាណត្តិបេក្ខជនអ្នកឈរឈ្មោះជានាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីត្រូវបោះឆ្នោតរើសផ្ទាល់ដោយពលរដ្ឋ។
មន្ត្រីគណបក្សអំណាចខ្មែរបានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះ គណបក្សអំណាចខ្មែរបានបញ្ជូនលិខិតអញ្ជើញទៅគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរួចហើយ៕
Recent Comments