ល្បី​​ប្រធា​ន​ពន្ធដារ​​ស្រុក​កំពង់​សៀម​ឃុ​បឃិត​ត្រូវប៉ា​ន់​គ្រប់​​ច្រក !

តាម​ក្រុម​អាជីវករ​កាប់​ជ្រូក គោ ក្របី ដែល​មាន​ទីសត្តឃាត​នៅក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ខ្សឹប ខ្សៀវ​គ្នា​ថា លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្រុក​កំពង់សៀម​គាប​ជម្រិត​ប្រជាពលរដ្ឋ ត្រូវប៉ាន់​គ្រប់ ច្រក ដោយ​មិន​អាណិតអាសូរ ក្រុម​អាជីវករ​នោះ​ឡើយ ។ ផ្ទុយ​ពី​ទង្វើ​របស់​លោក កាន់ សុង បំផ្លាញ​ទឹកចិត្ត​ក្រុម អាជីវករ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​ក៏ដូចជា រាជរដ្ឋាភិបាល គេ​បែរជា​ឃើញ​មន្ត្រី​ឃុបឃិត​ហែហម​គាត់​ទៅ​វិញ ។​

​ជាក់ស្តែង​នៅពេលដែល​ក្រុមអាជីវករ​ត្រូវការ​យក​បណ្ណ​ប៉ាតង់​ទៅ​ប្រើប្រាស់​ផ្សេងៗ​លោក កាន់ សុង យក​លេស​មិន​ចេញ​បណ្ណ ប៉ាតង់​ឱ្យ​ទេ ដោយ​យក​លេស​ថា ថ្នាក់​ខេត្ត​ធ្វើ​មិន​ទាន់ ប៉ុន្តែ​បើ​មាន​លុយ​ច្រើន​អាច​ធ្វើ​លឿន បាន ។ អ្វី​ដែល​ជា​រឿង ហួសចិត្ត​ទៀត​នោះ រាល់​ដើមឆ្នាំ​ម្តងៗ លោក កាន់ សុង បាន​ទារលុយ​ពី​ម្ចាស់​ទី​សត្តឃាត ឡើងថ្លៃ​ជានិច្ច​ច្រើន​ជាង​តម្លៃ​ធម្មតា ៣០ ទៅ ៤០​ភាគរយ ពោល​គឺ​ច្រើន​ជាង​ច្បាប់​បន្ទុក​កំណត់ ៣០ ទៅ ៤០ ភាគរយ​ឯណោះ ។​

​បើ​តាម​អំពើ​ពុករលួយ​ជា​ចំហ គឺ​ក្រុមអាជីវករ​រកស៊ី​កាប់​ជ្រូក គោ  ក្របី​ត្រូវ​បង់លុយ​ប្រចាំ​ខែ​ឱ្យ​លោក កាន់ សុង ក្រោមលេស​បង់ពន្ធដារ ។ ករណី​ប្រសិនបើ​មិន​បង់​ទេ គាត់​គំរាម​មិន​អនុញ្ញាត​ឱ្យ​បន្ត​រកស៊ី ឬ​មិន​ចេញ​បណ្ណ ប៉ាតង់​ឱ្យ​ទេ ! ។ ដូចជា បញ្ហា​នេះ​គេ និយាយ​តែ​ករណី​ទីសត្តឃាត​កាប់​គោ ក្របី ជ្រូក ប៉ុណ្ណោះ នៅ​មាន​បញ្ហា​ពុក រលួយ​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង លោក កាន់ សុង ត្រូវ​និយាយ​បន្ត​ទៀត​លេខ​ក្រោយ  ៕
​ដោយ​ ៖ ស្ទាំង​ខ្មៅ​

kongvibol_lunlimthay