លោកប្រាក់ប៉ូលី ប្រធានការិយាល័យសុរិយោដីក្រុងប៉ោយប៉ែតឡើងកាន់តំណែងប្រធានមន្ទីខេត្តរងការិះគន់ជុំទិ​ស

»បន្តាយមានជ័យ.  ​ព័ត៏មានថ្មីៗពីខេត្តបន្ទាយមាន ជ័យ​ បានឲ្យដឹងថាលោក  ប្រាក់ ប៉ូលី​ប្រធានការិយា ល័យសុរិយោដី និងភូមិ បាលក្រុងប៉ោយប៉ែត  បាន​​ផ្ទេរមុខ  ដំ ណែងទៅកាន់ប្រធាន មន្ទីរ​ សុរិយោដីនិង​ភូមិបាល​ខេត្ត​ បន្ទាយ​មាន​ជ័យ ។ដោយជំនួសលោក​លីសារីដែល ផ្ទេរ​មុខដំណែង​ទៅកាន់ អភិ​បាលរង​ខេត្ត ​បន្ទាយ​មានជ័យ។លោកប្រាក់ប៉ូលីកន្លងទៅ ធ្លាប់មាន​រឿងអាស្រូវនឹង​មាន ពើរ​ពុកលួយ​មិនចេះអស់​មិន ចេះហើយ​នៅក្រុងប៉ោយ​ប៉ែត ពេល​ដែល​រូប​គាត់នៅទទួលមុខ​​​​​ដំណែងជាប្រធានការិយាល័យ​សុរិយោដីនិង​ភូមិបាល​ក្រុង​។ខណៈដែលប្រពន្ឋ័ផ្សព្វផ្សាយក្នុងស្រុកការសែត ស.ខ្មៅគេហ​ទំពរ័និង​សង្គម​វេសប៊ុកបានចុះផ្សាយនិង​បង្ហោះពីសកម្មភាព​អសកម្មនឹង​អំពើរ​ពុករ​លួយ​ក្នុង​សមកម្មភាព​នោះលោកប្រាក់ប៉ូលី​បណ្តែតបណ្តោយ​ឲ្យប្រជាពលរដ្ឋ​ខ្លះ​សាង​​សង់សំណង់លើចិ​ញ្ចើមថ្នល់.​លូរំលោភបិទផ្លូវលើដី​សាធារណៈពិសេស​នៅ​ក្នុង​ភូមិក្បាលស្ពានសង្កាត់និងក្រុងប៉ោយ​ប៉ែតចេញ​បណ្ណ័កម្មសិទ្ឋដី​ធ្លី​ជាន់​លើ​គ្នា។ល។សេចក្តីរាយការណ៏ប្រាប់​ថាលោកប្រាក់​ប៉ូលីបានបញ្ជាឲ្យ​បងប្រុស​របស់គាត់ដើរប្រមូលលុយ​ពីក្រុមហ៊ុននិងអ្នកសាងសង់អាគារ​រឺផ្ទះវីឡា​ដែល​ធ្វើខុសច្បាប់ហើយមានការ​ត្រូវរូវជាមួយឈ្មួញនិងអា​ជ្ញាធរក្នុងមូល​ដ្ឋាន​រំ​លោភយកដីប្រជាពលរដ្ឋបំភិ​​តបំភ័យធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់។សេចក្តី​រាយការណ៏បន្តថា​លោកប្រាក់ប៉ូលីជាប្រធាន​ការិយាល័យសុរិយោដី​និង​ភូមិ​បាលក្រុងប៉ោយប៉ែត​ចំណែកបងប្រុសគាត់ធ្វើជាអនុ​ប្រធាន​ការិយាល័យ​អំ​ណាចមហិច្ចតាខាងលើនេះបាន​ចាក់ស្រេះវិញថ្លុងចូល​គ្នាមិនអាច​អ្នក​ណា​ដណ្តើមបានឡើយ។ស្រួលមិនស្រួលបងប្រុស​លោកប្រាក់ប៉ូលីអាច​ឈាន​ឡើងទៅយកដំណែង​ជាប្រធានការិយាល័យ​សុរិយោដីនិងភូមិ​បាលក្រុង​ប៉ោយ​ប៉ែតក៏ថាបាន។ជុំវិញបញ្ហានេះដែរមន្រ្តីនៅសាលាខេត្ត​ក្រុងរិះគន់​ចំៗថា​ក្រសួងមិនគួររើសយកលោក​ប្រាក់ប៉ូលីឲ្យទទួល​មុខដំណែងដ៏​ខ្លាញ់នេះទេពី​ព្រោះរូបគាត់មានរឿងអាស្រូវ​ច្រើនបើស្តាប់តាម​ប្រពន្ឋ័ផ្សព្វផ្សាយ​ចុះរឿង​អា​ស្រូវរបស់គាត់។ក្រសូងគួរនិងពិនិត្យពិចារណា ចូលព្រៃកុំមើលឈើតែ១​ដើម​គឺយើង​មើលឈើទាំងអស់ក្នុងព្រៃ​កុំប្រមូលមន្រ្តី​មានប្រវត្តមិនល្អយកមក​​អោប​ក្រសោបធ្វើឲ្យប៉ះពាល់កិត្តយសដល់ជួរគណបក្ស៕

320